មនុស្សជំនិតនឹងលោក ត្រាំ

មនុស្សជំនិតនឹងលោក ត្រាំ បង្ហើបថា អាម៉េរិកនឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ ដែលមានប្រតិបត្តិការជាមួយអ៊ីរ៉ង់


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក ដែលជាមន្ត្រីជាន់ខ្ពស់ជិតស្និទ្ធនឹងប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបថា សហរដ្ឋអាម៉េរិកនឹងប្រកាសដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការគាបសង្កត់ផ្នែកសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាអត្តសញ្ញាណរបស់ធនាគារយក្សមួយនេះមិនទាន់ត្រូវបានទម្លាយនៅឡើយទេ ខណៈការសង្ស័យកំពុងធ្លាក់លើស្ថាប័នហិរញ្ញវត្ថុធំៗមួយចំនួននៅចិន តួកគី អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីប ដែលរងការចោទប្រកាន់ថាមានប្រតិបត្តិការហិរញ្ញវត្ថុជាមួយទីក្រុងតេអេរ៉ង់។
មនុស្សជំនិតនឹងលោក ត្រាំ
ដោយ

បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC និង Reuters រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានអះអាងថា ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងប្រឆាំងនឹងអ៊ីរ៉ង់ អាម៉េរិកនឹងប្រកាសដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ។ តែយ៉ាងណាលោក បេសសេន មិនទាន់បានបង្ហើបឈ្មោះធនាគារដែលជាគោលដៅដាក់ទណ្ឌកម្មនោះនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា អាម៉េរិកនឹងប្រកាសជាផ្លូវការនៅថ្ងៃចន្ទ។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ទើបតែបានដាក់ទណ្ឌកម្មលើសាខាធនាគារមួយនៅប្រទេសអេហ្ស៊ីប ដែលមានប្រតិបត្តិការនៅទីក្រុងឌូបៃ ក្រោមបទចោទប្រកាន់ថា បានសម្របសម្រួលប្រតិបត្តិការហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់រហូតដល់១,៨ពាន់លានដុល្លារជូនដល់ប្រទេសអ៊ីរ៉ង់។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រៅពីធនាគារនៅអេហ្ស៊ីប ស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើនទៀតរាប់ចាប់ពីធនាគារធំបំផុតរបស់តួកគី រហូតដល់ធនាគារមួយចំនួននៅចិន និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធសឹងតែស្ថិតនៅក្នុងបញ្ជីខ្មៅនៃតាមដានរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក។
បច្ចុប្បន្នក្រៅពីវិធានការយោធា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសង្គ្រាមសេដ្ឋកិច្ចយ៉ាងស្រួចស្រាល់លើទីក្រុងតេអេរ៉ង់ ដើម្បីបំបាក់ស្មារតី និងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុដែលទ្រទ្រង់ដល់សកម្មភាពយោធារបស់ប្រទេសនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


WTO អះអាងថា ពាណិជ្ជកម្មពិភពលោកនៅតែមានភាពរឹងមាំ ទោះរងសម្ពាធពីសង្គ្រាម និងជម្លោះពាណិជ្ជកម្ម

តើហេតុអ្វីបានជាការដោះដូរពាណិជ្ជកម្មពិភពលោកនៅតែមានសន្ទុះ​កើនឡើង ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាម ភាពតាន​តឹងភូមិសាស្ត្រនយោបាយ និង…

ខឹងទិញធ្វើកាដូជូនសង្សារប៉ះទំនិញក្លែងក្លាយ ស្ត្រីជនជាតិរុស្ស៊ីប្តឹងអាជ្ញាធរវៀតណាម​ឱ្យចាត់ការហាងលក់ស្បែក​ជើងម៉ាក​យីហោល្បីៗមួយកន្លែង

សម្រាប់ប្រជាពលរដ្ឋខ្មែរដែលនិយមធ្វើដំណើរទៅលេងកម្សាន្តនៅប្រទេសវៀតណាម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងសម្រេចច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ