វិស័យ​ពាណិជ្ជកម្ម

WTO អះអាងថា ពាណិជ្ជកម្មពិភពលោកនៅតែមានភាពរឹងមាំ ទោះរងសម្ពាធពីសង្គ្រាម និងជម្លោះពាណិជ្ជកម្ម


តើហេតុអ្វីបានជាការដោះដូរពាណិជ្ជកម្មពិភពលោកនៅតែមានសន្ទុះ​កើនឡើង ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាម ភាពតាន​តឹងភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម? អង្គការពាណិជ្ជកម្មពិភពលោក (WTO) ​បាន​បង្ហាញថា កត្តាដ៏សំខាន់មួយដែលធ្វើឱ្យពាណិជ្ជកម្មពិភពលោក​នៅ​តែមានសម្ទុះកើនឡើង គឺការកើនឡើងតម្រូវការគ្រឿងបន្លាស់អេឡិចត្រូនិក និងផលិតផលពាក់ព័ន្ធការវិនិយោគលើបច្ចេកវិទ្យា AI ដែលកំពុងជួយប៉ះប៉ូវផលប៉ះពាល់ពីជម្លោះ និងវិបត្តិពាណិជ្ជកម្ម។
វិស័យ​ពាណិជ្ជកម្ម
ដោយ

រង្វាស់ពាណិជ្ជកម្មទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោកបានកើនដល់១០២ពិន្ទុនៅខែកក្កដា បើធៀបនឹងជិត១០២ពិន្ទុក្នុងខែមិថុនា។ កម្រិតលើស១០០ពិន្ទុបង្ហាញថា ពាណិជ្ជកម្មកំពុងដំណើរការល្អជាងនិន្នាការរយៈពេលវែង។ ក្នុងចំណោមកត្តាសំខាន់ៗ គ្រឿងបន្លាស់អេឡិចត្រូនិកមានសន្ទុះខ្លាំងជាងគេដោយឈានដល់ជិត១០៥ពិន្ទុ។ នេះឆ្លុះបញ្ចាំងពីការកើនឡើងកាន់តែខ្លាំងនូវតម្រូវការផលិតផលដែលប្រើប្រាស់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI។ ការបញ្ជាទិញក៏បានកើនឡើងដល់ជាង១០៣ពិន្ទុដែរ ដែលនេះបង្ហាញថា ពាណិជ្ជកម្មអាចបន្តមានសម្ទុះនៅប៉ុន្មានខែខាងមុខ។
ការដឹកជញ្ជូនតាមផ្លូវអាកាសទទួលបានជិត១០៣ពិន្ទុ វត្ថុធាតុដើមកសិកម្មទទួលបានជាង១០២ពិន្ទុ និងផលិតផលរថយន្តទទួលបានជាង១០១ពិន្ទុ។ ចំណែកឯការដឹកជញ្ជូនតាមកុងតឺន័រទទួលបានជិត១០០ពិន្ទុ និងជាវិស័យសំខាន់តែមួយគត់ដែលស្ថិតក្រោមកម្រិតនិន្នាការ។
WTO បានព្យាករថា ការដោះដូរពាណិជ្ជកម្មពិភពលោកនឹងសម្រេចបានកំណើនជិត២% ក្នុងឆ្នាំ២០២៦ ប៉ុន្តែអាចនឹងថយមកនៅត្រឹម១,៤% ប្រសិនបើតម្លៃថាមពលនៅតែខ្ពស់ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ WTO ក៏ព្យាករដែរថា ការវិនិយោគលើបច្ចេកវិទ្យា AI ដែលបន្តកើនឡើង អាចនឹងធ្វើឱ្យកំណើនពាណិជ្ជកម្មទំនិញពិភពលោកកើនឡើង០,៥%បន្ថែមទៀត។
ទោះជាយ៉ាងណាផលប៉ះពាល់ពេញទំហឹងពីការរាំងស្ទះការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នៅមិនទាន់បង្ហាញច្បាស់នៅឡើយ ហើយនឹងត្រូវបានឆ្លុះបញ្ចាំងបន្ថែមនៅក្នុងទិន្នន័យពាណិជ្ជកម្មនាពេលខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


របាយការណ៍មួយបង្ហាញថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះដោយសារគ្រាប់បែកចង្កោម ខណៈថៃ ជាប្រទេសប្រើប្រាស់គ្រាប់បែកប្រភេទនេះ

របាយការណ៍សកលមួយ ដែលរៀបចំឡើងដោយបណ្ដាញក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានទម្លាយទិន្នន័យដ៏រន្ធត់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ គ្រាប់បែកចង្កោមបានផ្តាច…

មនុស្សជំនិតនឹងលោក ត្រាំ បង្ហើបថា អាម៉េរិកនឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ ដែលមានប្រតិបត្តិការជាមួយអ៊ីរ៉ង់

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក ដែលជាមន្ត្រីជាន់ខ្ពស់ជិតស្និទ្ធនឹងប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបថា សហរដ្ឋអាម៉េរិកនឹងប្រកាសដាក់ទណ្ឌក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ