អ្នកចិញ្ចឹមសត្វ

គោញី១ក្បាលនៅប្រេស៊ីល មានតម្លៃខ្ពស់កប់ពពក ដែលអាចទិញឡាន Lexus 600 បានជាង១០គ្រឿង


កាលពីពេលថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគោពូជអាម៉េរិក១ក្បាលរបស់លោកឧកញ៉ា ស្រី ចន្ធូ មានតម្លៃខ្ពស់រហូតដល់ទៅ២៥ម៉ឺនដុល្លារ ដែលអាចទិញរថយន្តប្រណីត Lexus 570 បាន១គ្រឿង។ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺគោលំដាប់អភិជន១ក្បាលទៀតនៅប្រទេសប្រេស៊ីល បានជាប់កំណត់ត្រាឯតទគ្គកម្មហ្គីណេស ជាគោមានតម្លៃថ្លៃបំផុតរបស់ពិភពលោកជាមួយនឹងតម្លៃរហូតដល់ទៅ៤លានដុល្លារ ដែលអាចទិញឡាន Lexus 600 បានរហូតដល់ជាង១០គ្រឿងឯណោះ។ តើគោនេះមានលក្ខណៈពិសេសអ្វីខ្លះដែលធ្វើឱ្យវាក្លាយជាគោដែលតម្លៃខ្ពស់បំផុតរបស់ពិភពលោកបែបនេះ?
អ្នកចិញ្ចឹមសត្វ
ដោយ

ប្រទេសប្រេស៊ីល មានគោច្រើនរហូតដល់ទៅរាប់រយលានក្បាលឯណោះ ប៉ុន្តែក្នុងនោះមានគោញីពេញវ័យក្រមុំមួយក្បាលឈ្មោះ ម៉ារ៉ា ម៉ូវ៉េ (Mara Moveis) ពិសេសអស្ចារ្យជាងគេបំផុត ដែលរស់នៅបែបអភិជនពិតៗ ដោយមានកាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុងចាំឃ្លាំមើល មានបសុពេទ្យ ឬពេទ្យសត្វផ្ទាល់ខ្លួន និងថែមទាំងមានអង្គរក្សប្រដាប់អាវុធចាំការពារសុវត្ថិភាព២៤ម៉ោងទៀតផង ហើយអ្នកស្រុករួមទាំងអ្នកជំនាញកសិកម្ម និងនិស្សិតពេទ្យសត្វផងបានផ្អើលទៅមើលវាសឹងតែមិនដែលលស់ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។

ម៉ារ៉ា ម៉ូវ៉េ (Mara Moveis) ដែលជាពូជគោ វីយ៉ាទីណា-១៩ (Viatina-19) និងដែលមានសម្បុរសក្បុសល្អល្អះដាច់គេនេះ លក់បានថ្លៃខ្ពស់កប់ពពករហូតដល់ទៅ៤លានដុល្លារអាម៉េរិក និងត្រូវបានកំណត់ត្រាឯតទគ្គកម្មហ្គីណេស ទទួលស្គាល់ជាផ្លូវការថា ជាគោដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក​។

សូមបញ្ជាក់ថា គោញីអាយុ៣ឆ្នាំមួយក្បាលនេះលក់បានតម្លៃខ្ពស់ជាង៣ដង បើធៀបនឹងតម្លៃគោដែលគ្រងតំណែងជាម្ចាស់កំណត់ត្រាចាស់ ហើយវាមានទម្ងន់រហូតដល់ទៅជាង១តោនឯណោះ ដែលធ្ងន់ជាងគោពូជពេញវ័យប្រភេទជាមួយវារហូតដល់ទៅ២ដង។

លោក ណី ប៉េរេរ៉ា (Ney Pereira) ដែលជាម្ចាស់របស់គោនេះបាននិយាយថា កសិដ្ឋានចិញ្ចឹមគោរបស់លោកចិញ្ចឹមគោពូជល្អៗទាំងនេះសម្រាប់បង្កាត់ពូជ គឺមិនមែនចិញ្ចឹមយកសាច់នោះទេ។ លោកបានអះអាងថា គោញី ម៉ារ៉ា ម៉ូវ៉េ (Mara Moveis) បានឈ្នះពានជាបន្តបន្ទាប់ដោយក្នុងនោះរួមមានទាំងពានប្រឡងបវរកញ្ញាគោ Miss South America និងពានប្រឡងបវរកញ្ញាគោពិភពលោក Champion of the World ផងដែរ។

កូនស្រីរបស់ម្ចាស់កសិដ្ឋានខាងលើនេះឈ្មោះ ឡូរ៉ានី ម៉ាទីន (Lorrany Martins) បាននិយាយថា ម៉ារ៉ា ម៉ូវ៉េ (Mara Moveis) គឺជាគោពូជដែលមានលក្ខណៈពិសេសរកកន្លែងទាស់គ្មាន មិនថាមាឌ កម្ពស់ សម្បុរ និងរូបឆោមដ៏ទាក់ទាញរបស់វាដែលក្រុមអ្នកបង្កាត់ជញ្ជក់មាត់ចង់បានវាគ្រប់ៗគ្នា៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើសភាអាម៉េរិក កើតទុក្ខមិនសុខចិត្តរឿងអ្វីបានជាបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បីដាក់ទ.ណ្ឌ.ក.ម្មលើតុលាការឧ.ក្រិ.ដ្ឋ.ក.ម្មអន្តរជាតិ ICC?

តើកើតទុក្ខមិនសុខចិត្តរឿងអ្វីបានជាសភាអាម៉េរិក ប្រញាប់ប្រញាល់បោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ …

ថៃ គ្រោងកែប្រែច្បាប់ ដើម្បីបង្កើនការប្រមូលចំណូលពន្ធលើលុយដែលបានពីបរទេស

នាយកដ្ឋានគ្រប់គ្រងចំណូលរបស់ប្រទេសថៃ កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់មួយដើម្បីប្រមូលពន្ធពីបុគ្គលណាដែលទទួលបានប្រាក់ចំណូលមកពីបរទេស ទោះបីជាប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ