គល់ស្លឹកគ្រៃពូជ«ភ្លុកដំរី»

គល់ស្លឹកគ្រៃពូជ«ភ្លុកដំរី» ត្រៀមនាំចេញទៅកាន់កាណាដាឆាប់ៗនេះ


ស្លឹកគ្រៃប្រភេទ«ភ្លុកដំរី» កំពុងមានតម្រូវការទីផ្សារខ្លាំងទាំងទីផ្សារក្នុងស្រុក និងការនាំចេញ ពិសេសទីផ្សារក្បែរខាងកម្ពុជា គឺប្រទេសថៃ តែម្ដង ដែលកន្លងមក ថៃមានតម្រូវការស្លឹកគ្រៃប្រភេទភ្លុកដំរីនេះពីកម្ពុជា រហូត១០០តោន ក្នុងមួយសប្ដាហ៍ ហើយបច្ចុប្បន្ន សហគមន៍ដាំស្លឹកគ្រៃនេះ ក៏កំពុងត្រៀមនាំចេញទៅប្រទេសកាណាដាផងដែរ។
គល់ស្លឹកគ្រៃ

បន្ទាប់​ពី​សហ​គម​កសិកម្ម​ស្នួល​ទ្រេត ទទួល​បាន​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ពី​លក្ខខណ្ឌ​ភូតគាម​អនាម័យ ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​បាន​នាំ​ចេញ​ស្លឹកគ្រៃ​ពូជ​«​ភ្លុក​ដំរី​» ទៅ​ទីផ្សារ​ប្រទេស​ថៃ ថ្មី​ៗ​សហគមន៍​មួយ​នេះ ក៏​កំពុង​ត្រៀមខ្លួន​ក្នុង​ការ​នាំ​ចេញ​គល់​ស្លឹកគ្រៃ​ភ្លុក​ដំរី ប្រមាណ ២១​តោន ទៅ​ទីផ្សារ​ប្រទេស​កា​ណា​ដា​ផង​ដែរ​។

សព្វថ្ងៃ កសិករ​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន កំពុង​តែ​មមាញឹក ដាំ​ដុះ​ដំណាំ​ស្លឹកគ្រៃ​ប្រភេទ​ភ្លុក​ដំរី ព្រោះ​ស្លឹកគ្រៃ​ប្រភេទ​នេះ កំពុង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំ​ចេញ​។ ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ​ក្ដី នា​រយៈពេល​ចុង​ក្រោយ​នេះ ដំណើរការ​នៃ​ការ​នាំ​ចេញ​ស្លឹកគ្រៃ​ភ្លុក​ដំរី ទៅ​ទីផ្សារ​ប្រទេស​ថៃ ហាក់​មាន​ផង​រំខាន​ដោយសារ​តែ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​ធ្វើ​ឲ្យ​សហគមន៍​មិន​អាច​នាំ​ចេញ​ស្លឹកគ្រៃ​បាន​ច្រើន​ដូច​កាលពីមុន​។

លោក នាក់ ភា ប្រធាន​សហគមន៍​ស្នួល​ទ្រេត បាន​អះអាង​ថា សហគមន៍​មាន​ផល​លំបាក​បន្តិចបន្តួច ព្រោះ​ភាគី​ថៃ រឹតត្បិត​ការ​នាំ​ចូល ប៉ុន្ដែ​សហគមន៍​ក៏​បាន​បង្វែ​ទិស​ដៅ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កា​ណា​ដា​វិញ​។

ប្រធាន​សហគមន៍​រូប​នេះ បាន​គូសបញ្ជាក់​ថា សព្វ​ថ្ងៃនេះ សហគមន៍​កំពុង​មមាញឹក​ក្នុង​ការ​ផលិត​គល់​ស្លឹកគ្រៃ​«​ភ្លុក​ដំរី​» ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​កា​ណា​ដា បន្ទាប់​ពី​សហគមន៍​ជួប​ផល​លំបាក​ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដោយសារ​នៅ​ប្រទេស​ថៃ កំពុង​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង​។ បើ​តាម​ការ​អះអាង​របស់ លោក នាក់ ភា បើ​ទោះជា​គល់​ស្លឹកគ្រៃ មាន​ទីផ្សារ​ទូលាយ តែ​សម្រាប់​តម្លៃ សម្រាប់​នាំ​ចេញ​ទៅ​កា​ណា​ដា​វិញ ហាក់​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​នោះ​ទេ ដោយ​លោក​បាន​បន្ត​ថា តម្លៃ​នេះ ហាក់​មិន​ទាន់​អាច​ឲ្យ​កសិករ និង​លោក​ដែល​ជា​អ្នក​នាំ​ចេញ​ចំណេញ​នៅឡើយ​។ ខណៈ​តម្លៃ​គល់​ស្លឹកគ្រៃ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​កា​ណា​ដា មាន​តម្លៃ ១ ៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ចំណែក តម្លៃ​គល់​ស្លឹកគ្រៃ ដែល​សហគមន៍​ទិញ​ពី​កសិករ ក្នុង​តម្លៃ ១ ២០០​រៀល ក្នុង​មួយ​គីឡូក្រាម ដូច្នេះ តម្លៃ​នេះ​ហាក់​មិន​ទាន់​ប្រសើរ​នៅឡើយ ព្រោះ​ត្រូវ​ចំណាយ​លើ​ថ្លៃដើម​ខ្ពស់​។

ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ ក៏​ដោយ លោក នាក់ ភា ប្រធាន​សហគមន៍​កសិកម្ម​ស្នួល​ទ្រេត នៅ​តែ​បង្ហាញ​នូវ​សុទិដ្ឋិនិយម នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្លឹកគ្រៃ​ពូជ​ភ្លុក​ដំរី ដោយសារ​តែ​ជា​ដំណាំ​នេះ ជា​ប្រភេទ​ងាយស្រួល​ដាំ​ដុះ ងាយ​ថែទាំ ព្រមទាំង​មាន​ទីផ្សារ​ល្អ​ផង​ដែរ​។ ជាមួយ​គ្នា​នោះ លោក នាក់ ភា ក៏​បាន​ប្ដេជ្ញា​ផង​ដែរ​ថា សហគមន៍​នឹង​បន្ត​ស្វែងរក​ទីផ្សារ​បន្ថែម ដើម្បី​អាច​ឲ្យ​កសិករ​ទទួល​បាន​តម្លៃ​កាន់តែ​ប្រសើរ​។ បើ​តាម​លោក នាក់ ភា កន្លង​មក សហគមន៍​ប្រមូល​ទិញ​ស្លឹកគ្រៃ​ពី​កសិករ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​សម្រាប់​ស្លឹកគ្រៃ​ស្ងួត  ក្នុង​តម្លៃ ១ ៤០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ចំណែក ស្លឹកគ្រៃ​សើម ក្នុង​តម្លៃ ២៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។ រីឯ ទីផ្សារ​កា​ណា​ដា​វិញ គល់​ស្លឹកគ្រៃ​ភ្លុក​ដំរី មាន​តម្លៃ ១ ៩០០​រៀល ក្នុង​គីឡូក្រាម​។

បច្ចុប្បន្ន មាន​កសិករ​សរុប​ប្រមាណ ១០០​គ្រួ​លារ កំពុង​ដាំ​ដុះ​ស្លឹកគ្រៃ​ពូជ​ភ្លុក​ដំរី លើ​ផ្ទៃដី​សរុប ប្រមាណ ២០០​ហិ​កតា សម្រាប់​ផលិត​ស្លឹកគ្រៃ​ក្រៀម និង​គល់​ស្លឹកគ្រៃ នៅ​ក្នុង​សហគមន៍​កសិកម្ម​មាន​ជ័យ ស្នួល​ទ្រេត នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​៕

 

None



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពេលផ្តល់កម្ចីដល់ SMEs គួរពិចារណាលើលទ្ធភាពសង ជាជាងទ្រព្យបញ្ចាំ

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានដល់វិស័យសហគ្រ…

អន្តរជាតិថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីជាថ្មី ក្រោយមានការសម្លាប់ជនស៊ីវិលរាប់រយនាក់

ក្រោយពីរុស្ស៊ីបានដកកងទ័ពចេញអស់ពីតំបន់ក្បែររដ្ឋធានីកៀវ កាលពីចុងសប្តាហ៍មុននេះ, សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាចជាច្រើន បានចេញមកថ្កោសទោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ