គម្រោងវិនិយោគ

ក្រុមហ៊ុនវៀតណាមប្រមាណ៥០ពេញចិត្តបរិយាកាសធុរកិច្ចនៅកម្ពុជា និងជឿថា កម្ពុជានឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ


ក្រុមហ៊ុនសហគ្រាសវៀតណាម ប្រមាណ៥០ ដែលកំពុងរកស៊ីនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសធុរកិច្ចនៅកម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងឆ្នាំ២០២៤ នេះពួកគេនឹងបន្តសម្រេចបានកំណើនគាប់ប្រសើរមិនចាញ់ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន VN News ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា នេះ។
គម្រោងវិនិយោគ
ដោយ

តំណាងមកពីក្រុមហ៊ុនសហគ្រាសវៀតណាម ប្រមាណ៥០បានជួបប្រជុំគ្នានៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេអំពីប្រតិបត្តិការ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ការទំនាក់ទំនងល្អនៅកម្ពុជា ផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tăng) បានថ្លែងក្នុងពិធីជួបជុំនេះថា ស្ថានទូតវៀតណាមចង់ស្វែងយល់អំពីការលំបាក ដែលអាជីវកម្មនានាកំពុងជួបប្រទះ ក៏ដូចជាចង់ស្ដាប់សំណូមពររបស់ពួកគេផងដែរ ដើម្បីបញ្ជូនមតិយោបល់ទាំងនោះទៅបណ្ដាទីភ្នាក់ងារនៅកម្ពុជា និងវៀតណាមជួយរកដំណោះស្រាយ។

ទន្ទឹមនេះ លេខាទី១ នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក ទួន ង្វៀន ទៀន (Tuấn Nguyên Tiến) ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងឆ្នាំ២០២៣ កន្លងទៅ ហើយបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤ នឹងសម្រេចបានកំណើនយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាពមិនចាញ់ឆ្នាំ២០២៣ នោះឡើយ ដែលនឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់អាស៊ាន។

លោកបានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)ឱ្យបានជាង៦ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ នេះ កម្ពុជាទំនងជាត្រូវបន្តអំពាវនាវឱ្យបណ្ដាក្រុមហ៊ុនបរទេសមកបោះទុនវិនិយោគលើវិស័យអាទិភាពនានា ដូចជាការកែច្នៃផលិតផលកសិកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ផលិតកម្មឧស្សាហកម្ម ថាមពលស្អាត ទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។

នៅក្នុងពិធីដដែលនេះ បណ្ដាថ្នាក់ដឹកនាំធុរកិច្ចវៀតណាម បានស្នើឱ្យមានវិធានការមួយចំនួនដើម្បីគាំទ្រដល់សកម្មភាពវិនិយោគរបស់ពួកគេនៅកម្ពុជា ហើយបានបង្ហាញពីក្តីសង្ឃឹមបង្កើតបណ្តាញក្រុមហ៊ុនវៀតណាមនៅកម្ពុជា ដើម្បីពង្រឹងការជួយគាំទ្រគ្នាទៅវិញទៅមក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tăng) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាក្រុមហ៊ុនសហគ្រាសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយបានបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០២៤ នេះក្រុមហ៊ុនសហគ្រាសវៀតណាមនឹងទទួលជោគជ័យបន្ថែមទៀតនៅកម្ពុជា៕​

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលអាចកើនឡើងតិចតួចនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
អង្គការពាណិជ្ជកម្ម UNCTAD ដែលជាមែកធាងមួយរបស់អង្គការសហប្រជាជាតិ (UN) បានព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសកលនៅឆ្នាំ២០២៤នេះ …

តើមានកត្តាអ្វីធ្វើឱ្យវិនិយោគិនបរទេសរារែកក្នុងការចាក់បញ្ចូលទុនក្នុងវិស័យអចលនទ្រព្យនៅវៀតណាម?

ព័ត៌មាន
សភាពាណិជ្ជកម្មអឺរ៉ុប(EuroCham) ប្រចាំប្រទេសវៀតណាម បានព្រមានថា ការពន្យារពេលក្នុងការផ្តល់បណ្ណកម្មសិទ្ធិដល់ម្ចាស់លំនៅឋានដែលជាជនបរទេស អាចធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ