សណ្ឋាគារ-​ទេសចរណ៍

ក្រុមហ៊ុន AccorHotels ពង្រីក​បណ្ដាញ​សណ្ឋាគារ​​​ផ្កាយ៥​​ចំនួន​​បី​ទៀត​នៅ​កម្ពុជា


ក្រុមហ៊ុន​សណ្ឋាគារ AccorHotels ដែល​ជា​ក្រុមហ៊ុន​សកលលោក​មួយ​​គ្រប់គ្រង​ផ្លាក​យីហោ​សណ្ឋា​លំដាប់​ផ្កាយ​៥ Sofitel និង Raffles នៅ​កម្ពុជា គ្រោង​នឹង​ពង្រីក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ចំនួន​បី​ទៀត​នៅ​កម្ពុជា បន្ទាប់ពី​​មើល​​ឃើញ​​​ពី​សក្តានុពល​នៃ​ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ មាន​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ច្រើន គួបផ្សំ​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​នានា​ក្នុង​​តំបន់​អាស៊ាន។
ក្រុមហ៊ុន AccorHotels នឹង​ពង្រីក​បណ្ដាញ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ចំនួន ៣​បន្ថែម​ទៀត​នៅ​កម្ពុជា។
ដោយ

សណ្ឋាគារ Novotel ចំនួន​ពីរ​សាខា សាខា​ទី១ មាន​ទីតាំង​ក្នុង​ទីក្រុង​ភ្នំពេញ និង​មួយ​ទៀត នៅ​ក្រុង​ព្រះសីហនុ និង​សណា្ឋគារ Ibis Style នៅ​សៀមរាប ដែល​មាន​សរុប​ទាំង​បី​សណ្ឋាគារ មាន​ចំនួន​បន្ទប់​សរុប ប្រមាណ​ជាង ៦០០​បន្ទប់ ហើយ រំពឹង​ថា នឹង​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ។

លោក Patrick Basset ប្រធាន​នាយក​ប្រតិបត្តិ​នៃ AccorHotels Upper Southeast & Northeast Asia និង the Maldives បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​ទំនុក​លើ​វិស័យ​សណ្ឋាគារ និង បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ដោយសារ​តែ​លោក​មើលឃើញ​ពី​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ និង​មាន​ទីតាំង​ល្អ​ស្ថិត​នៅ​ចំ​​កណ្តាល​នៃ​តំបន់​អាស៊ាន។

លោក​បាន​បញ្ជាក់​ថា ការ​បង្កើត​សណ្ឋាគារ​បន្ថែម​ចំនួន​បី​ទៀត​របស់ ក្រុមហ៊ុន AccorHotels គឺ​ដើម្បី​បំពេញ​ចន្លោះ​បន្ថែម​ពី​លើ​ទីផ្សារ​សណ្ឋាគារ​ប្រណីតៗ​របស់​ខ្លូន ដែល​មាន​ស្រាប់​នៅ​កម្ពុជា។

សូម​ជម្រាប​ដែរ​ថា ក្រៅ​ពី​សណ្ឋាគារ​ដែល​គ្រោង​នឹង​សាងសង់​ថ្មី​នេះ​ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន AccorHotels សណ្ឋាគារ​ប្រណីតៗ​លំដាប់​ខ្ពស់​ជា​ច្រើន​ទៀត ​ក៏​បាន​និង​កំពុង​សាងសង់​នៅ​កម្ពុជា​ផង​ដែរ តួយ៉ាង សណ្ឋាគារ​លំដាប់​ថ្នាក់​អន្តរជាតិ ហ្រ្គីនលែន ផ្លាទីនីម​ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Greenland Group មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ហើយ​គម្រោង​សណ្ឋាគារ​នេះ នឹង​ត្រូវ​សាងសង់​ឡើង​នៅ​លើ​អគារ​ដ៏​ធំ​ស្កឹមស្កៃ នៃ​គម្រោង ឌីអាយ រីវើរ៉ា (D.I. Riviera)។

សណ្ឋាគារ Marriot របស់​អាមេរិក ដែល​បាន​បោះទុន​រាប់​រយ​លាន​ដុល្លារ និង​កំពុង​សាងសង់​នៅ​ខេត្ត​សៀមរាប និង​រាជ​ធានី​ភ្នំពេញ ដែល​ត្រៀម​នឹង​រួចរាល់​នៅ​ចុង​ឆ្នាំ​​នេះ ហើយ​គ្រោង​ទៅ​បន្ត​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ​បន្ទាប់​ទៀត​។

ជាមួយគ្នា​នេះ សណ្ឋាគារ​និង​រមណីយដ្ឋាន Rosewood ដែល​មាន​ទីតាំង​នៅ​លើ​កំពូល​នៃ​អគារ​វឌ្ឍនៈ ក៏​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ ហើយ​បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​សណ្ឋាគារ​មួយ​នេះ ក៏​មាន​គម្រោង​នឹង​បើក​សាខា​របស់​ខ្លួន​ថ្មី​មួយ​ទៀត នៅ​ខេត្ត​សៀមរាប ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​មាន​សណ្ឋាគារ​សរុប​ចំនួន ៦៤៧​កន្លែង ស្មើ​នឹង​ជាង ៣​ម៉ឺន ៦​ពាន់ ​២៣៦​បន្ទប់។

ក្រុមហ៊ុន​សណ្ឋាគារ AccorHotels គឺ​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​គ្រប់គ្រង​ផ្លាក​យីហោ​សណ្ឋាគារ​ចំនួន​២០ និង​មាន​សណ្ឋាគារ​សរុប​ប្រមាណ ៤១៩៥​សណ្ឋាគារ នៅ​ក្នុង ៩៥​ប្រទេស និង មាន​ចំនួន​បន្ទប់​សរុប​ជិត ៦០​ម៉ឺន​បន្ទប់។ 

ចំណែក​ឯ​នៅ​កម្ពុជា​វិញ AccorHotels គ្រប់គ្រង​ផ្លាក​យីហោ​សណ្ឋាគារ​ប្រណីត Sofitel, Raffles និង​ផ្លាក​យីហោ​សណ្ឋាគារ​ថ្មី​ចំនួន​ពីរ​ទៀត Novotel និង Ibiz style នៅ​ឆ្នាំ​ក្រោយ ដែល​នឹង​មាន​សណ្ឋាគារ​សរុប​ចំនួន​៧ ដែល​មាន​ជាង ១៣០០​បន្ទប់៕




អត្ថបទបន្ទាប់


កត្តា​​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ឧកញ៉ា នួន រិទ្ធី ទទួល​ពានរង្វាន់មាស​​ជា​អ្នក​ដឹកនាំ​ដ៏​ពូកែ​ពី​ចក្រភព​អង់គ្លេស?

ព័ត៌មាន
ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យដ៏ធំមូយរបស់ខ្មែរ ដែលមានឈ្មោះថា ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ទួលបានពានរង្វាន់មាស​ ភាពជាអ្នកដឹកនាំដ៏ពូ…

កិច្ចសន្យាកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលជំរុញឲ្យអនុវត្តសម្រាប់ការផលិតដំឡូងមី

ព័ត៌មាន
កសិផលរបស់កម្ពុជាមិនថា ម្រេច ដំឡូងមី ពោត ស្រូវនោះទេ តែងតែមានការប្រែប្រួលតម្លៃទីផ្សារ នៅពេលដែលមានការប្រមូលផលម្ដងៗ។ តួយ៉ាង ឆ្នាំខ្លះលក់បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ