Advertisement
វិនិយោគ​ចិន

ក្រុមហ៊ុន​ចិន​១​គ្រោង​សាងសង់​សណ្ឋាគារ​នៅ​កម្ពុជា​ឲ្យ​បាន ១០០​ក្នុង​រយៈពេល​៥​ឆ្នាំ?


តើ​អាច​ទៅ​រួច​ទេ ក្រុមហ៊ុន​រៀបចំ​ប្លង់​និង​រចនា​ប្លង់​មួយ​របស់​ប្រទេស​ចិន បានអះអាងថា នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ក្រុមហ៊ុន​សន្យា​ថា នឹង​សាងសង់​សណ្ឋាគារ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១០០​សណ្ឋាគារ ដើម្បី​បម្រើ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​កំពុង​តែ​មាន​ការ​កើន​ឡើង​ខ្ពស់។
គម្រោង​អគារ​ ខុនដូ និង​សណ្ឋាគារ​របស់​ចិន ដែល​សម្ពោធ​បើក​ការសាងសង់ នៅរាជធានីភ្នំពេញ​ កាលពី​ឆ្នាំ​២០១៦។ រូបភាព៖ Fresh News
ដោយ
Advertisement

នេះ​គឺ​ជា​ការ​ប្រកាស​កំណត់​ផែនការ​វិនិយោគ​សណ្ឋាគារ​នៅ​កម្ពុជា​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​ពី​ឱកាស​វិនិយោគ​វិស័យ​សណ្ឋាគារ​នៅ​​តែ​មាន​សក្តានុពល ពិសេស នៅ​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗរបស់​កម្ពុជា ដូចជា សៀមរាប​អង្គរ និង​តំបន់​ឆ្នេរ​សមុទ្រ ដែល​នៅ​ឆ្នាំ​ខាង​មុខ រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​កាន់តែ​កើន​ឡើង ពិសេស ភ្ញៀវ​ទេសចរ​ចិន ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ខ្វះខាត​សណ្ឋាគារ​នៅ​ច្រើន​នៅ​ឡើយ។

គម្រោង​បង្កើត​សណ្ឋាគារ​របស់​ចិន​ជា​ការ​ឆ្លើយតប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ចិន​ដែល​ត្រូវការ​សណ្ឋាគារ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជាក់​ស្តែង ក្នុង​រយៈពេល​បី​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​ទស្សនា​កម្ពុជា សរុប​ជាង ២៧​ម៉ឺន​នាក់ បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ​មិញ មាន​ចំនួន​ត្រឹម​តែ​ជាង​២១​ម៉ឺន​នាក់ កើន​ឡើង​ជាង ២៥​ភាគរយ។

រយៈពេល​បី​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ​ដែរ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា​សរុប​ប្រមាណ ១​លាន​៥​សែន​នាក់។ ហើយ​វិស័យ​នេះ​ក៏​កំពុង​តែ​ផ្តល់​ការងារ​ផ្ទាល់ និង​ប្រយោល​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១​លាន​នាក់​ដែរ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​មាន​សណ្ឋាគារ​សរុប​ចំនួន ៦៤៧​កន្លែង ស្មើ​នឹង​ជាង ៣​ម៉ឺន​៦​ពាន់​២៣៦​បន្ទប់។ 

ផ្ទះ​សំណាក់​ចំនួន ១៩៩៦​កន្លែង ស្មើនឹង​២​ម៉ឺន​៨​ពាន់​៩៩៥​បន្ទប់ សេវាកម្ម​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញ​វ័យ​ចំនួន ៦៨៨​កន្លែង ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ចំនួន ១ពាន់ ៨៤៤​កន្លែង៕




អត្ថបទបន្ទាប់


តំបន់​ភាគ​អាគ្នេយ៍​រាជ​ធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​១​កំពុង​តែ​ត្រូវ​ប៉ាន់​ខ្លាំង

ព័ត៌មាន
ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធគឺជារឿងចាំ​បាច់បំផុតសម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ជាតិ ពោល​គឺ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​មាន​...

កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ប៉ុន្មាន​គម្រោង?

ព័ត៌មាន
នៅ​កម្ពុជា ជាពិសេស រាជធានី​ភ្នំពេញ និង​តាមបណ្ដា​ទីក្រុង​ប្រជុំ​ជន​ធំៗ វិស័យ​អចលនទ្រព្យ​និង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​រីកលូត​លាស់​យ៉ាង​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ