
ហេតុអ្វីលោកអ្នកគួរ Update ប្រើប្រាស់ អេស៊ីលីដាម៉ូបាលជំនាន់ទី 7?
ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ អេស៊ីលីដាម៉ូបាល ជំនាន់ទី 7 ត្រូវបានអភិវឌ្ឍឡើងសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ គ្រប់មូលដ្ឋាន ស្របទៅតាមភាពជឿនលឿននៃវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។ ក្រៅតែពីមានការរៀបចំនូវសោភ័ណភាពកាន់តែស្រស់ស្អាត និងទាក់ទាញជាងមុនហើយនោះ អេប អេស៊ីលីដាម៉ូបាល ក៏បានអភិវឌ្ឍបន្ថែមទៅលើបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាព ដោយដាក់បញ្ចូលក្នុងមុខងារទូទាត់ប្រាក់ និងផ្ទេរប្រាក់ដំបូងគេបង្អស់នៅកម្ពុជា។

បន្ថែមពីនេះទៀត ដើម្បីផ្ដល់នូវសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ជំនាន់ថ្មីទី៧ ក៏បានប្រមូលផ្ដុំនូវមុខងារប្រើប្រាស់សំខាន់ៗជាច្រើន មកដាក់នៅផ្ទាំងខាងមុខនៃកម្មវិធី។ ជាពិសេស ជាមួយការអភិវឌ្ឍបន្ថែមនូវបច្ចេកវិទ្យាទំនើបចុងក្រោយ ការស្កែនទូទាត់តាម QR តាមរយៈអេស៊ីលីដាម៉ូបាល គឺមានសមត្ថភាពអាចចាប់យក QR បានលឿនបំផុត នាំឲ្យការទូទាត់កាន់តែងាយស្រួល និងរហ័សជាងមុនទ្វេដង។
គិតក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់ប្រាក់នៅលើអេប អេស៊ីលីដាម៉ូបាល សរុបមានកើនដល់ ៤១០ លានប្រតិបត្តិការ ខណៈដែលអ្នកប្រើប្រាស់អេបរបស់ធនាគារខ្មែរមួយនេះ បានកើនដល់ ៣,៨ លាននាក់ហើយ គិតមកទល់ពេលបច្ចុប្បន្ន។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ការកើនឡើងនៃការប្រើប្រាស់ និងប្រតិបត្តិការទូទាត់ប្រាក់តាមរយៈ អេស៊ីលីដាម៉ូបាល គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីកំណើនតម្រូវការ និងការយល់ដឹងរបស់អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះធនាគារ អេស៊ីលីដា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធនាគារទំនើបចុងក្រោយបំផុត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណេញពេលវេលា និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។

លោកស្រី សុខ សោភា បានគូសបញ្ជាក់ថា «ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរ ឈានមុខមួយ ដែលបាននិងកំពុងអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យាធនាគារធនាគារដ៏ទំនើប ស្របទៅតាមការជឿនលឿននៃសម័យបច្ចេកវិទ្យា AI។»
លោកអ្នកអាចប្រើប្រាស់អេស៊ីលីដាម៉ូបាលជំនាន់ទី 7 បាន ដោយគ្រាន់តែចូលទៅ App Store, Google Paly ឬ AppGallery រួចធ្វើការ Update អេប អេស៊ីលីដាម៉ូបាលរបស់លោកអ្នក។ ក្រោយពីបាន Update រួច សូមបើក អេប អេស៊ីលីដាម៉ូបាល របស់លោកអ្នក រួចចុចលើ ម៉ឺនុយ នៅខាងលើ ឆ្វេងដៃ > កំណត់មុខងារផ្សេងៗ > ផ្លាស់ប្តូររូបរាង > ទំនើប នោះលោកអ្នកនឹងបានឃើញនូវរូបរាងដ៏ថ្មីសន្លាងរបស់ អេស៊ីលីដាម៉ូបាលជំនាន់ទី 7។