ការផ្ដល់ឥណទានគាំទ្រវិស័យកសិកម្ម

ធនាគារ អេស៊ីលីដា ចាប់ដៃជាមួយ ARDB ជំរុញការផ្ដល់ឥណទានគាំទ្រដល់វិស័យកសិកម្មកម្ពុជា


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរធំជាងគេមួយនៅកម្ពុជា នៅថ្ងៃទី២៩ខែមីនា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងគោលបំណងជំរុញការផ្ដល់ឥណទានដល់កសិករ ដើម្បីលើកកម្ពស់វិស័យកសិកម្ម នៅកម្ពុជា និងស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩។
អេស៊ីលីដា ចាប់ដៃជាមួយ ARDB ជំរុញការផ្ដល់ឥណទានគាំទ្រវិស័យកសិកម្មកម្ពុជា
ដោយ
អនុស្សរណៈនៃការយោគយល់គ្នានេះ មានចក្ខុវិស័យរួម ក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់ឥណទានរួមគ្នាលើវិស័យសំខាន់ៗ រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ-ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ផងដែរ។

ថ្លែងនាឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារអេស៊ីលីដា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានគូសបញ្ជាក់ថា នេះជាការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ដែលធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការគ្នាអនុវត្តយន្តការសហហិរញ្ញប្បទាន ចែករំលែកហានិភ័យ សំដៅផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម។ ឯកឧត្តមបន្តថា យន្តការនេះ ជាការដាក់មូលនិធិជាកញ្ចប់រួម ក្នុងគោលបំណងពង្រីកវិសាលភាព និងទំហំឥណទាន ដែលបង្ហាញពីការរួមចំណែកពីធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលហើយក៏ជាយន្តការថ្មី ដែលវិស័យឯកជនបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានោះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នេះជាមោទនភាពបំផុត ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែក ក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដឥ១៩។ 

អនុស្សរណៈនៃការយោគយល់គ្នានេះ មានចក្ខុវិស័យរួមក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់ឥណទានរួមគ្នាលើវិស័យសំខាន់ៗចំនួន៦ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនផលិតកម្មក្នុង ស្រុក ការបង្កើតការងារ និងផលចំណូលជូនប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋនៅតាមទីជនបទ។ បើតាមលោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារអេស៊ីលីដា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មិនបានកំណត់ពីទំហំទឹកប្រាក់នោះទេ ក៏ប៉ុន្តែ មានទំហំជាមូលនិធិរវាងរាជរដ្ឋាភិបាលកម្ពុជា នៅដំណាក់កាលពី១ មានចំនួន ២០លានដុល្លារ ជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ចំនួន២០លានដុល្លារ សរុបចំនួន ៤០លានដុល្លារ។ ជាមួយគ្នានេះ លោក ចាន់ សីហា បានបន្តទៀតថា គម្រោងនេះផ្ដោតសំខាន់ លើវិស័យសំខាន់ៗ ក្នុងវិស័យកសិកម្ម រួមមាន៖ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ-ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រ ដល់តួអង្គក្នុងខ្សែចង្វាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ក្រោមប្រភពទុន រួមគ្នានៃធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕

None



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ឯកឧត្តម គង់ វិបុល ដែលបានប្រមូលចំណូលពន្ធដារលើសផែនការនៅឆ្នាំ២០២១

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក…

ក្រុមហ៊ុនរុករកប្រេងធំៗមកពីប្រទេសចំនួន៥ កំពុងចាប់អារម្មណ៍លើវិស័យបូមប្រេងនៅកម្ពុជា

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពលបានអះអាងថា មកទល់ពេលនេះមានក្រុមហ៊ុនជាច្រើនមកពីប្រទេសចំនួន៥ហើយ ដែលបានបង្ហាញពីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ