ធនាគារអេស៊ីលីដា

អេស៊ីលីដា សម្រេចទទួលយកឥណទាន ១០០លានបន្ថែមពីធនាគារបរទេស ដើម្បីត្រៀមទុកផ្ដល់កម្ចីជូន SMEs


ធនាគារអេស៊ីលីដាបានសម្រេចទទួលឥណទានពីធនាគារបរទេសចំនួន ១០០លានដុល្លារអាមេរិកបន្ថែម ដើម្បីពង្រីកកញ្ចប់មូលនិធិដើមទុន ត្រៀមផ្តល់ឥណទានជូនសហគ្រាសធនតូចនិងមធ្យមដែលរំពឹងមានកំណើនខ្ពស់។ ការពង្រីកមូលនិធិដើមទុននេះ ធ្វើឡើងក្រោយ អេស៊ីលីដា មើលឃើញពីសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ ខាងមុខ។
ធនាគារអេស៊ីលីដា

ធនាគារ​អេ​ស៊ី​លី​ដា កំពុង​ត្រៀមខ្លួន​រួច​ជា​ច្រើន​ក្នុង​ការ​រីក​ចម្រើន ជាមួយនឹង​ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ តួយ៉ាង ការ​ព្យាករ​របស់​ធនាគារពិភពលោក​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​២,២% នៅ​ឆ្នាំ​២០២១​។ យ៉ាងណាមិញ បើ​តាម​ថ្នាក់ដឹកនាំ​ធនាគារ អេ​ស៊ី​លី​ដា​អះអាង​ថា នៅ​៩​ខែ​ក្នុង​ឆ្នាំ​២០២១ អេ​ស៊ី​លី​ដា ទទួល​បាន​ប្រាក់​បញ្ញើ​ពី​អតិថិ​ន​ជន​មាន​កំណើន​ជាង​១៨% ខណៈ​សមតុល្យ​ឥណទាន​មាន​កំណើន​ជាង​១២%​។

ក្រោ​មើលឃើញ​ពី​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែល​បាន​ព្យាករ​ដោយ​ស្ថាប័ន​អន្តរជាតិ​ថ្មី​ៗ​នេះ ធនាគារ​អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​កម្ពុជា​បាន​សម្រេច​ខ្ចី​ថវិកា​ពី​ធនាគារ​អន្តរជាតិ​ចំនួន​១០០​លាន​ដុល្លារ​ប​ន្ថេ​ម​ទៀត ដើម្បី​ពង្រីក​កញ្ចប់​មូលនិធិ​ដើមទុន​សម្រាប់​ត្រៀម​ផ្តល់​ឥណទាន​រយៈពេល​វែង​ជូន​សហគ្រាស​ធន​តូច និង មធ្យម ដែល​រំពឹង​នឹង​មានការ​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​២០២២​ខាង​មុខ​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេ​ស៊ី​លី​ដារ បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា ការ​ពង្រីក​កញ្ចប់​មូលនិធិ​ដើមទុន​រយៈពេល​វែង​នេះ គឺ​ដើម្បី​ត្រៀម​ឆ្លើយ​តប​នឹង​កំណើន​ឥណទាន​របស់​វិស័យ​សហគ្រាស​ខ្នាត និង មធ្យម នៅ​កម្ពុជា ក៏​ដូច​ជា​គាំទ្រ​យុទ្ធសាស្ត្រ​រីក​ចម្រើន និង​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ទុន​ឲ្យ​ស្រប​តាម​ផែនការ​របស់​ធនាគារ​អេ​ស៊ី​លី​ដារ​។

សម្រាប់ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ការ​ទទួល​ឥណទាន​ពី​ធនាគារ​បរទេស​បន្ថែម​នៅ​ពេល​នេះ គឺជា​ការ​ត្រៀមខ្លួន​ទុក​មុន ដើម្បី​ត្រៀម​ឆ្លើយ​តប​ឲ្យ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​សេដ្ឋកិច្ច​កម្ពុជា ដែល​ធនាគារពិភពលោក​ព្យាករណ៍​ថា នឹង​មាន​កំណើន​២,២%​នៅ​ឆ្នាំ​២០២១ និង មាន​កំណើន​លើស​នេះ​នៅ​ឆ្នាំ​២០២២​។ 

បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី នៅ​ឆ្នាំ​២០២១ ធនាគារ អេ​ស៊ី​លី​ដា បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្តល់​ឥណទាន​ជូន​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​ទូ​ទាំង​ប្រទេស​។ នៅ​ឆ្នាំ​២០២២ ធនាគារ​អេ​ស៊ី​លី​ដារ នឹង​បង្កើន​កញ្ចប់​ឥណទាន​សម្រាប់​វិស័យ SMEs រហូត​ដល់​ទៅ​ជាង​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះបី​ការ​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា​ក៏​ដោយ ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ ហាក់​មិនសូវ​រង​ផល​ប៉ះពាល់​នោះ​ទេ ពោល​គឺ​ប្រតិបត្តិការ​ក្នុង​ការ​ផ្តល់​ឥណទាន និង ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន នៅ​តែ​មានដំណើរ​ការ​ល្អ​ប្រសើរ​។ បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី នៅ​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២១ ធនាគារ​អេ​ស៊ី​លី​ដារ ទទួល​បាន​ប្រាក់​បញ្ញើ​ពី​អតិថិជន​មាន​កំណើន​ជាង​១៨% ដែល​ទំហំ​ទឹកប្រាក់​ប្រមាណ ៨១៣ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​សមតុល្យ​ឥណទាន មាន​កំណើន​ជាង​១២% ដែល​គិត​ជា​ទឹកប្រាក់​មាន​ទំហំ​ជាង​៥៣២​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


កម្ពុជានៅតែពឹងផ្អែកទីផ្សារវៀតណាមខ្លាំង សម្រាប់ការនាំចេញផលិតផលកសិកម្ម

ប្រទេសវៀតណាម បានក្លាយជាទិសដៅសំខាន់បំផុត របស់កម្ពុជា ក្នុងចំណោមទិសដៅនៃការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា ចំនួន ៩០ប្រទេស។ ជាក់ស្ដែង នៅ…

កម្ពុជាកំពុងមានវ៉ាក់សាំង ៦,៥លានដូសក្នុងស្ដុក ដើម្បីត្រៀមទុកបន្ដចាក់ជូនពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា គិតមកទល់នឹងពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ សរុបពីជំនួយ ក៏ដូចជាការបញ្ជាទិញពីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ