លំនៅដ្ឋាន​តម្លៃ​សមរម្យ

គម្រោងលំនៅដ្ឋានតម្លៃសមរម្យ របស់លោក សៀ ឫទ្ធី នឹងចាប់ផ្ដើមប្រគល់ផ្ទះជូនអតិថិជនចាប់ពីខែ មីនា តទៅ


គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ស្ថិតក្នុងទីក្រុងរណបសិរីមង្គលរបស់លោកឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងចាប់ផ្ដើមប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្ដើរៗ ចាប់ពីខែមីនា ឆ្នាំ២០១៩នេះតទៅហើយ ក្រោយពីគម្រោងនេះ បានសម្រុកការសាងសង់យ៉ាងសកម្មអស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ។ នេះបើតាមការបញ្ជាក់ពីលោកឧកញ៉ា សៀ ឫទ្ធី ប្រាប់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស។
ឧកញ៉ា សៀ ឫទ្ធី តាំង​ចិត្ត​ពន្លឿន​សង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។
ដោយ

គម្រោង​​លំនៅដ្ឋាន​​​តម្លៃ​​សមរម្យ​នេះ អាច​ចាត់ទុកថា ជា​គម្រោង​ធំ​​ដំបូង​គេ មួយ ដែល​​ត្រូវ​បាន​​អភិវឌ្ឍ​​ដោយ​​ក្រុមហ៊ុន WorldBridge Land កាល ពី​ខែ ​មករា ​ឆ្នាំ​ ២០១៧​។ គម្រោង​នេះ​ មាន​​ចម្ងាយ​​ប្រហែល​ ១៨ ​គីឡូម៉ែត្រ​​ពី​រាជធានី​​ភ្នំពេញ ​ដោយ​ស្ថិត​​នៅ​សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល​។ ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក​ក្រុមហ៊ុន​ WorldBridge Group បានគូសបញ្ជក់ថា នឹងប្តេជ្ញា ​បញ្ចប់​​ការ​សាងសង់​​លំនៅដ្ឋាន​តម្លៃ​សមរម្យនេះ ហើយ​នឹងឈានទៅ​ប្រគល់​ជូន​អតិថិជន​ក្នុង​ខែមីនា ឆ្នាំ២០១៩​ខាង​មុខនេះជាបណ្ដើរៗ។ 

លោកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងទៀត​ថា រហូត​មកទល់​នឹងពេលនេះ គឺមាន​រយៈពេល​ជិត២ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន WorldBridge បានចាប់​ផ្តើមដំណើរ​ការសាងសង់​លំនៅ​ឋាន​តម្លៃសមរម្យនេះ។ បើទោះបីជា World Bridge បាន​ទទួលគោលការណ៍​ពី រាជរដ្ឋា​ភិបាល​លើការ​អភិវឌ្ឍ​គម្រោងនេះក៏ដោយ​  ប៉ុន្តែ​លិខិត​អនុញ្ញាត​ ឫការលើក​ទឹកចិត្ត​ផ្សេងៗ​ពីក្រសួង​ពាក់ព័ន្ធ​មិនទាន់​មាន​នៅឡើយ​នោះទេ។

យ៉ាងណាមិញ ក្នុងនាម​ជាអ្នក​អភិវឌ្ឍន៍​អគារ​ខ្ពស់​ដ៏ល្បី​មួយរូប​ក្នុងប្រទេស និងជាថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន WorldBridge លោក​ឧកញ៉ា សៀ ឫទ្ធី​បានស្នើ​សុំដល់​ក្រសួង​សាមី​ និងស្ថាប័ន​ពាក់ព័ន្ធ​នានា មេត្តា​ផ្តល់​លទ្ធភាព និងបង្ក​លក្ខណៈ​ងាយស្រួល​ដល់ក្រុម​ការងារ​សាងសង់​ឲ្យ​បាន​លឿន ដើម្បី​កុំឲ្យ ពលរដ្ឋ​មានការ​អាក់អន់​ស្រពន់​ចិត្ត។

សូមជម្រាបថា គម្រោងលំនៅដ្ឋាន​តម្លៃសមរម្យនេះ​ ត្រូវបានវិនិយោគ​ក្នុងទំហំទឹកប្រាក់​សរុប​​ ១០០ ​លាន​​ដុល្លារ និងមាន​លំនៅដ្ឋាន​សរុប​ ២.២៩៧ ខ្នង​។ ផ្ទះ​​មួយខ្នង​​ មាន​​តម្លៃ​​ចន្លោះ​ពី​ ២៥០.០០ ទៅ ៣០.០០០ ​ដុល្លារ​អាមេរិក ​អាស្រ័យ​​លើ​​ទំហំ និង​ប្រភេទ​ផ្ទះ។​ ហើយ​បើតាម​លោក​ឧកញ៉ា សៀ​ ឫទ្ធី រហូត​មកទល់​​ពេលនេះ គម្រោងសាងសង់​ជិតរួចរាល់​ហើយ ដោយ​ក្នុងខែ​មីនា ខាងមុខនេះ នឹងមានការ​ប្រគល់​ជាបណ្តើរ​ជូនដល់​អតិថិជន ក្រោមអធិបតីភាព​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរ​រូបនីយកម្ម និងសំណង់​ថែម​ទៀត​ផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា នឹងលែងពង្រីកប្រតិបត្តិការតាមរយៈការិយាល័យទៀតហើយ តែ​ងាកមកប្រើប្រព័ន្ធឌីជីថលកាន់តែសម្បូរបែប

ព័ត៌មាន
វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កំពុងបោះជំហានទៅមុខកាន់តែលឿនៗឡើងៗ នៅកម្ពុជា ពិសេសតាមរយៈធនាគារធំៗមួយចំនួន។ ជាក់ស្ដែង ធនាគ…

វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះផ្លូវការ ក្នុងជំនួបលើកទី២ រវាង Donald Trump និង Kim Jong Un

ព័ត៌មាន
វាហាក់បីដូចជារឿងមួយ ដែលមានមុខមានមាត់ណាស់ដែរ សម្រាប់ប្រទេសវៀតណាម ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងជំនួបលើកទី២ រវាងកំពូលមេដឹកនាំអាមេរិក Do…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ