អេស៊ីលីដាអ៊ីសប

អេស៊ីលីដាអ៊ីសប ទទួលបានប្រតិបត្តិការជិត៣០០ដង ក្រោយដាក់ឲ្យដំណើរការជាង១សប្តាហ៍


អេស៊ីលីដាអ៊ីសប ជាសេវាកម្មទិញទំនិញអនឡាញថ្មីមួយ ដែលធនាគារអេស៊ីលីដាទើបដាក់ឲ្យដំណើរការកាលពីពេលថ្មីៗ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់ហិរញ្ញវត្ថុជូនអតិថិជនក្នុងការបញ្ជាទិញទំនិញផ្សេងៗតាមរយៈ ​App អេស៊ីលីដា​ម៉ូប៉ាល។ ក្រោយដាក់ឲ្យដំណើរការជាង ១សប្តាហ៍​កន្លងមកនេះ អេស៊ីលីដាអ៊ីសប ទើបទទួលបានការធ្វើប្រតិបត្តិការពីអតិជនជិត៣០០ប្រតិបត្តិការ ខណៈបច្ចុប្បន្នវេទិកាទិញលក់ទំនិញមួយនេះ កំពុងបង្កើនមុខទំនិញលើសមុខទំនិញជាង១ម៉ឺន២ពាន់មុខ ដែលមានក្នុងស្តុក។
អេស៊ីលីដាអ៊ីសប ទទួលបានប្រតិបត្តិការជិត៣០០ដង ក្រោយដាក់ឲ្យដំណើរការជាង១សប្តាហ៍
ដោយ

ជាមហិច្ឆតារបស់ធនាគារអេស៊ីលីដានឹងពង្រីកសេវាបញ្ជាទិញតាមអនឡាញនេះឲ្យបានគ្រប់រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគាអេស៊ីលីដាបានគូសបញ្ជាក់ប្រាប់​ខេមបូណូមីសថា អេស៊ីលីដាអ៊ីសប ដែលជាសេវាកម្មបញ្ជាទិញទំនិញថ្មី​របស់ធនាគារអេស៊ីលីដា ទើបដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍​ពីអតិថិជន​ជាហូរហែ។ ជាក់ស្តែង មកទល់បច្ចុប្បន្ន អេស៊ីលីដាអ៊ីសប ទទួលបានប្រតិបត្តិការ​ជិត​៣០០ប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត ២ពាន់ដុល្លារអាមេរិក។ ដើម្បីផ្តល់ជម្រើស​ឲ្យកាន់តែសម្បូរបែប​ជូនអតិថិជន អេស៊ីលីដាអ៊ីសប កំពុងដំណើរការ​ដាក់បញ្ចូល​ហាងទំនិញថ្មីៗ​ជាច្រើនទៀត។       

មន្ត្រីជាន់ខ្ពស់ធនាគារអេស៊ីលីដារូបនេះសង្កេតឃើញថា ក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ-១៩ និងស្ថិតនៅក្នុងយុគសម័យនៃការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាជាពិសេស គឺការរីកចម្រើននៃការប្រើប្រាស់ទូរស័ព្ទ Smartphone យើងសង្កេតឃើញថា និន្នាការនៃការទិញទំនិញតាមអនឡាញមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងចំណោមយុវវ័យ។

 ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍របស់ អេស៊ីលីដាអ៊ីសប ក្នុងការជួយសម្រួលកិច្ចការងារក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និងអតិថិជនផងដែរ។ សម្រាប់លោកស្រី ម៉ារ អមរា ការទិញទំនិញតាមរយៈ អេស៊ីលីដាអ៊ីសបនេះ គឺមានភាពងាយស្រួល ចំណេញពេលវេលា និងមានមុខទំនិញសំបូរ​បែប បច្ចុប្បន្នហាងនេះមានមុខទំនិញច្រើនជាង១.២០០មុខ ហើយនឹងមានការកើនឡើងបន្ថែមទៀតនៅពេលអនាគត។ លើសពីនេះ អេស៊ីលីដាអ៊ីសប អាចទូទាត់បានតាមរយៈ គណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ដែលមានស្លាកសញ្ញានៃស្ថាប័ន VISA, MC, JCB, DCI និង UPI ផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកចូ បៃឌិន អះអាងថាពិភពលោកបច្ចុប្បន្នកំពុងគំរាមកំហែងកាន់តែខ្លាំងពីសំណាក់របបផ្តាច់ការ

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ទី០៩ខែធ្នូ បានចាប់ផ្តើមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យសម្រាប់រយៈពេលពីរថ្ងៃ ក្រោមការចូលរ…

សហរដ្ឋអាមេរិកផ្ដល់ជំនួយជាទឹកប្រាក់ជាង៨ម៉ឺនដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ

ព័ត៌មាន
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសនូវការរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយអភិរក្សការពារនូវទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក នោះគឺប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ