អេស៊ីលីដា ទទួលហិរញ្ញប្បទានពី ធនាគារ China Development Bank

ធនាគារ​ អេស៊ីលីដា ទទួលបាន​កម្ចី ១៣០លានដុល្លារ ពីធនាគារ​អភិវឌ្ឍន៍ចិន (CDB)


ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២០នេះ បាន​ប្រកាស​ជា​ផ្លូវការ​ថា ធនាគារ CHINA DEVELOPMENT BANK (CDB) ដែល​ជា​ស្ថាប័ន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​លើ​ពិភពលោក បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​វែង ដល់​ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៣០​លាន​ដុល្លារ​អាមេរិក ។
ធនាគារ​ អេស៊ីលីដា ទទួលបាន​កម្ចី ១៣០លានដុល្លារ ពីធនាគារ​អភិវឌ្ឍន៍ចិន (CDB)
ដោយ

លោក​បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា "ការធ្វើ​ពិពិធកម្ម​​ប្រភពទុន​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​គាំទ្រ​យុទ្ធសាស្រ្ត​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព​របស់​ធនាគារ។ ធនាគារ ដែល​ជាក្រុមហ៊ុន​បោះផ្សាយ​មួយ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា អាច​ប្រមូល​ទុន​ពី​ទីផ្សារ​មូលបត្រ ដើម្បី​ពង្រឹង​ដើមទុន ចំណែកឯប្រាក់បញ្ញើសន្សំ ដែល​បាន​មក​ពី​ប្រាក់​បញ្ញើ​ទីផ្សារ​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវការ​ដើមទុន​រយៈពេលខ្លី រីឯ​ហិរញ្ញប្បទាន​ទទួល​បាន​ពី​ស្ថាប័ន​អន្តរជាតិ ដូចជា ធនាគារ CDB នេះ គឺ​សម្រាប់​គាំទ្រ​ដល់​ការរីកចម្រើន​រយៈពេល​វែង​របស់​ធនាគារ។ ហិរញ្ញប្បទាន​រយៈពេលវែង​ចំនួន ១៣០​លាន​​ដុល្លារ​អាមេរិក ពី ធនាគារ CDB នេះ ធនាគារ​ [អេស៊ីលីដា] រំពឹងថា នឹង​ផ្តល់​ឥណទាន​ថ្មី​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម យ៉ាងហោចណាស់ ចំនួន ៥.០០០​សហគ្រាស បន្ថែមទៀត។" 

លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK (CDB) សាខាខេត្ត GUANGXI មានប្រសាសន៍​ថា នេះគឺជាលើកទី២​ហើយ​ដែល​ធនាគារទាំងពីរ​បាន​ធ្វើ​កិច្ច​សហការ​ជាមួយគ្នា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារ​ធំ​ដែល​គាំទ្រ​ការអភិវឌ្ឍ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​នៅ​ប្រទេស​កម្ពុជា។ CDB មាន​ការជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ផ្តល់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម នៅ​កម្ពុជា​កាន់តែ​ច្រើន ក្នុងការទប់ទល់​នឹង​ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​ជាសកល បង្កើតផលិតកម្មឡើងវិញ និង​ផ្តល់​នូវ​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ។ CDB មានឆន្ទៈ​ក្នុង​ការសហប្រតិបត្តិការ​បន្ថែម​ទៀត​ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការ​សំខាន់ៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស និង​ការអភិវឌ្ឍ​ដ៏មាន​សក្តានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គិតត្រឹម​ដំណាច់​ខែ​មីនា ឆ្នាំ២០២០​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន ២៥,០១​ទ្រីលាន​រៀល (ឬ ៦,១៥ ប៊ីលាន​ដុល្លារ​អាមេរិក) សមតុល្យ​ឥណទាន​សរុប​ចំនួន ១៦,២២​ទ្រីលាន​រៀល (ឬ ៣,៩៩ ប៊ីលាន​ដុល្លារ​អាមេរិក) និង​ប្រាក់​បញ្ញើ​សន្សំ​សរុប ចំនួន ១៧,៦៩ ទ្រីលាន​រៀល (ឬ ៤,៣៥ ប៊ីលាន​ដុល្លារ​អាមេរិក)៕




អត្ថបទបន្ទាប់


លក់អស់ដំណាក់កាល១ បុរី ប៊ុនលី ប្រកាសបើកលក់ប្លុកថ្មីដំណាក់កាល២…

ភាព​ជោគជ័យ​ក្រោយ​ពេល​ចូល​ទីផ្សារ​ដំណាក់កាលទី១​នៃ​គម្រោង បុរី ប៊ុន លី ត្រឹមតែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ធ្វើឲ្យ​ បុរី ប៊ុន លី វិវឌ្ឍ​ទៅកាន់​…

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េខាងត្បូង កំពុង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចចរចា

តំណាងភាគីកម្ពុជា និង​កូរ៉េខាងត្បូង បាន​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​រួមគ្នា ក្នុង​ការពន្លឿន​ដំណើរការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ