និយាយក្នុងបរិបទបច្ចេវិទ្យានេះ អេស៊ីលីដា អាចចាត់ទុកបានថា ជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេមួយ ដែលបានវិវត្តខ្លួនទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងឡើងៗ ស្របទៅតាមសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់។
ក្នុងនោះដែរ អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធីធនាគារតាមទូរសព្ទដៃដ៏ទំនើបរបស់ធនាគារអេស៊ីលីដា បាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជួយដល់អ្នកប្រើប្រាស់សេវាធនាគារ ពិសេសនៅអំឡុងវិបត្តិកូវីដ១៩នេះ។ តាមរយៈការប្រើប្រាស់អេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនចាំបាច់មកកាន់ទីស្នាក់ការ ឬការិយាល័យធនាគារដោយផ្ទាល់ ដើម្បីធ្វើការប្រើប្រាស់សេវាធនាគារនោះទេ ពោលគឺ គ្រាន់តែបើកប្រើប្រាស់អេស៊ីលីដាម៉ូបាលជាមួយនឹងទូរសព្ទស្មាតហ្វូន គេអាចធ្វើការផ្ទេរប្រាក់ ទូទាត់ប្រាក់ បង់ថ្លៃសេវាទឹក-ភ្លើង និងសេវាផ្សេងៗជាច្រើនទៀត បានយ៉ាងងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់។ អ្វីកាន់តែពិសេសនោះ ថ្មីៗនេះ អេស៊ីលីដា ទើបតែបានដាក់ឲ្យប្រើប្រាស់នូវសេវាអេស៊ីលីដា អ៊ីស៊ប ថ្មីមួយបន្ថែមទៀត ដែលជាមុខងារថ្មីបន្ថែមនៅលើកម្មវិធីអេស៊ីលីដាម៉ូបាល សម្រាប់អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញរាប់ពាន់រាប់ម៉ឺនមុខ និងអាចទូទាត់ប្រាក់តាមអេស៊ីលីដាម៉ូបាលបានផងដែរ។
បើតាមនាយិកាប្រតិបត្តិជាន់ខ្ពស់ធនាគារអេស៊ីលីដា លោកស្រី សុខ សោភា បានបញ្ជាក់ថា សព្វថ្ងៃ អេស៊ីលីដាមានអ្នកកំពុងប្រើប្រាស់គណនីធនាគារជិត៣លានគណនី។ ក្នុងនោះ អ្នកកំពុងប្រើប្រាស់អេស៊ីលីដា មានជាង២លាននាក់ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំងអាចទូទាត់តាមម៉ាស៊ីនឆូតកាតបានមានជាងជិត ៥ពាន់កន្លែងផងដែរ។
ចំពោះព័ត៌មានផ្សេងៗសូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤ ៤៤៤ ៕