អត្ថបទក្រុមហ៊ុន

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន និងក្រុមហ៊ុនព្រូដិនសល រួមគ្នាផ្តល់មូលនិធិ ២ម៉ឺនដុល្លារសាងសង់សាលារៀនក្នុងខេត្តចំនួន២


អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ នាថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) និង ក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អ៊ីសូរ៉ិនស៍ បានចុះហត្ថលេខារួមគ្នា ក្នុងការផ្តល់មូលនិធិចំនួន ២ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយសាងសង់សាលារៀននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
អង្គការមូលនិធិអេស៊ីលីដា-ចារឌីន និងក្រុមហ៊ុនព្រូដិនសល រួមគ្នាផ្តល់មូលនិធិ ២ម៉ឺនដុល្លារសាងសង់សាលារៀនក្នុងខេត្តចំនួន២

ថ្លែងក្នុងពិធីចុះហត្ថលេខា ក្នុងការផ្តល់មូលនិធិចំនួន ២ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយសាងសង់សាលារៀននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រវាង អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) និង ក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អ៊ីសូរ៉ិនស៍ បណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានបរិច្ចាគជាសាច់ប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្រាប់អគារសិក្សាចំនួន ២ខ្នង ដែលមួយខ្នងស្ថិតនៅខេត្តឧត្តរមានជ័យ គឺសាលាបឋមសិក្សា សំបួរមាស និងមួយខ្នងទៀត ស្ថិតនៅខេត្តព្រះវិហារ គឺសាលាបឋមសិក្សាឈូកជ័យ ដោយអគារសិក្សាទាំងពីរនេះ សាងសង់រួចរាល់ និងប្រគល់ជូនសហគមន៍រួចហើយផងដែរ តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ ហើយបច្ចុប្បន្ន មានសិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ ចំនួនជាង ២៥០នាក់ បានចុះឈ្មោះ និងសិក្សានៅអគារសិក្សាទាំងពីរនេះ។

បណ្ឌិត ព្រំ វិសុទ្ធ បញ្ជាក់បន្ថែមថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រដ៏ល្អ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាជីវកម្មដំបូងគេ និងជាអ្នកផ្តល់ជំនួយធំដល់ AJF ដែលផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់ឧបត្ថម្ភ និងអនុញ្ញាតឱ្យមានរូបសញ្ញារបស់ខ្លួនឆ្លាក់លើអគារសិក្សារួមគ្នាជាមួយ AJF ផងដែរ ។ ការបរិច្ចាគរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចូលរួមជាមួយ AJF ដើម្បីជួយកុមារកម្ពុជានៅតំបន់ជនបទដាច់ស្រយាល និងនិងតំបន់ដែលមានសភាពក្រលំបាក ឱ្យទទួលបានការអប់រំជាមូលដ្ឋាន យ៉ាងហោចណាស់សម្រាប់លើកកំពស់គុណភាពជីវិតសម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍របស់ពួកគេ ជាពិសេសការរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ ទន្ទឹមនេះ បណ្ឌិត ព្រំ វិសុទ្ធ បានសង្កត់ធ្ងន់ថា AJF នឹងប្ដេជ្ញាក្នុងការប្រើប្រាស់មូលនិធិទាំងអស់ដែលទទួលបាន ដើម្បីសាងសង់អគារសិក្សាប្រកបដោយគុណភាព សុខភាព ផាសុកភាព និងសុវត្ថិភាពសម្រាប់កុមារផងដែរ។

បើតាម បណ្ឌិត ព្រំ វិសុទ្ធ អង្គការមូលនិធិអេស៊ីលីដា-ចារឌីន ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយឧបត្ថម្ភដល់កុមារដែលនៅតាមទីជនបទ ឬតាមតំបន់ដាច់ស្រយាល និងតំបន់ដែលមានសភាពក្រលំបាក និងមិនមានលទ្ធភាពទទួលបានការអប់រំថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ អាចទទួលបានការអប់រំ និងបន្តការសិក្សាបាន។

លើសពីនេះ លើកស្ទួយវិស័យអប់រំក្នុងមូលដ្ឋាននៅតាមទីជនបទ ឬតាមតំបន់ដាច់ស្រយាល និងតំបន់ដែលមានសភាពក្រលំបាកនៅកម្ពុជា តាមរយៈការកសាងអគារសិក្សា ផ្តល់ឱ្យមានគ្រូបង្រៀន សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធអប់រំសមរម្យ។ លើសពីនេះ AJF មានគម្រោងសាងសង់អគារសិក្សាយ៉ាងហោចណាស់ ចំនួន២ក្នុងមួយឆ្នាំ ឬច្រើនជាងនេះ នៅក្នុងភូមិសាស្រ្តគោលដៅរបស់ខ្លួន។ ហើយក្នុងឆ្នាំ២០២៣នេះ AJF នឹងចាប់ផ្តើមសាងសង់អគារសិក្សាចំនួន៣បន្ថែមទៀត ដែលមួយនៅខេត្តព្រះវិហារ និងអគារសិក្សាពីរទៀតនៅខេត្តឧត្តរមានជ័យ និងសង្ឃឹមថាអាចបញ្ចប់ និងប្រគល់អគារសិក្សាទាំងនោះទៅសហគមន៍នៅក្នុងឆ្នាំនេះផងដែរ។

សូមជម្រាបថា គិតតាំងពីចាប់ផ្ដើមដំណើរការសកម្មភាពសង្គម និងមនុស្សធម៌របស់ខ្លួន តាំងពីឆ្នាំ២០១៨មក អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារហើយ សម្រាប់ការសាងសង់អគារសិក្សាបានចំនួន ៨ខ្នង នៅតាមតំបន់ដាច់ស្រយាល នៅក្នុងខេត្តចំនួន ៥ រួមមាន មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ និងស្ទឹងត្រែង។ បច្ចុប្បន្ន អគារសិក្សាចំនួន ៨ខ្នង ដែលបានសាងសង់រួចរាល់ និងបានប្រគល់ជូនសហគមន៍ប្រើប្រាស់ កំពុងមានសិស្សានុសិស្សសិក្សាសរុបជាង១ពាន់នាក់៕




អត្ថបទបន្ទាប់


ទីបំផុត ស្រីលង្កានឹងទទួលបានហិរញ្ញប្បទានបន្ថែមជិត ៣ពាន់លានដុល្លារពី IMF ក្រោយប្រទេសម្ចាស់បំណុលផ្ដល់ការធានា

ព័ត៌មាន
ខុទ្ទកាល័យប្រធានាធិបតីស្រីលង្កា នៅថ្ងៃអង្គារទី៧ខែកុម្ភៈ បានប្រកាសថា ក្រុមប្រទេសអ្នកផ្តល់ប្រាក់កម្ចីដែលមានឈ្មោះថា ក្លឹបបារីស បានផ្តល់ការធានាផ្ន…

ឯកសារសំខាន់ៗចំនួន ១២ នឹងត្រូវចុះហត្ថលេខានៅអំឡុងដំណើរទស្សនកិច្ច២ថ្ងៃ របស់សម្ដេចតេជោ ហ៊ុន សែននៅទីក្រុងប៉េកាំង

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្ដើមហើយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈសម្ដេចនិងប្រតិភូជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ