-
វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ! -
២៧ឆ្នាំ ពីកំណើតដើមទុនដំបូងជាង ៦០ម៉ឺនដុល្លារ ទីបំផុតធនាគារអេស៊ីលីដានឹងបោះផ្សាយលក់ភាគហ៊ុន នៅមុនខែ មេសាឆ្នាំនេះហើយ! -
ធនាគារអេស៊ីលីដា រំពឹងប្រាក់ចំណេញកើនលើស ១០០ លានដុល្លារ នៅឆ្នាំ២០២០ ចំពេលធនាគារនេះប្រកាសនឹងចូលផ្សារហ៊ុន -
ធនាគារអេស៊ីលីដា ចង់បានអ្នកទិញភាគហ៊ុនរបស់ខ្លួនជាឯកត្តជន ១០០% -
វិនិយោគិនកូរ៉េ ចាប់អារម្មណ៍លើការទិញភាគហ៊ុនធនាគារអេស៊ីលីដា
ការដាក់ឲ្យដំណើរការប្រព័ន្ធ QR ឆ្លងដែន រវាងកម្ពុជា និង ថៃ នេះ សាធារណជនអាចទិញទំនិញ និងធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន ដោយប្រើប្រាស់រូបិយវត្ថុផ្ទាល់ខ្លួនតាមរយៈការស្កេន QR កូដ។
លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារជាតិ នៃ កម្ពុជា បានជ្រើសរើសធនាគារពាណិជ្ជធំៗនៅកម្ពុជា ចំនួន៣ រួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កម្ពុជាពាណិជ្ជ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដើម្បីសហការលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែននេះ។
លោកបណ្ឌិត បានឲ្យដឹងទៀតថា ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា និង ធនាគារ SCB ត្រូវបានជ្រើសរើស ដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដោយអតិថិជនរបស់ធនាគារ SCB អាចធ្វើការទូទាត់នៅក្នុងប្រទេសកម្ពុជា តាមរយៈ QR កូដ កម្ពុជា និងអតិថិជនរបស់ធនាគារ អេស៊ីលីដា អាចធ្វើការទូទាត់នៅក្នុងប្រទេសថៃ តាមរយៈ QR កូដ ថៃ។
លោកបណ្ឌិត បានបញ្ជាក់អះអះអាងថា ប្រទេសថៃ គឺជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញ បំផុតនៅទូទាំងពិភពលោក ភាពជាដៃគូជាមួយធនាគារ SCB ដែលជាធនាគារពាណិជ្ជកម្ម ធំបំផុតនៅប្រទេសថៃ នឹងជំរុញឲ្យបណ្តាញទូទាត់ QR ឆ្លងដែនរបស់យើងកាន់តែធំទូលាយ។
លោក បណ្ឌិត អុិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “ ការរួមបញ្ចូលនៃបច្ចេកវិទ្យារបស់ធនាគារ នាំមុខផ្នែកឌីជីថល ធនាគារ អេស៊ីលីដា និងធនាគារ SCB យើងជឿជាក់ថា ភាពជាដៃគូរបស់យើង នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកដំណើរក្នុងតំបន់។ ប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះ នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងពាណិជ្ជករ រួមទាំងលើកស្ទួយរូបិយវត្ថុនៃប្រទេសទាំងពីរផងដែរ ។ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រជាជនថៃ ដែលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា អាចធ្វើការទូទាត់តាម QR ដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន ឬប្តូរប្រាក់ពីរូបិយវត្ថុជាតិយើង ទៅរូបិយប័ណ្ណបរទេស“ ។
ជាមួយគ្នានេះដែរ លោក Sarut Ruttanaporn អគ្គនាយកធនាគារ SCB បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយផ្អែកលើដៃគូជាមួយស្ថាប័នក្នុងស្រុកនៅប្រទេសកម្ពុជា តាមរយៈធនាគារ SCB ឬបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាគឺ ធនាគារកម្ពុជា ពាណិជ្ជ។
លោកបានបន្តថា ការទូទាត់អន្តរប្រតិបត្តិការតាមរយៈប្រព័ន្ធ QR គឺមានសារៈសំខាន់ណាស់ពីព្រោះប្រទេសកម្ពុជា គឺជាទិសដៅពេញនិយមសម្រាប់ភ្ញៀវទេសចរថៃធ្វើដំណើរ ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និង រាជធានី ភ្នំពេញ។
បើតាមលោក Sarut Ruttanaporn អគ្គនាយកធនាគារ SCB អះអាងថា សព្វថ្ងៃនៅក្នុងប្រទេសថៃ មានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តឌីជីថលជាង ៤៧ លាននាក់ ដោយក្នុងនោះធនាគារ SCB មានអ្នកប្រើប្រាស់ច្រើនជាង ១០ លាននាក់ និងពាណិជ្ជករជាង ១,៥ លាននាក់ដែលទទួលយកការទូទាត់តាមរយៈ QR ។ លោកថា ការទូទាត់សំណងអន្តរប្រតិបត្តិការ តាមប្រព័ន្ធ QR នឹងផ្តល់នូវបទពិសោធន៍កាន់តែប្រសើរដល់ភ្ញៀវទេសចរថៃ ដែលធ្វើដំណើរមកកាន់កម្ពុជានៅពេលធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ។
ដោយឡែក អេស៊ីលីដា យូនីធីទាន់ចិត្តគឺជាសេវាទូរស័ព្ទចល័តធនាគារធំជាងគេបំផុតនៅប្រទេសកម្ពុជា ដែលមានអតិថិជនប្រើប្រាស់ចំនួន១,៣ លាននាក់ និងមានសាខា ការិយាល័យ និងបណ្តាញអេធីអឹម ធំជាងគេ និងមានម៉ាស៊ីនឆូតកាតច្រើនជាង ៤.០០០ គ្រឿងនៅកម្ពុជា៕