អេស៊ីលីដាប្រចាំប្រទេសឡាវ

ធនាគារអេស៊ីលីដានៅឡាវ មាន​៤១ សាខា បាន​វិនិយោគជាង ៧លានដុល្លារ លើសេវាធនាគារឌីជីថល


ធនាគារអេស៊ីលីដា នៅប្រទេសឡាវ បានវិនិយោគជាង ៧លានដុល្លារអាមេរិក គិតនៅត្រឹមខែ សីហាឆ្នាំ២០១៨នេះ ក្នុងការពង្រីកយុទ្ធសាស្ត្រប្រតិបត្តិការរបស់ខ្លួន ទាក់ទងនឹងវិស័យធនាគារបែបឌីជីថល។ បើតាមនាយកប្រតិបត្តិធនាគារអេស៊ីលីដា ប្រចាំប្រទេសឡាវ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននាពេលថ្មីៗនេះថា ក្នុងមួយឆ្នាំៗ ធនាគារអេស៊ីលីដានៅប្រទេសឡាវ បានវិនិយោគជាមធ្យម ប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក ទៅលើវិស័យបច្ចេកវិទ្យា។
ធនាគារអេស៊ីលីដា ប្រចាំប្រទេសឡាវ
ដោយ

លោក ស្វាយ ហៃ នាយក​ប្រតិបត្តិ​​ធនាគារ​អេស៊ីលីដា​​ប្រចាំ​ប្រទេស​ឡាវ បានឲ្យ​ដឹងថា ការវិនិយោគ​​នៅក្នុង​វិស័យ​បច្ចេក​វិទ្យា​​របស់​ធនាគារ​​នេះ បានធ្វើ​ឡើងតាំង​តែពីឆ្នាំ​២០០៨ មកម្លេះ ដែលបាន​ចំណាយ​ទឹកប្រាក់ ១លាន​ដុល្លារ​អាមេរិក និងឆ្នាំ​បន្ដបន្ទាប់​គិតមក​ទល់​បច្ចុប្បន្ន​នេះ បានវិនិយោគ​ប្រមាណ​​៨០ម៉ឺនដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោកស្រី សូ ផន​ណារី​​ អនុ​ប្រធាន​ធនាគារ​អេស៊ីលី​ដា​នៅ​កម្ពុជា​​បានលើក​ឡើង​ដែរថា ការវិនិយោគ​ទុនបន្ថែម​នៅប្រទេស​ឡាវ​ជាង ៧លានដុល្លារនេះ គឺជាការ​អភិវឌ្ឍ​ខ្លួន ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ពិសេស​ គឺផ្នែក​កម្ចីឥណទាន​​សម្រាប់​អតិថិជន ខណៈដែល​ធនាគារ​អេស៊ីលីដា នៅទូទាំង​ប្រទេស​ឡាវ​នាពេល​បច្ចុប្បន្ន​នេះ ​មានសាខា​ ៤១សាខាហើយ។ 

តាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៧ បានបង្ហាញ​ថា ធនាគារ​អេស៊ីលីដា នៅប្រទេស​ឡាវ មានទ្រព្យ​សកម្ម​សរុប​ប្រមាណ ១៦០ លានដុល្លារ​អាមេរិក ខណៈដែល​ប្រាក់ចំណេញ​សុទ្ធកាល​ពីឆ្នាំ ២០១៧ មាន​ជាង ៣,៥ លាន​ដុល្លារ​អាមេរិក។

សូមជម្រាបថា ធនាគារ​អេស៊ីលីដា​នៅកម្ពុជា​កាលពី​ពេលថ្មីៗនេះ ក៏ទើប​តែបាន​ប្រកាស​បន្ថែម​ទុន​ចំនួន ជាង ៣៦ លាន​ដុល្លារ​ផងដែរ ពីលើ​ដើមទុន​របស់ខ្លួន​ដែលមាន​នៅបច្ចុប្បន្ន​ជាង ៣៥០ លាន​ដុល្លារ​អាមេរិក ដែលបាន​ធ្វើឲ្យចំនួន​ដើមទុន​សរុប របស់ធនាគារ​​ក្នុងស្រុកធំ​ជាងគេ​មួយនេះ កើនឡើង​ដល់​ជាង ៣៩៥ លាន​ដុល្លារ​អាមេរិក។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា បានឲ្យដឹងថា ធនាគារ​អេស៊ីលីដា គ្រុប បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន ជាបុត្រ​សម្ព័ន្ធ​ចំនួន​ ៥ ដែលក្នុងនោះ ធនាគារ​អេស៊ីលីដា មានប្រតិបត្តិការ​ធនាគារ​នៅប្រទេស​ឡាវ និង​ប្រតិបត្តិការ​ជា មីក្រូហិរញ្ញវត្ថុ នៅប្រទេស​ភូមា​ផងដែរ៕ 

None



អត្ថបទបន្ទាប់


គម្រោងផ្ទះតម្លៃសមរម្យលោក​ឧកញ៉ា សៀ ឫទ្ធី នឹងចាប់ផ្ដើមប្រគល់ផ្ទះជូនអតិថិជន នៅត្រីមាសទី១ ឆ្នាំ២០១៩

ក្រោយពីមានការគាំទ្រយ៉ាងផុសផុល និងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ពីសំណាក់អតិថិជនដែលបានចុះឈ្មោះទិញផ្ទះតម្លៃសមរម្យ នៅក្នុងគម្រោងទីក្រុងរណបសិរីមង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ