កិច្ចប្រជុំ APEC

ក្រុមមេដឹកនាំ APEC ប្ដេជ្ញាកាត់បន្ថយពន្ធលើវ៉ាក់សាំង និងការផ្គត់ផ្គត់ផ្នែកវេជ្ជសាស្រ្ត


ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC កាលពីថ្ងៃទី ១៣ វិច្ឆិកាកន្លងទៅនេះ លទ្ធផលសំខាន់មួយក្នុងចំណោមលទ្ធផលផ្សេៗទៀតនោះ គឺមេដឹកនាំប្រទេស APEC បានប្តេជ្ញាចិត្តរួមគ្នាក្នុងការកាត់បន្ថយពន្ធលើវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលទាក់ទងនឹងជំងឺរាតត្បាតផ្សេងទៀត ដើម្បីសម្រួលការឆ្លើយតបជាអន្តរជាតិចំពោះវិបត្តិសុខភាពសកល។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
រូបភាពបង្ហាញពីការមកដល់របស់វ៉ាក់សាំងចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា

ការប្ដេជ្ញាចិត្តលើការកាត់បន្ថយពន្ធលើវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តរបស់មេដឹកនាំមកពីតំបន់អាស៊ីប៉ាស៊ីហ្វិច គឺក្នុងគោលបំណងដើម្បីកំណត់ផ្លូវឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ក្រោយរងគ្រោះដោយសារជំងឺកូវីដ១៩ ។

បើទោះបីជា កិច្ចប្រជុំ APEC សម្រេចបាននូវការប្ដេជ្ញាចិត្តចូលរួមទាក់ទងនឹងវិបត្តិកូវីដ១៩ ប៉ុន្តែវាបានបរាជ័យក្នុងការផ្តល់នូវសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ជេស៊ីនាដា អាតឌឺន (Jacinada Ardern) ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើពិភពលោកមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុទេនោះ ពិភពលោកត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធផលដ៏មហន្តរាយនៃការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ មេដឹកនាំ APEC ក៏បានយល់ព្រមក្នុងការជំរុញឱ្យមានការបង្កកលើការបង្កើនការឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីល ដែលជាផ្នែកមួយនៃផែនការដើម្បីធ្វើឱ្យការងើបឡើងវិញប្រកបដោយនិរន្តរភាពបរិស្ថានផងដែរ។ 

សូមជម្រាបថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំ APEC បានប្រមូលផ្តុំមេដឹកនាំមកពីប្រទេសសមាជិកចំនួន ២១ រួមទាំងសហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក និងមហាអំណាចយោធាដ៏លេចធ្លោក្នុងតំបន់ផងដែរ។

ទន្ទឹមនេះ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបម្រើជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តដល់សេដ្ឋកិច្ចរបស់ APEC ព្រមទាំងបានស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APECនៅឆ្នាំ ២០២៣ ផងដែរ ប៉ុន្តែការសម្រេចបែបណានោះ មេដឹកនាំតំបន់ APEC កំពុងពិចារណាលើការផ្ដល់ជូននេះ៕

 អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដាទទួលបានប្រាក់ចំណេញជិត៣៩លានដុល្លារ នៅត្រីមាសទី៣ ឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩

ព័ត៌មាន
ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ធនាគារអេស៊ីលីដា នៅតែអាចបន្តប្រតិបត្តិការក្នុងការផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើពីអតិថិជនបានយ៉ាង…

លោកចូបៃឌិននឹងជួប លោកស៊ី ជីនពីងតាមអនឡាយនៅដើមសប្តាហ៍នេះ តើកំពូលមេដឹកនាំទាំងពីរនេះ នឹងជជែកពីអ្វីខ្លះ?

ព័ត៌មាន
សេតវិមានអាមេរិកបានឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា ប្រធានាធិបតី លោក Joe Biden នឹងបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ ជាមួយមេដឹកនាំរដ្ឋច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ