
បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ីនេះ គឺទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមឈ្មួញជើងសារមូលបត្រទាំង១១ ដែលជាសមាជិករបស់ផ្សារមូលបត្រកម្ពុជា។
ការវាយតម្លៃលើការឈ្នះជ័យលាភីនេះ គឺផ្អែកទៅលើលក្ខណៈវិនិច្ឆ័យចំនួន៣ គឺទី១ ទំហំជួញដូរមូលបត្រសរុបរបស់អតិថិជន, ទី២ ចំនួនគណនីជួញដូរដែលបានបើកថ្មី និង ទី៣ ការប្រើប្រាស់ប្រព័ន្ធជួញដូរចល័តរបស់អតិថិជនជាដើម។
ទំហំជួញដូរមូលបត្រសរុបរបស់អតិថិជននៅក្នុងក្រុមហ៊ុនអេស៊ីលីដា
ស៊ីឃ្យួរីធី ភីអិលស៊ី មានដល់ទៅជាង ១០០ពាន់លានរៀលស្មើនឹងប្រមាណជាង
៥៣%នៃទំហំជួញដូរមូលបត្រសរុប ខណៈចំនួនគណនីជួញដូរដែលបានបើកថ្មីវិញ
មានចំនួនប្រមាណជាង៨០%។ រីឯ
ទំហំជួញដូរសរុបរបស់អតិថិជនតាមរយៈប្រព័ន្ធជួញដូរចល័តវិញ មានជាង
១០០ពាន់លានរៀល ខណៈដែលមានចំនូនគណនីជួញដូរដែលបានបើកថ្មីមានចំណែកប្រមាណជាង
៨២%នៃចំនួនគណនីបើកសរុប៕
អត្ថបទ៖ ហួន ស្រីនីត