ADB អនុម័តកម្ចី៤០លានដុល្លារដល់កម្ពុជា

ADB អនុម័តកម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់សំខាន់ៗក្នុងការផ្តល់សេវានៅកម្ពុជា


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ ADB នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
ADB អនុម័តកម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់សំខាន់ៗក្នុងការផ្តល់សេវានៅកម្ពុជា
ដោយ

កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និង​សមត្ថភាព​​របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់​ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បី​ពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និងកែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។

លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មាន​ប្រសាសន៍ថា «កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះ​នឹងជួយ​តម្រង់​ផែន​ការ​​​កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្ត សម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន​ប្រកប​ដោយប្រសិទ្ធភាពនិងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និង​ការអប់រំជាដើម។ វិធានការ​ដែល​អនុវត្ត​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​ក្នុងកម្រិត​មូលដ្ឋានផងដែរ។»

កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADB លើកំណែទម្រង់វិមជ្ឈ​ការ​​ក្នុងប្រទេសកម្ពុជា រួមទាំងការបង្កើតគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ដំណើរការវិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ ADB បានជួយ​បង្កើតការិយាល័យសេវាច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការ ក៏ដូចជា​ការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព និងគុណ​ភាព​នៃសេវាកម្មដែលបានផ្តល់។

កម្មវិធីរងទីពីរនេះផ្តោតលើការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការ និងប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយ ដើម្បីបំពេញតម្រូវ ការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័ត ក្រោមកម្មវិធីរងទីមួយ ដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈ និងសមត្ថភាពសម្រាប់ មន្ត្រីរដ្ឋបាលមូលដ្ឋាន តាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។

សូមបញ្ជាក់ថា ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការចាប់តាំងពីឆ្នាំ ២០០២ ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំង វិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ កម្ចី​កម្មវិធី​ថ្មី​នេះ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB សម្រាប់​​កម្ពុជា​​ឆ្នាំ ២០១៩-២០២៣៕




អត្ថបទបន្ទាប់


តម្លៃជីថ្នាំកសិកម្មធ្លាក់ចុះ ខណៈតម្រូវការរបស់កសិករក៏មានការថយចុះដូចគ្នានៅឆ្នាំនេះ

តាំងពីមានវិបត្តិកូវីដ១៩មក តម្លៃជី-ថ្នាំកសិកម្មបានកើនឡើងខ្ពស់ជាបន្ដបន្ទាប់ ហើយកើនឡើងកាន់តែខ្ពស់បន្ថែមទៀត ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ដែលប…

រដ្ឋាភិបាលឥណ្ឌូនេស៊ី បិទខ្ទប់គេហទំព័រ X.com របស់មហាសេដ្ឋី Elon Musk ដោយសារ Domain ដូចគេហទំព័រអាសអាភាស

ក្រសួងទំនាក់ទំនង និងព័ត៌មានរបស់ឥណ្ឌូនេស៊ី ថ្មីៗនេះ បានសម្រេចបិទខ្ទប់គេហទំព័រ X.com របស់មហាសេដ្ឋី Elon Musk ដែលទើបតែកម្លាយថ្មីពីគេទំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ