ព្យាករណ៍កំណើន​សេដ្ឋកិច្ច

ADB ព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែបន្ដភាពរឹងមាំ ក្នុងកំណើន៧% តែតម្រូវឲ្យមានធ្វើពិពិធកម្មជាបន្ទាន់លើចំណុចខ្លះ!


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានរក្សាការព្យាកររបស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៩នេះ ថានៅតែរក្សាបាននៅកំណើនរឹងមាំ ៧% និងឆ្នាំ២០២០ មាន៦,៨% ។ ទោះយ៉ាងណា ធនាគារ ADB ក៏បានគូសបញ្ជាក់ផងដែរអំពី ការតម្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចជាបន្ទាន់ ទៅលើវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា។
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនដល់ ៧,៥% ឆ្នាំមុន ដោយសារកំណើននាំចេញទៅអាមេរិក (រូបភាព៖ World Bank)
ដោយ

របាយការណ៍​ថ្មីចុងក្រោយ​មួយ​ដែល មានឈ្មោះថា ទស្សវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៩ ចេញ​ផ្សាយ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​​កាលពី​ពេលថ្មីៗនេះ បាន​ឲ្យដឹងថា នៅឆ្នាំ២០១៩នេះ សេដ្ឋកិច្ច​កម្ពុជា នៅតែបន្ដ​ភាពខ្លាំង​ក្នុងកំណើន​រឹងមាំរបស់ខ្លួនដដែល បើទោះបីជា​ផលិតកម្ម​កសិកម្ម​មានការ​កើនឡើង​យឺត​ជាង​ការរំពឹង​ទុកក៏ដោយចុះ។

លោកស្រី សុនីយ៉ា ដ្យូរ៉ានី ជែម៉ែល នាយិកា​ADB ប្រចាំកម្ពុជា បាន​លើកឡើងថា សេដ្ឋកិច្ច កម្ពុជា​បន្តរីកចម្រើន​ក្នុងល្បឿន​មួយ​ដ៏ខ្លាំងក្លា ដោយសារតែវិស័យ​សេដ្ឋកិច្ច នាំមុខ ដូចជា​កាត់ដេរ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់ នៅតែបន្ដមានភាព​រឹងមាំ។

ជាមួយនឹង​ភាព​មិនប្រាកដ​ប្រជា​នៃ​បរិយាកាស​ពាណិជ្ជកម្ម​សកល​មានការកើនឡើង ព្រមទាំង​ផលប៉ះពាល់​របស់វា​មកលើ​វិស័យ​សេវាកម្ម ដូចជា​ទេសចរណ៍ កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​ពិធីធកម្ម​មួយជាបន្ទាន់ ដែលផ្តោត​ទៅលើ​អ្វី​ដែលមាន​ភាព​សមស្រប​សម្រាប់​ខ្លួនឯង ព្រមទាំង​ផ្ដោត​លើ​ផលិតផល និងសេវាកម្ម ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ជាងមុន។ ការធ្វើបែបនេះ តម្រូវឲ្យ​កាត់បន្ថយ​ហានិភ័យ ដែលកើតឡើង​ពីការ​ផ្ដល់ឥណទាន​ដល់វិស័យ​អចលនទ្រព្យ ដែលកំពុង​មាន​កំដៅ​កើនឡើង ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ និងមាន​ផលិតភាព​ខ្ពស់ជាងមុន ដើម្បីក្សារ​តុល្យភាព ប្រាក់ឈ្នួល ដែលកំពុងកើនឡើង និងទាក់ទាញ​ការវិនិយោគ​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​ទាំងអស់នេះ ត្រូវការ​ឲ្យមាន​នូវ​អភិបាលកិច្ចល្អ និងស្ថាប័ន​ដែលរឹងមាំ។ 

របាយការណ៍​ក៏បាន កត់សម្គាល់​អំពី​ហានិភ័យ​នៃ​ផលិតកម្ម​ដែលអាច​ប៉ះពាល់​ពីការប្រែប្រួល​អាកាស​ធាតុ​ផងដែរ តួយ៉ាង គ្រោះរាំងស្ងួត​ដែលបាន​កើតឡើង​នៅអំឡុង​ពាក់កណ្ដាល​ឆ្នាំ​ដំបូង បានធ្វើ​ឲ្យផលិតកម្ម​កសិកម្ម និងជលផល​មានការធ្លាក់ចុះ ដោយបាន​កានត់​បន្ថយ​កំណើនសេដ្ឋកិច្ច​នៅក្នុងវិស័យ​កសិកម្ម មកនៅត្រឹម​១,១% សម្រាប់ឆ្នាំនេះ។

ទោះយ៉ាងណា កំណើន​វិស័យឧស្សាហកម្ម មានភាពរឹងមាំ ដោយសារតែកំណើន​ដ៏ឆាប់រហ័ស នៃផលិតកម្ម​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង ជាពិសេស​ទំនិញ​សម្រាប់​ការធ្វើដំណើរ​ដែលបាន​នាំឲ្យមាន​ការដំឡើង​ការព្យាករ​របស់ ADB ពី ១០,១% កាលពីខែមេសាកន្លងទៅ ទៅដល់​១០,៦% សម្រាប់វិស័យនេះ។ 

រីឯទុន​បម្រុង​ដុល​អន្តរជាតិវិញ នឹង​បន្ដកើនឡើងដល់​ជាង​១២ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់​ឆ្នាំនេះ ដែលអាចរ៉ាប់រង​ចំណាយ​សម្រាប់​ការនាំចូល​បាន​រយៈពេល​៦ខែ។

របាយការណ៍ក៏បានគូសបញ្ជាក់ដែរ អំពី​អត្រា​អតិផរណា ដោយ​រំពឹងថា នឹង​មានជាមធ្យម​នៅឆ្នាំ២០១៩នេះ ក្នុងកម្រិត​២,២% ៕ 

None



អត្ថបទបន្ទាប់


ទំហំទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា នឹងកើនដល់ជាង ៣ពាន់លានដុល្លារ នៅឆ្នាំ២០២០

ទំហំនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល នៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះ មានកំណើនរហូតដល់ជាង ៣៧ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លា…

ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយបានចូលរួមចំណែករុញច្រានសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជិត៦ពាន់លានដុល្លារអាមេរិក

នៅក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ គិតចាប់តាំងពីខែមេសា ឆ្នាំ២០១៨ រហូតមកដល់ខែមីនា ឆ្នាំ ២០១៩កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Grab បានចូលរួមចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ