តម្លៃប្រេង

ក្រោយដំណឹងល្អថា វ៉ាក់សាំងទប់ទប់ អូមីក្រុងបាន តម្លៃប្រេងកើនតម្លៃបន្ដិចមកវិញភ្លាម


កាលពីជិតពីរសប្តាហ៍មុនដោយសារតែការព្រួយបារម្ភ ពីការផ្ទុះឡើងនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង តម្លៃប្រេងបានធ្លាក់ចុះថ្លៃ ១០ដុល្លារអាមេរិកឯណោះ ក្នុងមួយធុងបារ៉ែល ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននោះទេ ចាប់តាំងពីខែមេសាឆ្នាំ២០២០មក។ ប៉ុន្តែនៅក្រោយពីការប្រកាសរបស់ក្រុមហ៊ុនអ្នកផលិតវ៉ាក់សាំងធំៗ ដែលបានបញ្ជាក់ថា វ៉ាក់សាំងអាចទប់ទល់នឹងអូមីក្រុងបាន តម្លៃប្រេងបានងើបឡើងបន្តិចវិញភ្លាមៗ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រេងឆៅកើនតម្លៃបន្តិចវិញ
ដោយ

តម្លៃ​ប្រេង​ឆៅ​អា​មេ​រិ​ក West Texas កើន​តម្លៃ​ដល់​ទៅ ៧២​ដុល្លារ ៨៤​សេន ក្នុង​១​ធុង​ប៉ា​រ៉ែ​ល​។ ដោយឡែក​ប្រេង​ឆៅ របស់​អង់គ្លេស​វិញ ក៏​មានការ​ឡើងថ្លៃ ៧៦​ដុល្លារ​២២​សេន​។

តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​វិញ ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អា​មេ​រិ​ក​ដ៏​ធំ Pfizer BioNTech បាន​ប្រកាស​ថា ការ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ មាន​ប្រសិទ្ធិ​ភាព​ទប់ទល់​នឹង​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង​។

លើស​ពី​នេះ អ្នកជំនាញ​ក្រុមហ៊ុន Pfizer ថែម​ទាំង​បាន​អះអាង​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន ២ ដូ​ស​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ពី​មេរោគ​កូ​វី​ដ​១៩​ដើម​បាន ប៉ុន្តែ​សម្រាប់​មេរោគ អូ​មី​ក្រុង ការ​ចាក់ ២ ដូ​ស អាច​ការពារ​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ តែ​យ៉ាងណាមិញ តាម​ការ​ធ្វើតេស្ត​ចុង​ក្រោយ​នេះ បានឱ្យ​ដឹង​ថា  មេរោគ អូ​មី​ក្រុង ត្រូវ​បាន​បន្សាប​យ៉ាង​មាន​ប្រសិទ្ធភាព តាម​រយៈ​ការ​ចាក់​ដូ​ស​ទី​៣ ដោយ​វា​នឹង​ជួយ​ការពារ​ការ​ឆ្លង​មេរោគ បំប្លែង​ថ្មី​នេះ​។

គួរ​ជម្រាប​ថា ទោះបី​ប្រេង​ឆៅ​កើន​តម្លៃ​បន្តិច​វិញ​ក្តី ប៉ុន្តែ​វត្តមាន​មេរោគ​បំប្លែង​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ទាប​នៅឡើយ បើ​ធៀប​នឹង​ពេល​មិន​ទាន់​មាន​វត្តមាន​នៃ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​នេះ ហើយ​ក្ដី​បារម្ភ​ក៏​មាន​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ដោយ​ក្នុង​នោះ ប្រទេស​អ្នក​ប្រើប្រាស់​ប្រេង​ធំ​ៗ កំពុង​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​ប្រេង​អាច​នឹង​មាន​លើស​តម្រូវការ​នៅ​ក្នុង​ត្រីមាស​ទី​១​នៅ​ឆ្នាំ​ក្រោយ​នេះ​។

សូម​បញ្ជាក់​ថា តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ​នេះ កើតឡើង​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​អ្នក​ផលិត​ប្រេង​ធំ​ៗ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បញ្ចេញ​ស្ដុក​ប្រេង​ឆៅ ដែល​ខ្លួន​បម្រុង​ទុក​ទៅ​លើ​ទីផ្សារ​ផង​ដែរ​។ ក្នុង​នោះ អា​មេ​រិ​កបាន​ប្រកាស​នឹង​បញ្ចេញ​ស្ដុក​ប្រេង​បម្រុង​ដល់​ទៅ ៥០​លាន​បា​រែ​ល​ឯណោះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ទាប​មក​វិញ​៕

None



អត្ថបទបន្ទាប់


WHO៖ រដ្ឋាភិបាលប្រទេសទាំងអស់ត្រូវវាយតម្លៃឡើងវិញចំពោះមេរោគអូមីក្រុង ហើយត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង

អង្គការសុខភាពពិភពលោក បានប្រកាសប្រាប់ប្រទេសទាំងអស់ ត្រូវវាយតម្លៃឡើងវិញនូវវិធានការឆ្លើយតបចំពោះកូវីដ១៩បំប្លែងថ្មី អូមីក្រុង និងត្រូវតែបង្កើ…

អង់គ្លេស និងកាណាដា ប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប៉េកាំងដែរ

ក្រោយពេលដែលអាមេរិកជាបងធំ បានធ្វើពហិការការទូត មិនបញ្ជូនមន្ត្រីរដ្ឋាភិបាលរបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ