Advertisement
ចិញ្ចឹមសត្វ

ហូបជ្រូកឬមាន់ស្រែ មិនមែនសុទ្ធតែល្អនោះទេ! ហេតុអ្វី?


កន្លងមក ពលរដ្ឋខ្មែរ តែងតែកោតសរសើរសាច់មាន់ឬសាច់ជ្រូក ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ឬគេហៅថា «មាន់ស្រែ ឬជ្រូកធម្មជាតិ»។ ប៉ុន្ដែ សម្រាប់ អ្នកស្រី តុង ចាន់ធាង នាយិកាប្រតិបត្តិអង្គការសេដាក បានអះអាងថា សត្វចិញ្ចឹមលក្ខណៈគ្រួសារ ដូចជា មាន់ឬជ្រូកជាដើម ដែលម្ចាស់លែងឲ្យដើរស៊ីចំណីពាសវាលពាសកាល គឺមានផ្ទុកដោយពពួកព្រូន ឬតេនញ៉ា ដែលជាសាច់មិនល្អនោះទេសម្រាប់អ្នកបរិភោគ។
សេដាក៖ហូបជ្រូកឬមាន់ស្រែ មិនមែនសុទ្ធតែល្អនោះទេ! ហេតុអ្វី?(រូបថត៖ហេង ភារម្យ)
ដោយ
Advertisement

ក្នុងបទសម្ភាសខ្លីមួយជាមួយសារព័ត៌មានខេមបូណូមីស អ្នកស្រី តុង ចាន់ធាង បានថ្លែងយ៉ាងដូច្នេះថា៖ «ការចិញ្ចឹមសត្វដោយលែងឲ្យស៊ីអីស៊ីទៅ អត់គ្រប់គ្រងបានច្បាស់លាស់ ក៏មានបញ្ហាដែរ។ ហេតុអី? ព្រោះ សត្វធម្មតាវាទៅស៊ីរបស់ពាសវាលពាសកាល ជូនកាល មនុស្សជុះលាមក វាទៅស៊ី បើមនុស្សកើតព្រូន វាស៊ីដោយចូលទៅ ធ្វើឲ្យសត្វហ្នឹងមានតេនញ៉ា។ ដូច្នេះ មិនមែនបានន័យថា ការចិញ្ចឹមសត្វតាមលក្ខណៈគ្រួសារសុទ្ធតែល្អទាំងអស់នោះទេ ទាល់តែមានការគ្រប់គ្រងត្រឹមត្រូវ»។ 

បើតាមអ្នកជំនាញកសិកម្មរូបនេះ បើការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារដែលមានការគ្រប់គ្រងច្បាស់លាស់ នឹងផ្តល់សាច់ដែលល្អសម្រាប់អ្នកបរិភោគ។ តួយ៉ាង កសិកររបស់ដែលជាសមាជិករបស់អង្គការសេដាក បានចិញ្ចឹមតាមបច្ចេកទេសយ៉ាងត្រឹមត្រូវ ដូចជា មានទ្រុងត្រឹមត្រូវ ការសម្អាតលាមករាល់ថ្ងៃ និងផ្តល់ចំណីរួមមាន បាយ​ស្រា កន្ទក់ និងបន្លែជាដើម។ 

នៅពេលសួរថា តើការបរិភោគសត្វចិញ្ចឹមតាមកសិដ្ឋាន និងលក្ខណៈគ្រួសារ មួយណាល្អជាង? អ្នកស្រី តុង ចាន់ធាង បានអត្ថាធិប្បាយថា កសិកដ្ឋានសត្វធំៗ ដែលមានការគ្រប់គ្រងត្រឹមត្រូវ និងមានការត្រួតពិនិត្យច្បាស់លាស់ពីអ្នកជំនាញ និងឲ្យចំណីមានស្តង់ដា នោះការហូបសាច់សត្វចិញ្ចឹមក្នុងកសិដ្ឋានជាការប្រសើរ។ យ៉ាងណា អ្នកស្រី អះអាងថា សត្វចិញ្ចឹមក្នុងកសិដ្ឋាន ដែលបានប្រើថ្នាំ និងចំណីមានសារធាតុបំប៉នមួយចំនួនដែលប៉ះពាល់សុខភាព ក៏ជាកត្តាគួរឲ្យព្រួយបារម្ភដែរ ។ 

អ្នកស្រី មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការចិញ្ចឹមក្នុងកសិដ្ឋាន បើគ្មានការត្រួតពិនិត្យគុណភាពសាច់ បញ្ជាក់ថា អាចប្រើសារធាតុចិញ្ចឹមកម្រិតណាៗ នេះជាការបារម្ភ។ ជាទូទៅ ខ្មែរយើងមានជំនឿលើការហូបសត្វចិញ្ចឹមតាមធម្មជាតិ ព្រោះវារាងឆ្ងាញ់ជាង ដល់ពេលហូបសាច់ ដែលឲ្យចំណីច្រើនឆាប់ធំ វាឆាប់ធំបានលឿន ធម្មតា វាអត់ឆ្ងាញ់ ដូចយើងចិញ្ចឹម៣ទៅ៤ខែបានហូប អានេះ ចិញ្ចឹម១ខែកន្លះ ឬ២ខែបានហូប ចឹងសាច់វាផុយៗអត់មានរសជាតិឆ្ងាញ់ទេ»។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អង្គការសេដាក បានសម្របសម្រួលកសិករកម្ពុជាបានប្រមាណជាង២00នាក់ដែលកំពុងដាំបន្លែ និងចិញ្ចឹមសត្វសរីរាង្គ ដើម្បីផ្គត់ផ្គង់មកផ្សារសេដាកនៅភ្នំពេញ៕    

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មស្វាគមន៍ ក្រុមហ៊ុនវៀតណាមដាំចេក ៥ពាន់ហិកតានៅកម្ពុជា មកដាក់ពាក្យស្នើសុំ ដើម្បីនាំចេញទៅចិន

ព័ត៌មាន
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា លើពិធីសារនាំចេញចេកពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កាលពីដើមខែសីហាកន្លងទៅនេះ នៅ...

UNDP ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន​ដើម្បី​ពន្លឿនការអភិវឌ្ឍ​ដំឡូងមី​នៅកម្ពុជា

ព័ត៌មាន
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Green Leader Holding Group ដែលមានទំហំទឹកប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ