![នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB)](https://cdn.cambonomist.com/media/images/photo_2020-10-28_16-08-09.2e16d0ba.fill-960x540.jpg)
នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) លោកបណ្ឌិត ផុន ណារិន បានប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា នៅក្នុងការប្រលងថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ វគ្គ១ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី៣ វគ្គ១នេះ ពុំមាននិស្សិតណាម្នាក់អវត្តមានក្នុងការប្រលងនោះទេ ពោលនេះគឺបង្ហាញថា និស្សិតរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB)សុទ្ធតែជាអ្នកមានវិន័យ និងទំនួលខុសត្រូវខ្ពស់។
លោកបណ្ឌិត ផុន ណារិន បានបញ្ជាក់ថា៖« ថ្វីត្បិតតែនេះ ជាលើកទី១ ដែលវិទ្យាស្ថានបានរៀបចំការប្រលងចេញក៏ពិតមែន ប៉ុន្តែ ការប្រលងប្រព្រឹត្តទៅដោយភាពជោគជ័យ ព្រោះថា មិនមានការបែកធ្លាយវិញ្ញាសា មិនមានការអវត្តមានពីសំណាក់និស្សិតរបស់យើងនោះទេ ទោះមានបញ្ហាកូវីដ-១៩ក៏ដោយ ក៏មិនមានការរាំងស្ទះដល់ដំណើរការប្រលងនេះដែរ ម្យ៉ាងវិញទៀតការប្រលងនេះ ក៏មានការចូលរួមត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីខាងក្រសួងអប់រំផងដែរ»។
![នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB)](https://cdn.cambonomist.com/media/images/photo_2020-10-29_14-04-02.2e16d0ba.fill-960x540.jpg)
![នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB)](https://cdn.cambonomist.com/media/images/photo_2020-10-29_14-03-51.2e16d0ba.fill-960x540.jpg)
![នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB)](https://cdn.cambonomist.com/media/images/1_w9zD8p7.2e16d0ba.fill-960x540.jpg)
សូមបញ្ជាក់ថា លទ្ធផលនៃការប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ វគ្គ១ ជំនាញ ហិរញ្ញវត្ថុ និងធនាគារ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី៣ វគ្គ១ ជំនាញ ហិរញ្ញវត្ថុ និងធនាគារ របស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) នេះ នឹងប្រកាសនៅថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២០ ខាងមុខនេះហើយ៕