វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា(AIB)

នាយកAIB៖ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា កំពុងខ្វះគណនេយ្យករ


ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការបង្កើតមុខវិជ្ជាគណនេយ្យ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០មក វិទ្យាស្ថាននេះ បានប្រកាសជ្រើសរើសឲ្យសិស្សចូលរៀនពីថ្ងៃនេះតទៅតែម្តង ខណៈដែលថ្នាក់ដឹកនាំនៃវិទ្យាស្ថានអះអាងថា នៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា កំពុងខ្វះអ្នកជំនាញគណនេយ្យ។
នាយកAIB៖ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា កំពុងខ្វះគណនេយ្យករ

លោក​បណ្ឌិត ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB) បាន​ឲ្យ​ដឹង​ថា ការ​ទទួលស្គាល់​ការ​បង្កើត​មុខ​វិជ្ជា​គណនេយ្យ​ទាំង​២​កម្រិត​របស់​វិទ្យាស្ថាន ពី​សំណាក់​ក្រសួង​អប់រំ​នេះ គឺជា​មោទកភាព​មួយ​របស់​វិទ្យាស្ថាន ព្រោះថា ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន កំពុង​តែ​មានការ​ខ្វះខាត អ្នកជំនាញ​ផ្នែក​គណនេយ្យ​នេះ​។

លោក​បណ្ឌិត ផុ​ន ណា​រិ​ន បាន​បន្ថែម​ថា ៖« មុខ​វិជ្ជា​នេះ​(​គណនេយ្យ​)​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ ដោយសារ​តែ​នៅ​ក្នុង​អាស៊ាន មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​ទេ គឺ​នៅ​ខ្វះ​គណនេយ្យករ ដែល​ធ្វើ​បញ្ជីស្នាម ហើយ​ស្រុក​យើង​មាន​តែ​នៅ​ក្នុង​ក្រុមហ៊ុន​សហគ្រិនភាព​ធំ​ៗ​ទេ ដែល​មាន​អ្នកជំនាញ​ជា​គណនេយ្យករ​ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​»​។

លោក​បណ្ឌិត ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB)

លោក​បណ្ឌិត​បាន​បន្ត​ថា ៖« យោង​តាម​ស្ថានភាព​ពិត​ជាក់ស្តែង តែ​ម្តង ដែល​ខ្ញុំ​ធ្លាប់​បាន​ចូលរួម​ស្តាប់​នៅ​ក្នុង​សិក្ខាសាលា​របស់​គណៈ​ក​ម្មា​ការ​ផ្នែក​គណនេយ្យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ពេល​កន្លង​ទៅ ឯកឧត្តម ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ធ្លាប់​បាន​មាន​ប្រសាសន៍​ថា អ្នកជំនាញ​គណនេយ្យ​គឺ​មាន​តិច​ណាស់ នៅ​កម្ពុជា​មាន​មិន​ដល់​១០០​នាក់​ផង ដែល​គេ​អាច​និយាយ​បាន​ថា ជា​គណនេយ្យករ​នៅ​ក្នុង​កម្រិត CPA ( Certified Public Accounting) ហើយ​នៅ​ក្នុង​សហគមន៍ អាស៊ាន​ទាំងមូល​ហ្នឹង ក៏​ទទួលស្គាល់​គណនេយ្យករ​នៅ​ក្នុង​កម្រិត CPA​នេះ នៅ​មាន​កម្រិត​ផង​ដែរ​»​។

សកម្មភាពថ្នាក់ដឹកនាំក្រសួងអប់រំមកពិនិត្យ និងវាយតម្លៃ វិទ្យាស្ថានAIB ក្នុងការស្នើសុំបើកជំនាញគណនេយ្យ
សកម្មភាពថ្នាក់ដឹកនាំក្រសួងអប់រំមកពិនិត្យ និងវាយតម្លៃ វិទ្យាស្ថានAIB ក្នុងការស្នើសុំបើកជំនាញគណនេយ្យ
សកម្មភាព បាញ់អាល់កុល ជូនថ្នាក់ដឹកនាំក្រសួងអប់រំ ពេលមកពិនិត្យ និងវាយតម្លៃ វិទ្យាស្ថានAIB ក្នុងការស្នើសុំបើកជំនាញគណនេយ្យ

ដោយសារ​មូលហេតុ​ទាំងនេះ​ហើយ ទើប​គណៈ​គ្រប់គ្រង​នៃ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB)​សម្រេច​បង្កើត​មុខ​វិជ្ជា​គណនេយ្យ​នេះ​បន្ថែម​ទៀត សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង​។ ហើយ​មក​ទល់​ពេល​នេះ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB) មាន​បណ្តុះបណ្តាល​៖

ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ និង ថ្នាក់​បរិញ្ញាបត្រ គណនេយ្យ ហិរញ្ញវត្ថុ និង​ធនាគារ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ព័ត៌មាន​ធុរកិច្ច គ្រប់គ្រង​ហានិភ័យ និង​ធានា​រ៉ាប់រង គ្រប់គ្រង​បណ្តាញ​ផ្គត់ផ្គង់ និង​ច​ល​នូ​ប​ត្ថ​ម្ភ និង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ដោយឡែក ថ្នាក់​បរិញ្ញាបត្រ​រង​វិញ រួម​មាន គណនេយ្យ​ហិរញ្ញវត្ថុ និង​ធនាគារ ធានា​រ៉ាប់រង ច​ល​នូ​ប​ត្ថ​ម្ភ និង​គ្រប់គ្រង​អាហរ័ណ​-​នីហរ័ណ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន វិទ្យាស្ថាន ក៏​កំពុង​រៀបចំ​ដំណើរការ​ស្នើ​សុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ថែម​មុខ​ជំនាញ​ផ្សេង​ទៀត​ដូច​ជា ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ហិរញ្ញវត្ថុ គ្រប់គ្រង និង​កម្រិត​បរិញ្ញាបត្រ រួម​មាន  ភាសា​អង់គ្លេស​សម្រាប់​បំ​ណិ​ន​បកប្រែ ភាសា​អង់គ្លេស​សម្រាប់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច ភាសា​អង់​គ្លេ​សម្រាប់​ការ​បង្រៀន​ជា​ភាសា​អង់គ្លេស​ជា​ភាសាបរទេស និង​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កុំព្យូទ័រ ព្រមទាំង កម្រិត​បរិញ្ញាបត្រ​រង​ផ្នែក​ភាសា​អង់គ្លេស​ផង​ដែរ​។

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB) ក៏​កំពុង​ចាប់ផ្តើម​ទទួល​ពាក្យ​ឲ្យ​ចូល​សិក្សា ពី​ពេល​នេះ​តទៅ​ដែរ ជា​ពិសេស​សម្រាប់​សិស្ស​ថ្មី បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្មី​ៗ​នេះ ទើបតែ​ប្រកាស​ឲ្យ​សិស្ស​ដែល​ត្រូវ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ជាប់​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង ដោយ​មិន​ចាំបាច់​ប្រលង​ ហើយ​វិទ្យាស្ថាន មាន​ផ្តល់​អាហា​រូបករណ៍ ចាប់ពី​25% រហូត​ដល់ 100% ដល់និស្សិតថែម​ទៀត​ផង ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភោជនីយដ្ឋានជប៉ុន នៅក្នុងប្រទេសថៃ បន្តពង្រីកសក្តានុពលរបស់ខ្លួន អំឡុងពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលកំពុងវាយប្រហារសេដ្ឋកិច្ចប្រទេសថៃ ភោជនីយដ្ឋានជប៉ុន ដែលមានប្រតិបត្តិការនៅក្នុងប្រទេសថៃ បានបន្តពង្រីកស...

ក្រុមអ្នកជំនួញ សាទរចំពោះការសម្រេចកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួន

ព័ត៌មាន
វិស័យឯកជន ក៏ដូចជាអ្នកផលិតក្នុងស្រុកបានសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ