មនុស្សជំនិតលោកបៃដិននិងលោកស៊ី ជួបគ្នានៅម៉ាលតាពិភាក្សាអំពីទំនាក់ាទំនង

ជំនួយការលោកបៃដិនជួបជាមួយមន្ត្រីការទូតកំពូលចិន ដើម្បីបើកផ្លូវឱ្យមេដឹកនាំប្រទេសទាំងពីរមានជំនួបទល់មុខ


ក្រោយអាក់ខានជំនួបទល់គ្នា និងការប៉ុនប៉ង មិនបានសម្រេចជាច្រើនដង ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកជេក ស៊ូលីវ៉ាន់ បានមានជំនួបយ៉ាងសម្ងាត់មួយជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី កាលពីចុងសប្តាហ៍មុននេះ។ តាមការបញ្ជាក់ឱ្យដឹង មន្ត្រីកំពូលរបស់ចិន និងអាមេរិកទាំងពីររូបនេះ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការប្រកួតប្រជែង បណ្តាញទំនាក់ទំនងយោធា និងបញ្ហាសន្តិសុខតំបន់ ក៏ដូចជាពិភពលោក។
មនុស្សជំនិតលោកបៃដិននិងលោកស៊ី ជួបគ្នានៅម៉ាលតាពិភាក្សាអំពីទំនាក់ាទំនង
ដោយ

ជំនួបនេះត្រូវបានគេមើលឃើញថា អាចជាការបើកផ្លូវសម្រាប់ជំនួបទល់មុខផ្ទាល់រវាងលោកចូ បៃដិន និងស៊ី ជិនពីងនៅឯកិច្ចប្រជុំកំពូល APECក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
យោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាពីសេតវិមាន និងក្រសួងការបរទេសចិន ជំនួបនោះបានធ្វើឡើងកាលពីថ្ងៃ១៦ និង១៧ អស់រយៈពេលជាង ១២ម៉ោង នៅក្នុងប្រទេសម៉ាលតា។ មន្ត្រីទាំងពីររូបបានពិភាក្សា«ត្រង់ទៅត្រង់មក មានអត្ថន័យ និងប្រកបដោយការស្ថាបនា»។
សហរដ្ឋអាមេរិកបានប្រាប់ចិនឱ្យធ្វើការជាមួយគ្នាលើបញ្ញាសិប្បនិម្មិត បញ្ហាអាកាសធាតុ និងការប្រឆាំងជួញដូរគ្រឿងញៀន។ ក្តីបារម្ភចំពោះការគាំទ្ររបស់ចិនទៅលើសង្គ្រាមរុស្ស៊ី និងការគំរាមកំហែងយាយីពីសំណាក់យោធាចិនលើកោះតៃវ៉ាន់ ក៏ជាអ្វីដែលលោក ស៊ូលីវ៉ាន់ ប្រាប់ទៅកាន់លោកវ៉ាងដែរ។ ដោយឡែក ភាគីចិនវិញបានរំលឹកអាមេរិកឡើងវិញថា «បញ្ហាសំណុំរឿងកោះតៃវ៉ាន់ជាបន្ទាត់ក្រហមនៃទំនាក់ទំនងចិន-អាមេរិក»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ទោះជាយ៉ាងណា ក្រោយកិច្ចប្រជុំពីរថ្ងៃនោះ មន្ត្រីអាមេរិកថា «លទ្ធភាពនៃការបើកបណ្តាញទំនាក់ទំនងយោធា និងយោធាឡើងវិញ នៃប្រទេសទាំងពីរ គឺមានតិចតួចណាស់»។ បណ្តាញយោធាប្រទេសមហាអំណាចទាំងពីរនេះ ត្រូវបានបិទ បន្ទាប់ទីក្រុងប៉េកាំងខឹងសម្បារនឹងដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីឆ្នាំមុន។ យ៉ាងណាក្តី សេតវិមានបានស្នើដោយភ្ជាប់នឹងជំនួបរវាងលោកស៊ូលីវ៉ាន់ និងលោកវ៉ាង នេះថា ប្រទេសទាំងពីរគួរតែមាន កិច្ចប្រជុំកម្រិតខ្ពស់បែបនេះ ឱ្យបានច្រើន ដើម្បីរក្សាបណ្តាញបើកចំហរនឹងគ្នានាពេលខាងមុខទៀត។
គួរជម្រាបថា នៅជំនួបG20ក្នុងប្រទេសឥណ្ឌាកាលពីដើមខែកញ្ញានេះ លោកចូ បៃដិន ប្រធានាធិបតីអាមេរិកបានអះអាងថា «លោកមានការសោកស្តាយយដែលមិនបានជួបលោកស៊ី ជីនពីង»។ ប្រធានាធិបតីចិនស៊ី ជិនពីង ដែលត្រូវរំពឹងថា នឹងមកចូលរួមកិច្ចប្រជុំG20 បែរជាសម្រេចមិនមកវិញ ដែលធ្វើឱ្យការប្រឹងប្រែងសម្រួលការបើកផ្លូវជាច្រើនខែប្រែជាអាសារបង់។ គិតត្រឹមឆ្នាំនេះ មន្ត្រីកំពូលៗអាមេរិកដូចជា រដ្ឋមន្ត្រីការបរទេសប្លីនខេន រដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រីរៃម៉ុនដូ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រីយ៉េលេន និងតំណាងការទូតអាកាសធាតុលោកចន ខើរិ សុទ្ធតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ ក៏ប៉ុន្តែមិនទាន់មានមន្ត្រីជាន់ខ្ពស់ចិនណាម្នាក់ជាន់ដីសហរដ្ឋអាមេរិកនៅឡើយទេ ក្រោយភាពតានតឹងបាញ់ទម្លាក់បាឡុងចារកម្ម។ លោកបៃដិន និងស៊ី បានជួបគ្នាផ្ទាល់នៅចុងក្រោយបង្អស់ក្នុងជំនួបG20 កោះបាលី ប្រទេសឥណ្ឌូនេស៊ីឆ្នាំមុន។




អត្ថបទបន្ទាប់


ហេតុអ្វីការកើនឡើងតម្លៃអង្ករកំពុងសាបព្រួសទាំងក្តីសង្ឃឹម និងបញ្ហាសម្រាប់កសិករថៃដែលកំពុងជំពាក់បំណុល?

ព័ត៌មាន
កំណើននៃតម្លៃអង្ករនៅលើពិភពលោកផ្តល់នូវសេចក្តីសង្ឃឹមផង និងការព្រួយបារម្ភផងដល់កសិករថៃ ជាពិសេសគ្រួសារកសិករ ដែលកំពុងតែត្រដរស់ជាមួយនឹងបំណុល …

មេធំអេស៊ីលីដា បញ្ជាក់ហេតុផល ដែលធនាគារនេះ គ្រោងបោះផ្សាយលក់បណ្ណបំណុល១០០លានដុល្លារនៅថៃ

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា ថ្មីៗនេះ ទើបតែទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់មូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ