Advertisement
ធនាគារ​ AIIB អនុម័ត​កម្ចី​ឲ្យ​កម្ពុជា

ធនាគារចិន AIIB អនុម័តគម្រោង​ដំបូង​បង្អស់​របស់​ខ្លួន​សម្រាប់​កម្ពុជា


ធនាគារចិន គឺ​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី(AIIB) បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា ខ្លួន​បាន​អនុម័ត​គម្រោង​ដំបូង​របស់​ខ្លួន​សម្រាប់​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​កម្ចី​ចំនួន ៧៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ល្បឿន​និង​គុណភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេសនេះ​។
ធនាគារចិន AIIB អនុម័តគម្រោង​ដំបូង​បង្អស់​របស់​ខ្លួន​សម្រាប់​កម្ពុជា។
ដោយ
Advertisement

ធនាគារ AIIP នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦ ហើយ​មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​មាន​គោល​បំណង​ផ្តល់​កម្ចី​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា នៅក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ AIIB ដែល​ចុះ​ថ្ងៃទី១២ ខែ​កក្កដា ២០១៩ កម្ចី​នេះ​នឹង​ត្រូវ​ចំណាយ​លើ​ការ​កសាង​បណ្តាញ​​ខ្សែ​កាប​អុបទិក​ក្រោម​ដី ដែល​មាន​ប្រវែង​ ២​ពាន់​គីឡូម៉ែត្រ ដើម្បីបង្កើន​សេវា​គ្រប​ដណ្តប់​ទូលំ​ទូលាយ​នៅ​ទីក្រុង​ធំៗ, នៅ​តាម​តំបន់​ជាយក្រុង និង​នៅ​ទី​ជនបទ។

គម្រោងនេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​គាំទ្រ​ដល់​ផែនការ​អភិវឌ្ឍន៍​បច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) របស់​រដ្ឋាភិបាល ដែល​មាន​គោលដៅ​​សម្រេច​នូវ​ការ​គ្រប​ដណ្តប់ ១០០​ភាគរយ សម្រាប់​តំបន់​ទីក្រុង និង ៧០​ភាគរយ សម្រាប់​តំបន់​ជនបទ នៅត្រឹម​ឆ្នាំ​២០២០។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​ដដែល​នេះ។

អនុប្រធាន​និង​ជា​ប្រធានផ្នែក​​វិនិយោគទុន D.J. Pandian បាន​និយាយ​ដូច្នេះ​ថា ៖ «គម្រោង​នេះ​នឹង​រួម​ចំណែក​ដល់​ការ​ជំរុញ​​ការ​តភ្ជាប់​ឌីជីថល​​របស់​កម្ពុជា និង​​ជួយ​​អភិវឌ្ឍនិងពង្រីកវិស័យ​ទូរគមនាគមន៍​និង​វិស័យ ICT របស់​ប្រទេស​ដែល​រំពឹង​ថា នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​ប្រើ​និង​ក្រុមហ៊ុន​សាជីវកម្ម។»

អគ្គនាយក​ប្រតិបត្តិការ​វិនិយោគ​របស់ AIIB, Dong-ik Lee បាន​អះអាង​ផង​ដែរ​ថា «ប្រាក់​កម្ចី​នេះ​ស្របទៅ​នឹង​អាទិភាព​កៀងគរ​មូលធន​ឯកជន​របស់ AIIB ហើយ​ជា​គំរូ​ដ៏​សំខាន់​មួយ​សម្រាប់​វិនិយោគិន​និង​ហិរញ្ញឹក​អន្តរជាតិ​ផ្សេង​ទៀត។»

បួន​ឆ្នាំ​បន្ទាប់​ពី​ការ​បង្កើត​មក ធនាគារ AIIB មាន​សមាជិក​ចំនួន​១០០​ប្រទេស​ហើយ នៅ​ជុំវិញ​ពិភពលោក ហើយ​បាន​ផ្តល់​ប្រាក់​កម្ចី​សរុប​ចំនូន ៨,៥ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ចំនួន ៤៥ នៅក្នុង​ប្រទេស​ចំនួន១៨។

កន្លងមក មាន​សារព័ត៌​ជប៉ុន​បាន​សរសេរ​ថា ធនាគារ AIIB ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ជា​ម៉ាស៊ីន​របស់​​រដ្ឋាភិបាល​ចិន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន តាមរយៈ​ការ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ខ្សែ​ក្រវាត់​និង​ផ្លូវ​​របស់​ចិន៕

Advertisement



អត្ថបទបន្ទាប់


របាយការណ៍៖ សហរដ្ឋអាមេរិក ជាប្រទេស«មេសំរាមធំជាងគេបំផុត»លើពិភពលោក

ព័ត៌មាន
សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១ និងជាប្រទេសមានកងកម្លាំងយោធោខ្លាំងជាងគេលើលោកផងដែរ។ ប៉ុន្ដែ ប្រហែលមិនម...

ក្រសួងពាណិជ្ជកម្ម៖ កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០

ព័ត៌មាន
សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ប្រទេសកាណាដា គ្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក ដែលការបញ្ជា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ