ចិនជំរុញឱ្យធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់ម្ចាស់គម្រោងអចលនទ្រព្យ

ចិនជំរុញឱ្យធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់ម្ចាស់គម្រោងអចលនទ្រព្យ ចំពេលអ្នកទិញមិនព្រមបង់ប្រាក់លើគម្រោងលំនៅដ្ឋានជាប់គាំង


និយតករចិនកាលពីថ្ងៃអាទិត្យទី ១៧ ខែ កក្កដា បានជំរុញឱ្យគ្រឹះស្ថានធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវការហិរញ្ញប្បទានសម្រាប់បន្តការអភិវឌ្ឍបង្ហើយគម្រោងលំនៅដ្ឋានរបស់ពួកគេ ដើម្បីបន្ធូរបន្ថយកត្តាប្រឈមដែលបណ្តាលមកពីការធ្វើពហិការរបស់អ្នកទិញលំនៅដ្ឋានទាំងនោះ ក្នុងការឈប់បង់ប្រាក់រំលស់ដល់គម្រោងលំនៅដ្ឋានដែលកំពុងជាប់គាំង។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ចិនជំរុញឱ្យធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់ម្ចាស់គម្រោងអចលនទ្រព្យ

ការទទូចរបស់គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) ក្នុងការជំរុញឱ្យធនាគាទីក្រុងប៉េកាំងបន្ថែមប្រាក់កម្ចីដល់អ្នកវិនិយោគលើគម្រោងអចលនទ្រព្យបានកើតឡើងបន្ទាប់ពីចំនួនអ្នកទិញផ្ទះកាន់តែច្រើនឡើងនៅទូទាំងប្រទេសចិនបានគំរាមថា ពួកគេនឹងបញ្ឈប់បង់ប្រាក់ទូទាត់សងប្រាក់កម្ចីបង់រំលស់ លើគម្រោងលំនៅដ្ឋានដែលពួកគេបានទិញហើយ ដោយសារតែគម្រោងទាំងនោះកំពុងជាប់គាំងមិនអាចសង់បញ្ចប់តាមកិច្ចសន្យាបាន។ ប្រការនេះ វាបានបង្កឱ្យវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិនកាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរឡើងៗ ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។

មែនទែនទៅ ក្រុមវិនិយោគិនជាច្រើនដែលបានវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសចិន បានលក់ភាគហ៊ុនរបស់ពួកគេជាបន្តបន្ទាប់ បើទោះបីជាគណៈកម្មការនិយតកម្មធនាគារ និង ធានារ៉ាប់រងចិន បានសន្យាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីផ្តល់ការសម្របសម្រួលរបស់ខ្លួនជាមួយនិយតករផ្សេងទៀត ដើម្បីធានាដល់គម្រោងលំនៅដ្ឋានក៏ដោយ។ អ្នកឃ្លាំមើលបាននិយាយថា ហានិភ័យហិរញ្ញវត្ថុនៅក្នុងខេត្ត លៀវនីង (Liaoning) ភាគឦសានបានកើនឡើងនាពេលថ្មីៗនេះ ប៉ុន្តែស្ថានភាពត្រូវបានគ្រប់គ្រង ហើយរដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីការពារហានិភ័យចំពោះអ្នកផ្តល់ប្រាក់កម្ចីខ្នាតតូចរបស់ប្រទេសចិនផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានផ្លូវការ ធនាគារចិនកាលពីថ្ងៃអាទិត្យទី១៧កក្កដា បាននិយាយថា ខ្លួននឹងគាំទ្ររដ្ឋាភិបាលក្នុងតំបន់ក្នុងការលើកកម្ពស់គម្រោងលំនៅដ្ឋាន និង បង្ហាញទំនុកចិត្តជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ។

និយតករចិន បានជំរុញឱ្យធនាគារនានា មានទំនួលខុសត្រូវសង្គម និង ចូលរួមយ៉ាងសកម្មក្នុងការសិក្សាអំពីផែនការ ដើម្បីបំពេញចន្លោះប្រហោងនៃមូលនិធិ ដើម្បីឱ្យការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងអាចដំណើរការឡើងវិញបានយ៉ាងឆាប់រហ័ស ហើយគេហដ្ឋានអាចត្រូវបានប្រគល់ឱ្យអ្នកទិញទាន់ពេល។ ក្នុងនោះ ក្រុមនិយតករក៏បានជំរុញឱ្យធនាគារពង្រឹងទំនាក់ទំនងជាមួយអតិថិជនដែលខ្ចីលុយទិញផ្ទះបង់រំលស់ និងគាំទ្រការទិញយកគម្រោងអចលនទ្រព្យ ដើម្បីជួយធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាពផងដែរ។




អត្ថបទបន្ទាប់


ប្រទេសចិនចាប់ផ្តើមចាត់វិធានការបិទខ្ទប់ទីក្រុងសំខាន់របស់ខ្លួនឡើងវិញ ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុង

ព័ត៌មាន
ទីក្រុងធំៗជាច្រើនរបស់ចិន រួមទាំងទីក្រុងស៊ាងហៃ កំពុងស្ថិតនៅលើហានិភ័យនៃការបិទខ្ទប់ជាថ្មីទៀតហើយ ដោយសារតែការផ្ទុះឡើងនៃមេរោគបំប្លែងថ្មីអូម…

ប្រទេសថៃ សម្រេចពន្យារពេលបន្ថែមឲ្យពលករបរទេសអាចធ្វើការបាន ២ ឆ្នាំទៅមុខទៀត

ព័ត៌មាន
ប្រទេសថៃបានអនុញ្ញាតឲ្យពលករបរទេស ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានចំនួនជិត ១លាន ៧ សែននាក់ ដែលមានសុពលភាពធ្វើការងារនៅក្នុងប្រទេសថៃរហូតដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ