ក្នុងឆ្នាំសិក្សា២០១៦-២០១៧នេះ សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេស A រហូតដល់ទៅ ១៦នាក់ឯណោះ ដែលចំនួននេះ គឺកើនឡើងលើសទ្វេដងបើធៀបនឹងឆ្នាំសិក្សា២០១៥-២០១៦កន្លងទៅ ដែលសិស្សនិទ្ទេស A មានត្រឹមតែ ៧នាក់។
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានសម្ដែងនូវមោទនភាពរបស់ខ្លួន ចំពោះកិច្ចប្រឹងប្រែងរៀនសូត្ររបស់សិស្ស ក៏ដូចជាការខិតខំបង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ ដែលនាំឲ្យអាណាព្យាបាល និងឪពុកម្ដាយសិស្ស កាន់តែផ្ដល់ទំនុកចិត្តមកលើសាលារៀន AIS។
គួរបញ្ជាក់ថា សិស្សនិទ្ទេស A ទាំង ១៦នាក់ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង នេះ គឺស្ថិតក្នុងចំណោមសិស្សជាប់និទ្ទេស A ៤២៤នាក់ នៅទូទាំងប្រទេស ដែលបានជាប់ការប្រឡងនាឆ្នាំសិក្សា ២០១៦-២០១៧នេះ៕