អេស៊ីលីដា - ប័ណ្ណនិម្មិត (Virtual Card)

ថ្មីទៀតហើយពី អេស៊ីលីដា ! អតិថិជន​អាច​បង្កើត«​ប័ណ្ណនិម្មិត»​​​ នៅតាម អេធីអឹម ដោយ​ខ្លួន​ឯង​បាន!


កាន់តែ​ទំនើប កាន់តែ​អស្ចារ្យ !!! ឥឡូវនេះ អតិថិជន​ធនាគារ អេស៊ីលីដា អាច​បង្កើត​​«ប័ណ្ណនិម្មិត» ឬ Virtual Card បាន​ដោយ​ខ្លួន​ឯង ភ្លាមៗ នៅតាម​ម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា សម្រាប់​ប្រើប្រាស់​ក្នុងការទិញ​ទំនិញ​-សេវាកម្ម​ផ្សេងៗ តាម​ អ៊ីខុមមើស ឬអ៊ីនធើណែត ។
ដោយ

ប័ណ្ណ​និម្មិត ឬ Virtual Card គឺជា​ប្រភេស​ប័ណ្ណវីសា (Visa Card) ដែល​ងាយស្រួល​គ្រប់គ្រង ស្រួលទូទាត់ និង​មាន​សុវត្ថិភាព សម្រាប់​ការ​បញ្ជា​ទិញ​ទំនិញ​ឬ​សេវាកម្ម​ជាច្រើន​ តួយ៉ាង ការផ្សព្វផ្សាយ (Boost) នៅលើ​ Facebook ឬ​បណ្ដាញ​សង្គម​ផ្សេងៗទៀត ការ​កក់​សំបុត្រ​យន្តហោះ ឬ​សណ្ឋាគារ​ តាម​នៅលើ​អ៊ីនធើណែត (តាមអនឡាញ) ។ល។ 

ប័ណ្ណនិម្មិត ឬ Virtual Card នេះ​ អាច​ប្រើ​បាន​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ។ 

អតិថិជន​ដែល​ប្រើ​ប័ណ្ណ​អេស៊ីលីដា គ្រប់​ប្រភេទ អាច​បង្កើត​ប័ណ្ណ​និម្មិត​ដោយ​ខ្លួន​ឯង ភ្លាមៗ និង​ដោយ​ឥតគិតថ្លៃ ចេញពីម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា នៅគ្រប់ទីកន្លែង ។ សូម​ចុច​ទីនេះ ដើម្បី​អាន​លម្អិត​អំពី​វិធី​បង្កើត​ប័ណ្ណនិម្មិត ឬ Virtual Card ។

សូមបញ្ជាក់ថា ក្នុង​វិក្កយបត្រ​នៃ​ប័ណ្ណនិម្មិតនេះ មាន លេខ១៦ខ្ទង់, ខែឆ្នាំផុតកំណត់, លេខកូដ៣ខ្ទង់ (CVV2), និងចំនួនទឹកប្រាក់ ដែលលោកអ្នកបានបញ្ចូលក្នុងអេធីអឹមពេលបង្កើតប័ណ្ណនិម្មិត ។ សូមរក្សាវិក្កយបត្រនេះឱ្យមានសុវត្ថិភាព ដើម្បីប្រើសម្រាប់ទិញទំនិញ-សេវាកម្មតាមអនឡាញ ។ ប័ណ្ណនិម្មិតនេះ មានសុពលភាពប្រើប្រាស់រយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ ។ 

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើ​សារអ៊ីមែល ទៅកាន់ ៖ [email protected] ៕ 




អត្ថបទបន្ទាប់


Alibaba បង្ហាញរបាយការណ៍ខាតជាលើកដំបូង ក្រោយមានការផាកពិន័យពីរដ្ឋចិនជិត៣ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន អាលីបាបា បានបង្ហាញពីរបាយការណ៍ខាតបង់នៅត្រីមាសទីឆ្នាំ២០២១នេះ ដែលវាគឺជាការខាតលើកដំបូងហើយ បន្ទាប់ពីក្រុម…

សិង្ហបុរីជា​ប្រទេស​អាស៊ានដំបូងគេ​ ដែល​ចាក់វ៉ាក់សាំង​កូវីដ-១៩ ដល់​កុមារ​អាយុពី១២ឆ្នាំ ដល់១៥ឆ្នាំ

ព័ត៌មាន
ក្នុងក្របខ័ណ្ឌ​ប្រទេស​សមាជិក​អាស៊ាន សិង្ហ​បុរី​ជាប្រទេស​ដំបូង​គេ​ហើយ​ដែល​បានអនុម័ត​ការប្រើប្រាស់​វ៉ាក់សាំងកូវីដ-១៩​ ដែល​ផលិត​ដោយ​ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ