ក្រុមហ៊ុន អាលីបាបា

ក្រុមហ៊ុន អាលីបាបា រងការស៊ើបអង្កេតពី EU ក្រោយសង្ស័យពាក់ព័ន្ធការលក់ផលិតផលអនឡាញខុសច្បាប់


គណៈកម្មការអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ បានបើកការស៊ើបអង្កេតលើសេវាកម្មលក់ទំនិញអនឡាញអាលីអ៊ិកស្ព្រេស (AliExpress)របស់ក្រុមហ៊ុន Alibaba ក្រោយសង្ស័យថា សេវាកម្មនេះបានផ្សព្វផ្សាយលក់ទំនិញខុសច្បាប់ និងរឿងអាសអាភាស។ ប្រសិនបើការស៊ើបអង្កេតនេះបានរកឃើញទោសកំហុសមែននោះ សេវាកម្មនេះ អាចប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន អាលីបាបា
ដោយ

ការស៊ើបអង្កេតលើសេវាកម្មរបស់ក្រុមហ៊ុន អាលីបាបា នេះ ត្រូវបានធ្វើឡើងក្រោមអំណាចយុត្តាធិការនៃច្បាប់សេវាកម្មឌីជីថល ដែលបានផ្តល់ឱ្យដោយនាយកប្រតិបត្តិសហភាពអឺរ៉ុប។ ច្បាប់នេះតម្រូវឱ្យក្រុមហ៊ុនខំប្រឹងដោះស្រាយផលិតផលខុសច្បាប់ និងមានគ្រោះថ្នាក់នៅលើកម្មវិធីវេទិការបស់ពួកគេ ហើយធ្វើតាមសំណើសុំព័ត៌មាន ដែលបានផ្ញើទៅឱ្យសេវាកម្ម Ali Express កាលពីខែវិច្ឆិកា ឆ្នាំមុន។

មន្ត្រីគណៈកម្មការអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា ពួកគេព្រួយបារម្ភពីការផ្សព្វផ្សាយនៅលើវេទិកាសេវាកម្ម Ali Express ពាក់ព័ន្ធនឹងផលិតផលខុសច្បាប់ដូចជាថ្នាំក្លែងក្លាយ អាហារមិនស្របច្បាប់ និងអាហារបំប៉នដែលគ្មានប្រសិទ្ធភាពជាដើម។ មន្ត្រីគណៈកម្មការនេះ ក៏កំពុងស្វែងរកមើលតំណភ្ជាប់លាក់បាំងមួយចំនួន ដែលគេជឿថា ជាផលិតផលមិនស្របច្បាប់ដែលគេអាចលក់វាតាមរបៀបផ្សេងៗដោយគ្មានតម្លាភាពទៅឱ្យអ្នកប្រើប្រាស់ និងតួនាទីរបស់អ្នកមានឥទ្ធិពលនៅក្នុងបញ្ហានេះផងដែរ។

មន្ត្រីម្នាក់បាននិយាយថា នៅក្នុងដំណាក់កាលនេះពួកគេមិនទាន់រកឃើញនៅឡើយទេ ដែលថា សេវាកម្ម Ali Express មិនអនុវត្តតាមច្បាប់ជាធរមានដោយពួកគេគ្រាន់តែសង្ស័យថា សេវាកម្មនេះមិនគោរពតាមច្បាប់តែប៉ុណ្ណោះ ហើយការសង្ស័យនេះ គឺមិនមែនជាការរកឃើញនៃការបំពានច្បាប់នោះទេ។

សេវាកម្ម Ali Express បាននិយាយថា សេវាកម្មនេះបានគោរពច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបានទាំងអស់នៅក្នុងទីផ្សារដែលវាដំណើរការ ហើយថា សេវាកម្មនេះបានធ្វើការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រាកដថា ពួកគេអនុវត្តតាមស្តង់ដារ ដែលអាចអនុវត្តបាន ហើយនឹងបន្តធានាថា ពួកគេនឹងអាចបំពេញតាមតម្រូវការរបស់ច្បាប់សេវាកម្មឌីជីថល។

សេវាកម្មនេះបានប្តេជ្ញាបង្កើតទីផ្សារសុវត្ថិភាព និងស្របតាមផ្លូវច្បាប់សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ប្រសិនបើគណៈកម្មការអឺរ៉ុបធ្វើការស៊ើបអង្កេតទៅរកឃើញថា សេវាកម្មនេះពិតជាប្រពឹ្រត្តខុសមែន សេវាកម្មនេះអាចប្រឈមនឹងការផាកពិន័យរហូតដល់៦%នៃចំណូលប្រចាំឆ្នាំជាសកល៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ហេតុអ្វីយន្ដហោះដឹកអ្នកដំណើរផលិតដោយចិនដំបូងគេធុន C919 មិនត្រូវបានអនុញ្ញាតឱ្យហោះហើរនៅអឺរ៉ុប?

យន្ដហោះដឹកអ្នកដំណើរផលិតដោយចិនដំបូងគេធុន C919 ទើបតែបានបញ្ចប់ការហោះហើរសាកល្បង និងចុះចតក្នុងប្រទេសអាស៊ានចំនួន៥ រួមមាន វៀតណាម ឡាវ កម្ពុ…

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដំឡើងការព្យាករថា តម្រូវការប្រេងនឹងឈានដល់១,៣លានបារ៉ែលក្នុង១ថ្ងៃនៅឆ្នាំនេះ ខណៈតម្លៃប្រេងកំពុងធ្លាក់ចុះ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ថា ស្ថានការណ៍ជ្រួលច្របល់ក្រោយវិបត្តិកូវីដ-១៩ និងទស្សនវិស័យសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ