សេវាឥណទាន

ក្រុមហ៊ុនជប៉ុន Mitsubishi នឹងទិញយកក្រុមហ៊ុនផ្ដល់ឥណទានរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី


សារព័ត៌មានជប៉ុននីកេអេស៊ាបានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (Mitsubishi) របស់ប្រទេសជប៉ុន នឹងទិញយកក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញរថយន្តដ៏ធំបំផុតមួយនៅប្រទេសឥណ្ឌូនេស៊ីក្នុងតម្លៃ ៧ ទ្រីលានរូពីរបស់ឥណ្ឌូនេស៊ី ឬប្រហែលជា ៤៦៥ លានដុល្លារ ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មផ្ដល់កម្ចីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
Mitsubishi
ដោយ
អំពី Mitsubishi

ការទិញក្រុមហ៊ុនឥណទានរថយន្តរបស់ឥណ្ឌូនេស៊ីជាករណីចុងក្រោយបង្អស់របស់ធនាគារដ៏ធំបំផុតមួយនៅប្រទេសជប៉ុន ដែលបានបង្កើនការទិញរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទាក់ទាញប្រជាជនថ្នាក់កណ្ដាលកាន់តែច្រើនឡើងៗ ខណៈដែលសេដ្ឋកិច្ចនៅក្នុងតំបន់នេះបន្តកើនឡើង។

សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (MUFG) របស់ជប៉ុន និងក្រុមហ៊ុនហិរញ្ញវត្ថុ ភីធី អាឌីរ៉ា ឌីណាមីកា (PT Adira Dinamika) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមីតស៊ុយប៊ីស៊ី និងដែលផ្តល់ប្រាក់កម្ចីទិញរថយន្ត នឹងរួមគ្នាទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុមែនដាឡា (Mandala) របស់ឥណ្ឌូនេស៊ី។

ក្រុមហ៊ុន Mandala ផ្តល់ប្រាក់កម្ចីសម្រាប់ការទិញម៉ូតូ ដោយរកបានប្រាក់ចំណូលប្រហែល ១២៥ លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២២។ ក្រុមហ៊ុននេះក៏ផ្តល់ប្រាក់កម្ចីដោយដាក់ម៉ូតូបញ្ចាំដែលជារឿយៗត្រូវបានប្រើសម្រាប់ទិញគ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។

សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (MUFG) សង្ឃឹមថានឹងមានតម្រូវការមូលនិធិច្រើនក្នុងចំណោមពលរដ្ឋថ្នាក់កណ្តាល ដែលកំពុងកើនឡើងនៅប្រទេសឥណ្ឌូនេស៊ី ហើយធនាគារនេះជឿថា ការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Mandala នឹងបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែមទៀត។

ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់រថយន្ត និងម៉ូតូ ហើយការលក់រថយន្តបានកើនឡើង ១៨% គឺឡើងដល់ជាង ១ លានគ្រឿងក្នុងឆ្នាំ២០២២ ខណៈដែលការលក់ម៉ូតូបានកើនឡើង ៣% គឺឡើងដល់ជាង ៥ លានគ្រឿង។ នេះបើតាមក្រុមឧស្សាហកម្មមួយ។

សូមបញ្ជាក់ថា បើគិតចាប់តាំងពីរដូវក្ដៅឆ្នាំមុនមកទល់នឹងពេលនេះគឺថា នេះគឺជាលើកទី៤ហើយដែលក្រុមហ៊ុនជប៉ុនមីតស៊ូប៊ីស៊ីបានទិញ ក៏ដូចជាបោះទុនវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នធនាគារកណ្តាលពិភពលោកនិយាយថា សេដ្ឋកិច្ចស្ថិតនៅដំណាក់កាលសំខាន់ក្នុងការប្រយុទ្ធនឹងអតិផរណា

ព័ត៌មាន
ស្ថាប័នធនាគារកណ្តាលពិភពលោក ពោលគឺធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlements/BIS) បានអំពាវនាវកាលពីថ្ងៃអាទិ…

គម្រោងផ្លាស់ប្ដូរថាមពលតម្លៃ ២០ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីនៅមិនទាន់ដំណើរការ

ព័ត៌មាន
មូលនិធិដែលមានទឹកប្រាក់រហូតដល់ទៅ២០ពាន់លានដុល្លារសម្រាប់ផែនការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ាន គឺមិនទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ