សាខាអន្តរជាតិ របស់ក្រុមហ៊ុន Alibaba បានចេញផ្សាយផលិតផលបកប្រែដោយប្រើបច្ចេកវិទ្យា AI ដែលទើបនឹងធ្វើបច្ចុប្បន្នភាពបន្តពីផលិតផល ដែលបានបង្ហាញកាលពីមួយឆ្នាំមុន ហើយក្រុមហ៊ុននេះនិយាយថា ផលិតផលថ្មីនេះមានអ្នកប្រើប្រាស់អាជីវករចំនួន ៥០ ម៉ឺននាក់រួចហើយ។ អ្នកលក់នៅតាមប្រទេសនីមួយៗអាចប្រើឧបករណ៍បកប្រែនេះដើម្បីបង្កើតទំព័រផលិតផលជាភាសានៃទីផ្សារគោលដៅរបស់ពួកគេ។
ក្រុមហ៊ុនចិននេះបាននិយាយថា ភាពល្អប្រសើររបស់ផលិតផលនេះ គឺផ្អែកលើការវាយតម្លៃនៃម៉ូដែលថ្មី Marco MT របស់ក្រុមហ៊ុន Alibaba International តាមរយៈក្របខ័ណ្ឌគោលនៃការបកប្រែទៅតាមបរិបទនៃភាសាគោលនីមួយៗ។
សូមបញ្ជាក់ថា ឧបករណ៍បកប្រែរបស់ក្រុមហ៊ុន Alibaba នេះគឺផ្អែកលើគម្រូផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនដែលគេហៅថា គម្រូគ្យូវិន (Qwen) ហើយផលិតផលនេះបានគាំទ្រ ១៥ ភាសា រួមមាន ភាសាអារ៉ាប់ ចិន ហូឡង់ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គាល់ រុស្ស៊ី អេស្ប៉ាញ តួកគី និងអ៊ុយក្រែន៕
អត្ថបទ៖ សុខ មង្គល