​ផ្សារមូលបត្រ​កម្ពុជា

ក្រុមហ៊ុនថ្មីមួយទៀតនឹងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាឆាប់ៗនេះ


និយតករមូលបត្រកម្ពុជា (SERC) ថ្មីៗនេះ ទើបតែបានអនុម័តការចុះបញ្ជីសាធារណៈរបស់ក្រុមហ៊ុន DBD Engineering Plc ដើម្បីឈានទៅចុះបញ្ជីនៅក្នុងក្រុមហ៊ុនមូលបត្រកម្ពុជា (CSX)នាពេលឆាប់ៗនេះ។ ក្រុមហ៊ុនដែលដែលទើបទទួលបានភ្លើងខៀវពីនិយ័តករមូលបត្រកម្ពុជាមួយនេះ គឺជាក្រុមហ៊ុនរកស៊ី ពហុមុខងារ មានទាំងផ្នែកវិស្វកម្ម និងសំណង់ ព្រមទាំងមានផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធនឹងវិស័យសំណង់ផងដែរ។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តមូលបត្រកម្ពុជា រំពឹងថា ក្រៅពីក្រុមហ៊ុននេះ ក៏នឹងមានក្រុមហ៊ុនចំនួន ១ឬ២ទៀត អាចនឹងមកចុះបញ្ជីនៅក្នុងឆ្នាំនេះដែរ។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស
ដោយ

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តមូលបត្រកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រោយពីនិយ័តមូលបត្រកម្ពុជា បានអនុម័តការចុះបញ្ជីសាធារណៈរបស់ក្រុមហ៊ុន DBD Engineering Plc រួចហើយ ក្រុមហ៊ុននេះ គ្រោងនឹងចុះបញ្ជីក្នុងផ្សារមូលបត្រក្នុងឆ្នាំនេះ ដោយក្រុមហ៊ុននេះ នឹងជូនដំណឹងឆាប់ៗ នូវនីតិវិធីបន្តទៀត។

បើតាមឯកឧត្តម ស៊ូ សុជាតិ នៅឆ្នាំ២០២១នេះដែរ លោករំពឹងថា អាចមានក្រុមហ៊ុន ១ឬ២ ទៀត ដែលចុះបញ្ជីក្នុងផ្សារមូលបត្រ  ប៉ុន្តែយ៉ាងណាមិញ គឺអាស្រ័យលើការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុនទាំងនោះដែរ។

យ៉ាងណាក៏ដោយចុះ ទោះបីជាមានភាពប្រឈមពីកូវីដ-១៩ តែការខិតខំរបស់និយ័តករមូលបត្រនៅតែបន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយដើម្បីអាចអូសទាញក្រុមហ៊ុនថ្មីៗ ឲ្យចូលចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើន ឯកឧត្តម ស៊ូ សុជាតិ អះអាង បាននិងកំពុងរៀបចំកម្មវិធីឧត្តមភាពលើកទី២ ក្នុងទិសដៅជួយដល់ក្រុមហ៊ុនសម្រាប់ការរៀបចំតាមស្តង់ដាក្រុមហ៊ុនចុះបញ្ជី។

ទាក់ទិនទៅនឹងការចុះអនុម័តការចុះបញ្ជីសាធារណៈរបស់ក្រុមហ៊ុនថ្មីៗនេះដែរ ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា យល់ឃើញថា នេះជាការបង្ហាញថា ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ ក៏ផ្សារមូលបត្រកម្ពុជា នៅតែបន្តដំណើរទៅមុខជានិច្ច ហើយនៅមានក្រុមហ៊ុនថ្មីៗជាច្រើនទៀត កំពុងត្រៀមខ្លួនក្នុងការចូលមកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។

ឯកឧត្តម ហុង សុហួរ បានវាយតម្លៃថា ទោះនៅក្នុងរយៈពេល៦ខែកន្លងទៅនេះ ស្ថិតនៅក្នុងវិបត្តិខ្លាំង ដោយសារជំងឺកូវីដ-១៩ក៏ដោយ តែសកម្មភាពនៃការជួញដូរក្នុងផ្សារហ៊ុននៅតែល្អ ហើយរហូតដល់ដំណាច់ឆ្នាំ២០២១នេះ ក៏រំពឹងថានឹងកាន់តែប្រសើរឡើងថែមទៀតដែរ។

តាមការបង្ហើបឲ្យដឹងពីអគ្គនាយកផ្សារមូលបត្រកម្ពុជារូបនេះ សម្រាប់ឆ្នាំនេះ នឹងមានក្រុមហ៊ុនចុះបញ្ជីប្រហាក់ប្រហែល ឬអាចច្រើនជាងឆ្នាំមុនទៅទៀត ដែលវានឹងធ្វើឲ្យទីផ្សារមូលបត្រកាន់តែមានភាពអ៊ូអរ និងមានការប្រកួតប្រជែងកាន់ខ្លាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគវិស័យកសិកម្មអំឡុងពេលកូវីដ-១៩ មានឱកាស និងកត្តាប្រឈមអ្វីខ្លះ?

ព័ត៌មាន
វិស័យកសិកម្មជាវិស័យដែលមានសក្តានុពលមួយ នៅក្នុងចំណោមវិស័យធំៗសំខាន់ៗទាំង៤ ដែលបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងដំណាក…

ម្ចាស់ដេប៉ូ និងអ្នកម៉ៅការសំណង់ត្អូញត្អែរថា «ដែកឡើងថ្លៃខ្លាំង កំពុងប៉ះពាល់ដល់ប្រាក់ចំណូល»

ព័ត៌មាន
តម្លៃដែក និង ដែកថែបនៅកម្ពុជា ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅមួយរយៈចុងក្រោយនេះ បានហក់ឡើងថ្លៃខ្ពស់ចន្លោះពី ៧០០ដុល្លារ ទៅ ៨០០ដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ