ការចាក់វ៉ាក់សាំងកូវីដ-១៩

កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យបានជិត ៣សែននាក់ហើយ


កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំរហូតទៅដល់ក្រោម១៨ឆ្នាំជិត៣សែននាក់រួចមកហើយ ឬស្មើនឹងជាង១៤% នៃគោលដៅចាក់វ៉ាក់សាំងឲ្យបាន២លាននាក់។ នេះបើយោងតាមសេចក្ដីប្រកាសកាសរបស់ក្រសួងសុខាភិបាលនៃកាលពីងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។
ការចាក់វ៉ាក់សាំង​សម្រាប់កុមារ និងយុវវ័យ
ដោយ

រាជរដ្ឋាភិបាល​បានត្រៀម​វ៉ាក់សាំង​ប្រហែល ​៤លានដូស​សម្រាប់​ចាក់ជូន​ក្រុម​មនុស្ស​វ័យ​ចាប់ពី១២ឆ្នាំដល់ក្រោម​១៨ឆ្នាំនេះ។

បើតាម​ក្រសួងសុខាភិបាល យុទ្ធនាការនៃការចាក់វ៉ាក់សាំង​កុមារ និងយុវវ័យនេះគឺចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ២០២១ ដែលចេញពីរាជធានីភ្នំពេញ និងបានបន្ត​ទៅដល់​ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង និងកំពុង​ឈាន​ទៅចាក់​នៅ​តាមបណ្ដាខេត្តផ្សេងទៀត​នៅទូទាំងប្រទេសកម្ពុជា។

ការបើកយុទ្ធនាករចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ ជំហានដំបូង គឺធ្វើឡើងសម្រាប់កូនចៅឥស្សរជនដែលមាន តួនាទីជាឧបនាយករដ្ឋមន្ត្រី​ ឬមានឋានៈស្មើ រហូតដល់មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បម្រើការនៅក្នុងថ្នាក់ជាតិ កូនចៅឧញ៉ា និងកូនចៅរបស់មន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងកូនចៅអ្នកសារព័ត៌មានជាដើម។

គួរបញ្ជាក់ថា អាត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩​នៅកម្ពុជាមានកំណើនលឿនគួរឲ្យ​កត់សម្គាល់ព្រោះតែ កម្ពុជាមានការបញ្ជាទិញ​យ៉ាងយក​ទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងការទទួលបានជំនួយពីដៃគូនៃសម្ព័ន្ធមិត្តរបស់កម្ពុជាទៀតនោះដើម្បីជួយជំរុញទៅដល់ការចាក់វ៉ាក់សាំងនេះ ខណៈនៃការចាក់វ៉ាក់សាំងជូន​ប្រជាជន​ដែលមានអាយុ១៨ឆ្នាំឡើងទៅសម្រេចបាន​ដល់ ៧៨%ហើយ នៃគោលដៅ ១០លាននាក់ ឬស្មើនឹង​ប្រមាណ ៥០% នៃចំនួន​ប្រជាជនសរុប​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្ដីប្រកាសព័ត៌មាន កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ ចាប់ផ្ដើមទទួលពាក្យ

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមាន ការគាំទ្រពីក្រសួងប្រៃសណីយ៍ និ…

ប្រជាជនជិត ១លាននាក់ ប្រើ អេស៊ីលីដាម៉ូបាល ! តើ​ហេតុអ្វី​ប្រើ​ អេស៊ីលីដាម៉ូបាល ?

ព័ត៌មាន
គិតត្រឹម​សប្ដាហ៍ទី២នៃ​ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកប្រើប្រាស់​ អេស៊ីលីដាម៉ូបាល បាន​កើនឡើង​ដល់​ ៩៩៥.៧៦៣នាក់​ហើយ ។ នេះ​បើតាម​ការ​ឲ្យ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ