មហិច្ឆតាលើកស្ទួយមោទនភាពជាតិ

រាជរដ្ឋាភិបាលថ្មីចេញដំណើរជាមួយមហិច្ឆតាលើកស្ទួយមោទនភាពជាតិឲ្យដូចសម័យអង្គរនៅ២៥ឆ្នាំខាងមុខ


រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន ដើម្បីពិភាក្សាលើយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន
ដោយ

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តយុទ្ធសាស្ត្រទាំងនេះឲ្យទទួលបានជោគជ័យ ដូចអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ និងការទន្ទឹងចង់បានរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះរាជរដ្ឋាភិបាលអាណត្តិទី៧នេះបានបង្ហាញមហិច្ឆតាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាឲ្យបានរុងរឿងដូចសម័យអង្គរក្នុងរយៈពេល២៥ឆ្នាំខាងមុខ។
នាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៅព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបច«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការងារ ធានាសមធម៌ ប្រសិទ្ធភាព និងចីរភាពសំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជាមានមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីអាចសម្រេចបានជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណនេះតាមការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋ គឺវាទាមទារគ្រប់តួអង្គពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋរួមសហការគ្នាជាធ្លុងមួយ និងខិតខំអនុវត្តទាំងអស់គ្នា។

បើតាមការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺដោយសារកម្ពុជាមានភាពចាំបាច់ជាក់ស្តែងមួយចំនួន ដូចជាដើម្បីបន្តពង្រឹង និងពង្រីកសមិទ្ធផលនានាបន្ថែមពីលើអាណត្តិកន្លងមក, ការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចសម្រេចឱ្យបានរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ, ការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្តោតសំខាន់លើការកសាងមូលដ្ឋានមនុស្សរាំងមាំ, ការបន្តបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែងរបស់កម្ពុជា និងការកសាងភាពធន់ទៅនឹងការប្រែប្រួល នៃកត្តាសង្គម-សេដ្ឋកិច្ច និងបរិស្ថានធម្មជាតិ។

ទន្ទឹមនឹងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញមហិច្ឆតាលើកស្ទួយកិត្យានុភាព និងមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរនៅក្នុងរយៈពេល២៥ឆ្នាំខាងមុខ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងខ្ពស់នៅត្រឹមឆ្នាំ២០៥០។
ការបង្ហាញមហិច្ឆតាបែបនេះធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល, ដោយសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។ ជាក់ស្តែងកម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថាជាវាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា បានក្លាយទៅជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាព, មាននីតិរដ្ឋ និងស្ថិរភាពនយោបាយស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, និងមានព្រះមហាក្សត្រជាទីគោរពសក្ការៈគង់ប្រថាប់ជាម្លប់។ ហើយតាមរយៈយុទ្ធសាស្ត្រទាំងនោះបានជួយប្រជាជនកម្ពុជារាប់លាននាក់ឲ្យចាកផុតពីភាពក្រីក្រ និងកំពុងរស់នៅជាមួយនឹងជីវភាពសមរម្យ មានចំណេះដឹង មានសុខុមាលភាពកាន់តែប្រសើរ ហើយអាយុកាលសង្ឃឹមរស់ជាមធ្យមបានកើនឡើងគួរឱ្យកត់សម្គាល់។

ប្រមុខរាជរដ្ឋាភិបាលកត់សម្គាល់ឃើញផងដែរថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ក៏បានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងទៅលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃបន្ថែមខ្ពស់ កម្ពុជាដែលពីមុនមានវិបត្តិខ្វះ សាច់ប្រាក់រ៉ាំរ៉ៃ និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេស ទើបអាចរស់រានបាន ឥឡូវបានក្លាយជាប្រទេសមានស្វ័យភាព និងភាពម្ចាស់ការពេញលេញផ្នែកហិរញ្ញវត្ថុនៅក្នុងការកំណត់ជោគវាសនា និងអនាគតរបស់ខ្លួន។ ការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក៏នឹងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង៦របស់រាជរដ្ឋភិបាល ដែលត្រូវចាប់អនុវត្តក្នុងឆ្នាំ២០២៣ នេះផងដែរ។ គោលនយោបាយទាំងនោះរួមមាន
ទី១. ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល; ទី២. ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, ទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុម ជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន, ទី៤. ការដាក់ចេញ យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, ទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕




អត្ថបទបន្ទាប់


កម្មវិធី Change Make Her៖ មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ដើម្បីជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០ នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ

មូលនិធិ កូកា-កូឡា បានប្រកាសការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការ Change Make Her ដែលជាភាពជាដៃគូរយៈពេលប្រាំឆ្នាំថ្មីមួយ ជាមួយ Kiva ដែលជ…

វិនិយោគិនថៃកំពុងរង់ចាំគោលនយោបាយថ្មីរបស់រដ្ឋាភិបាល

ក្បាលម៉ាស៊ីនរដ្ឋបាលថៃថ្មីបានទទួលការយល់ព្រមពីសភា និង ឆ្លងកាត់ការឯកភាពពីមហាក្សត្រថៃហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងស្ថានភាពបច្ចុប្បន្ន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ