អាមេរិកសម្លឹងរកការចងសម្ព័ន្ធជាមួយជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់

អាមេរិកសម្លឹងរកការចងសម្ព័ន្ធជាមួយជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់លើឧស្សាហកម្មបន្ទះឈីប ដើម្បីដាក់សម្ពាធចិន


រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើឱ្យបង្កើតសម្ព័ន្ធឧស្សាហកម្មបន្ទះឈីប ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី រួមមានកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ដើម្បីដាក់សម្ពាធទៅកាន់ប្រទេសចិន ពោលគឺនឹងធ្វើយ៉ាងណាឱ្យឧស្សាហកម្មបន្ទះឈីបរបស់ចិនដីគោកនៅនឹងថ្កល់ឯកោតែឯង។
បន្ទះឈីប

ទោះ​យ៉ាងណា ផែនការ​នេះ ទំនងជា​មិន​ងាយស្រួល​ក្នុង​ការ​សម្រេច​បាន​នោះ​ឡើយ ត្បិត​ថា ក្រុមហ៊ុន​យក្ស​ៗ​ផលិត​បន្ទះ​ឈី​ប​របស់​ប្រទេស​ទាំងនេះ ពិសេស​កូរ៉េ​ខាងត្បូង​ក៏​កំពុង​មាន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

ទំនាក់​ទង​កាន់តែ​ប្រសើរ​រវាង​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​ក្ដី ប៉ុន្ដែ សំណើ​នេះ មិន​អាច​ទទួលយក​បាន​ទាំងស្រុង​នោះ​ទេ សម្រាប់​ទីក្រុង​សេ​អ៊ូ​ល ដោយសារ​តែ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាងត្បូង រួម​មាន Samsung Electronics និង SK Hynix សុទ្ធតែ​បាន​បណ្តាក់ទុន​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​ចិន​រួច​អស់​ទៅ​ហើយ​។  ហើយ​បើសិនជា​មានការ​ចងសម្ព័ន្ធ​បែប​នេះ​មែន នោះ​កូរ៉េ​ខាងត្បូង​ខ្លាច​នឹង​មានការ​សងសឹក​ត្រឡប់​មក​វិញ ពី​ទីក្រុង​ប៉េ​កាំ​ង​។

ទោះ​យ៉ាងណា ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​សេ​អ៊ូ​ល មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ពេលវេលា និង​ទីកន្លែង ដែល​សំណើ​នេះ​នឹង​ត្រូវធ្វើ​ឡើង​នោះ​ដែរ​។ 

សូម​ជម្រាប​ថា ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​បង្ក​ឱ្យ​មាន​កង្វះខាត​បន្ទះ​ឈី​ប​ជាស​កល​មក ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​នឹង​កំពុង​ស្វែងរក​មធ្យោបាយ ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ពី​ប្រទេស​ចិន​។ ជាកស្ដែង នៅ​ខែកញ្ញា ឆ្នាំ ២០២០ ក្រោម​អាណត្តិ​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ មន្ត្រី​សហរដ្ឋអាមេរិក តៃវ៉ាន់ ជប៉ុន និង​សហភាព​អឺរ៉ុប បាន​ផ្ដួចផ្ដើម​ជាមួយនឹង​គំនិត​ដូច​គ្នា ដើម្បី​ផ្លាស់​ប្តូរ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ឱ្យ​ឆ្ងាយ​ពី​ប្រទេស​ចិនដីគោក​។

យ៉ាងណា​ក៏​ដោយ​ចុះ គំនិត​នៃ​សម្ព័ន្ធភាព​ឧស្សាហកម្ម​បន្ទះ​ឈី​ប  ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​នេះ បាន​បង្ក​ឱ្យ​មានការ​ជជែក​គ្នា​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ចិន​យ៉ាង​ខ្លាំង​ផង​ដែរ​។ ខណៈ​អ្នក​និយម​លេង​អ៊ីនធឺណិត​ចិន​មួយ​ចំនួន​បាន​និយាយ​ថា ទ​ង្វើ​បែប​នេះ​នឹង​ជំរុញ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​បង្កើត​ការ​ប្ដេជ្ញា​ចិត្ត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​បាន​នូវ​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​។ ខណៈ​ដែល​មតិ​មួយ​ចំនួន​ទៀត​បាន​អះអាង​ថា សម្ព័ន្ធភាព​បែប​នេះ​មិន​ទំនង​កើតឡើង​ទេ ដោយសារ​ទីផ្សារ​របស់​ប្រទេស​ចិន​គឺ​ធំធេង​ណាស់ សម្រាប់​ក្រុមហ៊ុន​បន្ទះ​ឈី​ប​របស់​កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់​ក្នុង​ការ​បោះបង់​ចោល​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


ពិធីចុះហត្ថលេខាផ្លូវការ លើអនុស្សរណៈយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ទន្ទឹមនឹងការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែរីកចម្រើនឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជា វិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវ…

អស់កង្វល់ ទូរស័ព្ទអស់លុយ សេវាអ៊ីនធឺណែតខ្សោយ អត់ Wifiក៏អាចប្រើអេស៊ីលីដាម៉ូបាលបានដែរ

ធនាគារអេស៊ីលីដា ជាធនាគារខ្មែរដែលគិតគូរក្នុងការផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អតិថិជន។ ឥឡូវនេះ កាន់តែពិសេសថែមទៀត ដោយអតិថិជននៅតែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ