វិស័យធនាគារ

អាម៉េរិកមើលឃើញពីការកាត់បន្ថយអត្រាការប្រាក់៣លើកនៅឆ្នាំនេះ តែអាស្រ័យលើអតិផរណា


ប្រធានធនាគារកណ្តាលអាម៉េរិកលោក ជេរ៉ូម ផៅវែល បានអះអាងថា អត្រាអតិផរណានៅសហរដ្ឋអាម៉េរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់ ពោលគឺមិនបានផ្លាស់ប្ដូរមូលដ្ឋាននៃការបន្ធូរបន្ថយសម្ពាធតម្លៃទំនិញនៅលើទីផ្សារនោះទេ។ តែយ៉ាងណា ធនាគារនេះ មើលឃើញពីការកាត់បន្ថយអត្រាការប្រាក់៣លើកនៅឆ្នាំនេះ តែអ្វីៗវាអាស្រ័យលើកម្រិតអតិផរណា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

លោក ជេរ៉ូម ផៅវែល បាននិយាយក្រោយកិច្ចប្រជុំកាលពីថ្ងៃពុធថា ធនាគារកណ្ដាលអាម៉េ​រិកសម្លឹងឃើញការកាត់បន្ថយអត្រាការប្រាក់ចំនួន៣លើក នៅឆ្នាំ២០២៤ នេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ នៃការកាត់បន្ថយទាំងនេះនោះទេ។ ប៉ុន្តែការកាត់បន្ថយវាអាស្រ័យទៅលើការធ្លាក់ចុះនៃកម្រិតអតិផរណា។ មេធនាគារកណ្តាលអាម៉េ​រិករូបនេះ អះអាងថា ការកាត់បន្ថយអត្រាការប្រាក់ទាំងបីលើកនេះ គឺវាអាស្រ័យលើមន្ត្រីធនាគារនេះ មានទំនុកចិត្តថា កម្រិតអតិផរណានឹងបន្តធ្លាក់ចុះឆ្ពោះទៅរកគោលដៅ២% តាមការកំណត់របស់ខ្លួន បើ​ទោះបីជាកំណើនសេដ្ឋកិច្ចបន្តដំណើរការលើសពីការរំពឹងទុកក៏ដោយ។

យ៉ាងណាក៏ដោយ លោក ផៅវែល បាននិយាយថា របាយការណ៍ពីអតិផរណានៅដើមឆ្នាំនេះបានបង្ហាញថា សម្ពាធតម្លៃទំនិញនៅតែកើនឡើង មិនបានផ្លាស់ប្តូរទាំងស្រុងនោះទេ ប៉ុន្តែវាបានធ្លាក់ចុះបន្តិចម្តងៗនៅលើផ្លូវដ៏រដិបរដុបឆ្ពោះទៅរកគោលដៅកំណត់២%ហើយ។ លោកបានបន្ថែមថា ធនាគារកណ្ដាលអាម៉េ​រិក បានសម្រេចបន្តរក្សាអត្រាការប្រាក់លើប្រាក់កម្ចីឱ្យនៅដដែលក្នុងអត្រាចន្លោះពី៥,២៥% ទៅ៥,៥០% នៅឆ្នាំនេះ។

ទន្ទឹមនេះដែរ មន្ត្រីធនាគារនេះ ក៏បានរំពឹងដែរថា សេដ្ឋកិច្ចរបស់អាម៉េ​រិកនឹងបន្តកើនឡើង ២,១% នៅឆ្នាំនេះ ពោលគឺខ្ពស់ជាងការព្យាករកាលពីមុន ដែលថានឹងមានកំណើនត្រឹមតែ ១,៥% ប៉ុណ្ណោះគិតត្រឹមខែធ្នូ ចុងឆ្នាំ២០២៤៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


មហាសេដ្ឋីធ្យូងថ្មឥណ្ឌា គ្រោងសាងសង់រោងចក្រថាមពលស្អាតធំបំផុតលើពិភពលោក ដែលធំជាងក្រុងប៉ារីសដល់ទៅ៥ដង

កំពូលមហាសេដ្ឋីធ្យូងថ្មពាន់លានដុល្លារជនជាតិឥណ្ឌាមួយរូប មានមហិច្ឆតាសាងសង់រោងចក្រថាមពលស្អាតធំបំផុតរបស់ពិភពលោក ដែលមានទំហំធំជាងទីក្រុងប៉ារ…

ក្រុមហ៊ុនអ៊ីស្រាអែលមួយអាចនឹងទិញគ្រាប់ស្វាយចន្ទីកម្ពុជាដល់១ម៉ឺនតោន ប្រសិនបើការសាកល្បងជំហានដំបូង១០០តោនទទួលជោគជ័យ

ក្រុមកសិករដាំស្វាយចន្ទី នៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ