ធនាគារកណ្ដាលអាម៉េរិក បានដំឡើងអត្រាការប្រាក់គោលចំនួន០,២៥% ឈានដល់ចន្លោះពី ៣,៧៥% ដល់៤% ដែលនេះ គឺជាការដំឡើងលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២៣។ ធនាគារកណ្ដាលអាម៉េរិក បានបញ្ជាក់ថា អតិផរណានៅតែខ្ពស់ជាងគោលដៅ២% ហើយបានបង្ហើបថា អាចមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ។ អត្រាការប្រាក់ខ្ពស់មានន័យថា ការខ្ចីប្រាក់កាន់តែថ្លៃសម្រាប់គ្រួសារពលរដ្ឋ និងអាជីវកម្មនានារួមទាំងកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងការប្រើប្រាស់កាតឥណទានផងដែរ។
នៅលើទីផ្សារអន្តរជាតិ អត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ និងជំរុញឱ្យថ្លៃដើម នៃការខ្ចីប្រាក់កើនឡើង ហើយវាក៏អាចធ្វើឱ្យវិនិយោគិនមានការប្រុងប្រយ័ត្នជាងមុនចំពោះទីផ្សារកំពុងរីកចម្រើនឆាប់រហ័សផងដែរ។ សម្រាប់ប្រទេសដែលមានបំណុលជាប្រាក់ដុល្លារច្រើន ការឡើងថ្លៃប្រាក់ដុល្លារអាចធ្វើឱ្យការសងបំណុលកាន់តែថ្លៃ និងធ្វើឱ្យទំនិញនាំចូលឡើងថ្លៃ។ សរុបមកការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិកនេះ អាចជះផលប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជុំវិញពិភពលោក ព្រោះសហរដ្ឋអាម៉េរិក គឺជាមហាអំណាចទី១ ដែលគ្រាន់តែក្រដាសក៏អាចធ្វើឱ្យពិភពលោករងការរង្គោះរង្គើបានដែរ៕