ក្រុមហ៊ុនអាកាសចរណ៍អាមេរិក

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិក មានលំហូរសាច់ប្រាក់វិជ្ជមានឡើងវិញជាលើកដំបូង ក្រោយជួបទុក្ខកូវីដ-១៩ជិត២ឆ្នាំ


ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដ៏ធំឈ្មោះថា American Airlines បានអះអាងថា វាជាលើកដំបូងបំផុតចាប់តាំងពីកើតមានវិបត្តិកូវីដ-១៩មក ដែលខ្លួនបានព្យាករលំហូរសាច់ប្រាក់ដែលមានតួលេខវិជ្ជមានសម្រាប់ត្រីមាសទីពីរឆ្នាំ២០២១។ ប្រការនេះ ក៏បង្ហាញពីចំណុចងើបឡើងវិញ នៃវិស័យអាកាសចរណ៍អាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្ដហោះរបស់ក្រុមហ៊ុនអាមេរិច American Airlines ចូលចតនៅក្នុងអាកាសយានដ្ឋាន (រូបភាព៖ pexel.com/Quintin Gellar)
ដោយ

ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក American Airlines បាន​បាត់បង់​ប្រាក់​ចំណូល​ជាង ១០០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នៅ​គ្រា​ដែល​វិបត្តិ​កូ​វី​ដ​១៩ បាន​មក​បង្អាក់​ចរន្ត​នៃ​ការ​ហោះហើរ​ជាស​កល​។

បើ​តាម​របាយការណ៍ បច្ចុបន្នភាព​វិនិយោគ​សម្រាប់​ត្រីមាស​ទី​ពីរ​ឆ្នាំ​២០២១ របស់​ក្រុមហ៊ុន​អាកា​ចរណ៍ American Airlines បាន​បង្ហាញ​ថា ក្រុមហ៊ុន​បាន​ដឹក​ជញ្ជូន​អ្នកដំណើរ​មាន ជាង ៤៤​លាន​នាក់​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ ច្រើន​ជាង ៥​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០២០​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​បាន​កត់ត្រា​ពី​ការ​បង្កើត​ចរន្ត​សាច់ប្រាក់​ឡើង​វិញ ដែល​ទទួល​បាន​ពី​ការ​ហោះហើរ ក្នុង​រង្វង់ ១​លាន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ និង ធ្វើ​ឲ្យ​សាច់ប្រាក់​នៅ​ទំនេរ (liquidity) សរុប​មាន​ដល់​ជាង ២១​ពាន់​លាន​ដុល្លារ​។

តួលេខ​នេះ ត្រូវ​បាន​អ្នកវិភាគ​របស់​ក្រុមហ៊ុន បង្ហាញ​សុទិដ្ឋិនិយម​ថា ជា​ការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ជំហាន​ដំបូង ដោយសារ​តែ​ទាំង​អស់នេះ វា​គ្រាន់តែ​ជា​តួលេខ​បាន​ពី​ការ​ហោះហើរ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ ហើយ​គេ​ក៏​រំពឹង​ដែរ​ថា វា​នឹង​បន្ត​កើនឡើង​ថែម​ទៀត​ក្រោយ​សង្កេត​ឃើញ​ពី​និន្នាការ​រឹង​មាំ​នៃ​ការ​កក់​សំបុត្រ​ការ​ធ្វើ​ដំណើរ​ក្នុង​ជើង​យន្តហោះ​ប្រចាំ​ថ្ងៃ​។

គួរ​កត់​សម្គាល់ថា មិន​ថា​តែ​ការ​ហោះហើរ​ក្នុងស្រុក​របស់​ក្រុមហ៊ុន American Airlines នោះ​ទេ ដែល​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន និយាយ​ជា​រួម គឺ​តម្រូវការ​ហោះហើរ​នៅ​ទូ​ទាំង​ប្រទេស​អា​មេ​រិ​ក​តែ​ម្តង កំពុង​តែ​មាន​សន្ទុះ​ឡើង​វិញ ក្រោយ​ពី​ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ និង ស្រប​ពេល​ដែល​រដ្ឋ និង តំបន់​កាន់តែ​ច្រើន​នៅ​អា​មេ​រិ​ក​ក៏​ផ្តើម​ដក​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។

គួរ​ជម្រាប​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ American Airline បាន​ហក់​ឡើង​ដល់​ជិត ២៧% នៅ​ឆ្នាំ​នេះ ហើយ​បាន​កើន​តម្លៃ ២%​ក្នុង​មួយ​ហ៊ុន ពោល​គឺ​កើន​ដល់​ជាង ២០​ដុល្លារ​ក្នុង​មួយ​ហ៊ុន ក្នុង​ទីផ្សារ​ជួញដូរ​ភាគហ៊ុន​នៅ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


បំណុលប៉ោងឡើងខ្លាំង និងទុនបម្រុងថយចុះ កំពុងធ្វើឲ្យសេដ្ឋកិច្ចស្រីលង្កាជួបវិបត្តិកាន់តែខ្លាំង

វិបត្តិកូវីដ-១៩ បាននិងកំពុងវាយសង្គ្រប់មកលើស្ថានភាពសេដ្ឋកិច្ច និង សង្គមទូទាំងពិភពលោក ដោយក្នុងនោះយើងក្រឡេកទៅមើលប្រទេសស្រីលង្កា ដែលជាប្រទេសម…

ធនាគារធំៗនៅវៀតណាមយល់ព្រមបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អាជីវកម្មដែលប៉ះពាល់ដោយសារកូវីដ-១៩

ធនាគារពាណិជ្ជចំនួន១៦នៅក្នុងប្រទេសវៀតណាមបានសម្រេចយល់ព្រមកាត់បន្ថយអត្រាការប្រាក់ចំពោះប្រាក់កម្ចីដែលមានបច្ចុប្បន្នរបស់ម្ចាស់អាជីវកម្មដែលរងផលប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ