បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ល.ក. ការសម្រេចឈានដល់ការដកហូតអាជ្ញាបណ្ណកាស៊ីណូនេះ ដោយផ្អែកលើភស្ដុតាង និងមូលដ្ឋានរឹងមាំ ដែលបានរកឃើញកាលពីអំឡុងឆ្នាំ ២០២៥ ព្រមទាំងបានបញ្ជាក់ថា ទីតាំងកាស៊ីណូនេះ ពិតជាបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយថែមទាំងមានបទល្មើសដទៃទៀតផងដែរ។
បច្ចុប្បន្ន ម្ចាស់ទីតាំងកាស៊ីណូ និងគូកន ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីដូចជា ពីបទការជ្រើសរើសមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍, បទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់ តាមមាត្រានៃច្បាប់ជាធរមាន។
អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានរំឭកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្ដអាជីវកម្មស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹង ONLINE SCAMS និងអំពើល្មើសច្បាប់ផ្សេងៗទៀត។