ពលរដ្ឋអាម៉េរិក

ពលរដ្ឋអាម៉េរិកបានចំណាយថវិកាជិត១១ពាន់លានដុល្លារលើការទិញទំនិញតាមអនឡាញក្នុងថ្ងៃ Black Friday


ទិន្នន័យបានបង្ហាញថា ការចំណាយរបស់ពលរដ្ឋអាម៉េរិកនៅថ្ងៃ Black Friday នៅតាមហាង និងតាមប្រព័ន្ធអនឡាញនៅសហរដ្ឋអាម៉េរិកបានកើនឡើងជាង៣%នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។ ក្នុងនោះពលរដ្ឋអាម៉េរិកបានចំណាយថវិការហូតដល់ជិត១១ពាន់លានដុល្លារលើការទិញទំនិញតាមប្រព័ន្ធអនឡាញ មានការកើនឡើងជាង១០%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ពលរដ្ឋអាម៉េរិក
ដោយ

Black Friday គឺជាថ្ងៃសុក្រសម្រាប់សប្ដាហ៍ចុងក្រោយនៃខែវិច្ឆិកា ឬក៏ជាថ្ងៃស្រុកបន្ទាប់ពីថ្ងៃបុណ្យ Thanksgiving នៅសហរដ្ឋអាម៉េរិក។ តាមធម្មតា Black Friday គឺជាថ្ងៃពិសេសមួយសម្រាប់ហាងលក់ទំនិញជាច្រើននៅសហរដ្ឋអាម៉េរិកដើម្បីលក់បញ្ចុះតម្លៃយ៉ាងច្រើន។ បើតាមទិន្នន័យពីក្រុមហ៊ុនទូទាត់ប្រាក់ Mastercard និងក្រុមហ៊ុនផ្ដល់ទិន្នន័យផ្សេងទៀតបានបង្ហាញថា ការចំណាយរបស់ពលរដ្ឋសហរដ្ឋអាម៉េរិកនៅថ្ងៃពិសេសនេះបានកើនឡើង៣,៤%នៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមិនរាប់បញ្ចូលការលក់យានយន្តនោះឡើយ។

ការចំណាយតាមនៅតាមហាងលក់ទំនិញផ្ទាល់បានកើនឡើងទាបជាងការចំណាយនៅតាមអនឡាញដោយសារអតិថិជនធុញទ្រាន់នឹងការតថ្លៃ។ បើតាមការប៉ាន់ប្រមាណបឋមដោយប្រព័ន្ធទូទាត់ប្រាក់ Mastercard បានឱ្យដឹងថា ការលក់នៅតាមហាងផ្ទាល់បានកើនឡើងត្រឹមតែ០.៧%នៅឆ្នាំនេះបើធៀបនឹងឆ្នាំមុន ខណៈដែលការលក់តាមអនឡាញវិញបានកើនឡើងយ៉ាងខ្លាំងរហូតដល់១៤,៦%។

ក្រុមហ៊ុន Adobe Inc បានបង្ហាញតួលេខសរុបកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ពលរដ្ឋអាម៉េរិកបានចំណាយប្រាក់ជិត១១ពាន់លានដុល្លារលើទិញទំនិញតាមប្រព័ន្ធអនឡាញកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានកើនឡើង១០,២% បើធៀបនឹងឆ្នាំមុន ហើយគ្រឿងសម្អាង និងឧបករណ៍បំពងសំឡេងជាដើមជាទំនិញលក់ដាច់ជាងគេ។

ការទិញទំនិញតាមអនឡាញភាគច្រើនគឺធ្វើតាមក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សមួយចំនួនដូចជាក្រុមហ៊ុន Amazon និងក្រុមហ៊ុន Walmart ជាដើម។ ក្រុមហ៊ុន Walmart ដែលបានដំណើរការហាងចំនួន៤,៧០០កន្លែងនៅទូទាំងសហរដ្ឋអាម៉េរិកបានវិនិយោគយ៉ាងច្រើនទៅលើការដឹកជញ្ជូនទំនិញពីហាងទៅផ្ទះរបស់អ្នកទិញតាមអនឡាញរបស់ខ្លួន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទីបំផុតថៃ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រជាមួយប្លុកអឺរ៉ុប

នៅទីបំផុតប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយជោគជ័…

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកឱ្យហោះហើរសាកល្បងក្នុងស្រុកនៅចុងធ្នូ នេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង ដែលបានពន្យារពេលក្នុងការដាក់ឱ្យដំណើរជាបន្តបន្ទាប់នោះ នឹងដាក់ឱ្យដំណើរការហោះហើរសាកល្បងក្នុងស្រុកជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ