មានតែ ៥ដុល្លារ ក៏បើក​គណនី​សន្សំ​នៅធនាគារបានដែរ!

ធនាគារ​ឯកទេសវីង និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដាក់ដំណើរការ​“គណនី​សន្សំ​ខ្នាត​តូច” ដើម្បី​ជួយ​​ឲ្យ​​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​បើក​គណនី​ធនាគារ​បាន


ឥឡូវនេះ លោក​អ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹក​ប្រាក់​ត្រឹមតែ ៥​ដុល្លារ​ប៉ុណ្ណោះ ព្រមទាំង​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​ វីង ដែល​ចំណាយ​ពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​អាច​ប្រើប្រាស់​បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មាតហ្វូន វីង និង​ភ្នាក់ងារ​វីង​ទូទាំង​ប្រទេស។
ធនាគារ​ឯកទេសវីង និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដាក់ដំណើរការ​“គណនី​សន្សំ​ខ្នាត​តូច” ដើម្បី​ជួយ​​ឲ្យ​​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​បើក​គណនី​ធនាគារ​បាន។
ដោយ

ថ្មីៗនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  បាន​ចាប់​ដៃគូ​សហការ​ដើម្បី​ផ្ដល់​ជូន​នូវ​ផលិតផល​ថ្មី​ដំបូង​បំផុត​មួយ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​បើក​គណនី​សន្សំ​ដែល​មាន​ការប្រាក់​ខ្ពស់ តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង ដោយ​ចំណាយ​ពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​រីករាយ​ជាមួយ​អត្រា​ការប្រាក់​ខ្ពស់ ព្រមទាំង​អាច​ធ្វើ​ប្រតិបត្តការ​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​ដ៏ងាយៗ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន​ប្រសាសន៍​ថា៖ «ការសន្សំប្រាក់មានសារៈសំខាន់បំផុតនៅគ្រប់ស្ថានការទាំងអស់នៃជីវិតរបស់យើង ព្រោះវាអាចជួយយើងបានក្នុងគ្រាមានតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ហើយពេលខ្លះវាធ្វើឲ្យយើងឈានទៅដល់សេរីភាពផ្នែកហិរញ្ញវត្ថុទៀតផង។ ផលិតផលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយនេះ ត្រូវបានបង្កើតឡើងដោយផ្តោតជាពិសេសលើអតិធិជនរបស់វីងដែលមិនមានគណនីធនាគារក្នុងប្រទេសកម្ពុជា។ ពួកគេអាចចាប់ផ្តើមមានគណនីសន្សំធនាគារជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ ដែលអាចទទួលបានអត្រាការប្រាក់ខ្ពស់។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា​ ផលិតផល​មួយ​នេះនឹ​ង​អនុញ្ញាត​ឲ្យ​អតិធិជន​របស់​វីង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ដ៏​ច្រើន​ពី​គណនី​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព សុវត្ថិ​ភាព និង​ភាព​ងាយស្រួល»។ 

ធនាគារ​ឯកទេសវីង និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដាក់ដំណើរការ​“គណនី​សន្សំ​ខ្នាត​តូច” ដើម្បី​ជួយ​​ឲ្យ​​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​បើក​គណនី​ធនាគារ​បាន។

ការផ្ដល់ជូនថ្មីដំបូងបង្អស់ ពីធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមិនធ្លាប់មានពីមុនមក នៅទីផ្សារ​ទូទាត់​ប្រាក់​តាម​រយៈ​ស្មាតហ្វូន ហើយជួយប្រជាជនកម្ពុជាដែលមានអត្តសញ្ញាណប័ណ្ណឲ្យបើកគណនីធនាគាផ្លូវការមួយដោយគ្រាន់តែចុចពីរទៅបីដងលើប៊ូតុងក្នុងកម្មវីធីស្មាតហ្វូនវីង។ អតិថិជន នឹងទទួលបានការប្រាក់ពីទឹកប្រាក់ដែលពួកគាត់បានរក្សាទុកនៅក្នុងគណនីសន្សំខ្នាតតូចរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលអាចធ្វើប្រតិបត្តការបានគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈកម្មវិធីស្មាតហ្វូនវីង។ កាន់តែពិសេសជាងនេះទៀតនោះ អតិថិជិនដែលដាក់ប្រាក់បញ្ញើទៅក្នុងគណនីសន្សំខ្នាតតូច នឹងទទួលបានអត្រាការប្រាក់ពិសេស ១,៣៥ ភាគរយ ក្នុងមួយឆ្នាំ។

ចំណែកឯការប្រើប្រាស់ផលិតផលថ្មីនេះ រឹតតែមានភាពងាយស្រួលជាទីបំផុត។ អតិថិជនរបស់វីង គ្រាន់តែចុចបើកកម្មវិធីស្មាតហ្វូនវីង នៅទូរស័ព្ទដៃរបស់ពួកគាត់ រួចចូលទៅកាន់ប៊ូតុង ផលិតផលសន្សំ និងជ្រើសរើសចំនួនទឹកប្រាក់បញ្ញើដែលចង់បានជាការស្រេច។ សមតុល្យអប្បបរមាគឺត្រឹមតែ ៥ ដុល្លារតែប៉ុណ្ណោះ។ ភ្លាមៗនោះគណនីសន្សំរបស់ពួកគាត់នឹងចាប់ផ្ដើមទទួលបានការប្រាក់ផងដែរ។ ពួកគាត់ក៏អាចដកប្រាក់សន្សំនេះចេញគ្រប់ពេល ដោយគ្រាន់តែផ្ទេរវាទៅគណនីវីងរបស់ពួកគាត់វិញ ហើយដកប្រាក់ពីភ្នាក់ងារភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំប្រទេស។ ការផ្ទេរប្រាក់ទៅមករវាងគណនីវីងនិងគណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើឡើងបានយ៉ាងងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស។

លោក Toru Myochin នាយកប្រតិបត្តិនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ក្នុងចំណោមការប្ដេជ្ញាចិត្តរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុមានប្រកបដោយគុណភាពខ្ពស់ និងត្រូវបានប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាជាឯកសិទ្ធរបស់យើង ដែលបានសហការជាមួយ ធនាគារឯកទេសវីង ទៅលើការផ្ដល់ជូនប្រកបដោយភាពច្នៃប្រឌិតមួយនេះ ដែលមានជាលើកដំបូងបង្អស់នៅលើទីផ្សារ។”

ផលិតផលរបស់ធនគារឯកទេសវីង ដែលប្រកបដោយភាពច្នៃប្រឌិតមួយនេះ ត្រូវបានបង្កើតឡើងក្រោមការគាំទ្រពីសំណាក់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ស្ថិតក្រោមការបណ្ដាក់ទុនរួមពីសំណាក់ក្រុមហ៊ុន J Trust Group (ដែលមានទីតាំងនៅទីក្រុងតូក្យូ) និងក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានទស្សនៈវិស័យហិរញ្ញវត្ថុដូចគ្នាទៅនឹង ធនាគារឯកទេសវីង ព្រមទាំងចក្ខុវិស័យក្នុងការផ្ដល់ជូនទៅដល់ប្រជាជនកម្ពុជាគ្រប់រូប នូវសេវាកម្មដ៏មានភាពងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដើម្បីកែប្រែជីវភាពប្រចាំថ្ងៃរបស់ពូកគាត់អោយកាន់តែប្រសើរ៕




អត្ថបទបន្ទាប់


ឱកាស​ទិញលំនៅឋាន​​អាជីវកម្ម (Shophouse) ពីគម្រោង​ បុរី ប៉េង ហួត!!!

ព័ត៌មាន
បើយើងក្រឡេកមើលការអភិវឌ្ឍសំណង់លំនៅឋាននាពេលបច្ចុប្បន្ន កំពុងតែសាងសង់យ៉ាងមមាញឹកជាមួយនឹង លំនៅឋានជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្…

សណ្ឋាគារ​នៅ​ភ្នំពេញ​និង​នៅ​តាម​ខេត្ត​ទេសចរណ៍​មួយ​ចំនួន បិទ​ស្ទើរ​ទាំងអស់; បុគ្គលិក​​ត្រូវ​បាន​​​កាត់បន្ថយ​ឬ​ព្យួរ​ការងារ​​​បណ្តោះ​អាសន្ន

ព័ត៌មាន
ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​បង្ក​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលនាំ​ឲ្យ​​អាជីវកម្ម​ផ្នែក​សណ្ឋាគារ ​នៅ​ក្រុង​ព្រះសីហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ