គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ បន្ដចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញកំណើនវិស័យធានារ៉ាប់រងខ្នាតតូចនៅកម្ពុជា


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាននិងកំពុងបន្ដចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញកំណើនវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជាមួយនេះ បានបញ្ចេញបណ្ណសន្យារ៉ាប់រងសរុបប្រមាណ ២,៣លានបណ្ណ និងបានទូទាត់សំណងធានារ៉ាប់រងសរុបប្រមាណ ៦លានដុល្លារអាមេរិក។
Thumnbnail
ដោយ

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ និងលិខិតសរសើរដល់សាខា និងមន្ត្រីឥណទានឆ្នើម លើការលក់ធានារ៉ាប់រងខ្នាតតូច នៅការិយាល័យកណ្ដាលរបស់ អេ អឹម ខេ ដែលរៀបចំឡើងដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (Forte) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “ធានារ៉ាប់រងគឺមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅក្នុងសង្គមគ្រួសារ សង្គមជាតិ និងប្រទេសទាំងមូល ព្រោះធានារ៉ាប់រង គឺជាការធានានូវបន្ទុកហិរញ្ញវត្ថុ ដោយហេតុថា ទៅថ្ងៃមុខយើងមិនដឹងថានឹងមានអ្វីកើតឡើងសម្រាប់យើង និងក្រុមគ្រួសារយើងទេ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ អេ អឹម ខេ បានបញ្ចេញបណ្ណសន្យារ៉ាប់រងសរុបចំនួនប្រមាណ ២,៣លាន និងបានទូទាត់សំណងធានារ៉ាប់រងសរុបប្រមាណ ៦លានដុល្លារ។”

លោកបានបន្ថែមទៀតថា “ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាព ចំពោះសាខា និងមន្ត្រីឥណទានទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញនូវតួនាទីរបស់ខ្លួនបានយ៉ាងល្អ ហើយខ្ញុំនឹងនៅតែបន្តលើកទឹកចិត្ត ដល់មន្ត្រីឥណទាន និងបុគ្គលិករបស់ អេ អឹម ខេ ទាំងអស់ឲ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានសមិទ្ធផលឲ្យកាន់តែល្អជាងនេះបន្ថែមទៀត”។

សូមបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់ និងលិខិតសរសើរដល់សាខា និងមន្ត្រីឥណទានឆ្នើម លើការលក់ធានារ៉ាប់រងខ្នាតតូច ត្រូវបានធ្វើឡើងក្នុងគោលបំណង គឺដើម្បីប្រគល់រង្វាន់ជាការលើកទឹកចិត្តដល់ សាខា មន្ត្រីឥណទានឆ្នើមដែលបានខិតខំប្រឹងប្រែងកន្លងមកនេះ ក្នុងការលក់ធានារ៉ាប់រងខ្នាតតូចដល់អតិថិជន ដែលប្រើប្រាស់កម្ចីរបស់ អេ អឹម ខេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ដើម្បីផ្តល់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានគេស្គាល់ថាជាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនដែលប្រើប្រាស់កម្ចីពី អេ អឹម ខេ តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។ គោលបំណងចម្បងសម្រាប់កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីជួយការពារអតិថិជន និងក្រុមគ្រួសាររបស់ពួកគេពីហានិភ័យធ្ងន់ធ្ងរ ពីព្រោះសុខភាព និងគ្រោះថ្នាក់ គឺជាហានិភ័យដ៏សំខាន់ដែលគ្រួសារដែលមានចំណូលទាបនឹងប្រឈមមុខ ហើយជាទូទៅការចំណាយលើការប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូចសម្រាប់អតិថិជនកម្ចីរបស់ អេ អឹម ខេ គឺតិចជាង ១០០ រៀលក្នុងមួយថ្ងៃ ឬត្រឹមតែ ២៥០០ រៀលក្នុងមួយខែតែប៉ុណ្ណោះសម្រាប់ការការពារសមាជិកគ្រួសារម្នាក់ៗក្នុងមួយឆ្នាំ។

សូមជម្រាបថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

None



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលភាសា Aii៖ បន្តត្រួសត្រាយការអប់រំប្រកបដោយគុណភាពនៅកម្ពុជា

ជាសញ្ញាណបង្ហាញពីឧត្តមភាពផ្នែកអប់រំនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានក្តីសោមនស្សក្នុង…

ថ្នាក់ដឹកនាំកម្ពុជាចាត់ទុកការស្លាប់របស់លោក លី ខឺឈាំង គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ចិន

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនប្រធានាធិបតីចិនលោក ស៊ី ជិនព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ