នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី

ទីបំផុត លោក អានវ៉ា អ៊ីប្រាហ៊ីម បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីហើយ ក្រោយរង់ចាំអស់ជាង២០ឆ្នាំ


លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ីហើយ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកានៅចំពោះមុខព្រះភក្ត្រព្រះមហាក្សត្រម៉ាឡេស៊ី ក្រោយពីលោកបានថ្លែងទៅកាន់សមាជិកសភានៅថ្ងៃដដែលនោះ។ ការទទួលបានកៅអីនាយរដ្ឋមន្ត្រីនេះ គឺជាការបញ្ចប់ការរង់ចាំជាច្រើនទសវត្សរ៍របស់លោកអានវ៉ា និងភាពជាប់គាំងនយោបាយក្រោយពេលបោះឆ្នោតកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ហើយនាយរដ្ឋមន្ត្រីថ្មីរូបនេះ ក៏បានប្ដេជ្ញាចិត្តរួបរួមគ្នាដើម្បីស្ដារសេដ្ឋកិច្ចម៉ាឡេស៊ីឡើងវិញផងដែរ។
លោក អានវ៉ា អ៊ីប្រាហ៊ីម បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីហើយ

លោក អានវ៉ា អ៊ីប្រាហ៊ីម ​អាយុ ៧៥ ឆ្នាំ​បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងផ្តោតលើសេដ្ឋកិច្ច​​ព្រម​ទាំង​ការលើកតម្កើងសាសនា​​ឥស្លាម​ជាសាសនាផ្លូវការរបស់ប្រទេសម៉ាឡេស៊ី ​ដែលជាប្រទេស​​មាន​ពហុជាតិសាសន៍​ និងការពារសិទ្ធិពិសេសរបស់ពលរដ្ឋ​ភាគ​តិច​ម៉ាឡេ​ផង​ដែរ​។

នៅ​ប៉ុន្មាន​ម៉ោងក្រោយពី​​បានស្បថចូលកាន់តំណែង​តាម​​ការ​ជ្រើស​តាំង​​របស់​ព្រះម​ហា​ក្សត្រ​​​និងបន្ទាប់ពីការបោះឆ្នោត​​ដែល​បាន​ជាប់គាំង​នយោ​បាយមិន​ធ្លាប់​មាន​នោះ​​ លោក អានវ៉ា ​បានប្រាប់អ្នកយកព័ត៌មាន​កាល​ពី​យប់​ថ្ងៃទី ២៤វិច្ឆិកាថា សូមអរគុណព្រះជាម្ចាស់ ព្រោះ​ពួកគេ​បាន​ឃើញការផ្លាស់ប្តូរ​ដែល​បាន​រង់ចាំដោយប្រជាពលរដ្ឋ​ម៉ាឡេស៊ី​​​ហើយ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ​ប្ល៊ីនខិន (Antony Blinken)​ បានអបអរសារទរ​ លោក អានវ៉ា​ ហើយបាននិយាយថា ​ប្រជាជនអាមេរិកបាន​ទន្ទឹងរង់ចាំ​ការពង្រឹងទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ​នេះ​​ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យរួមគ្នា​ និងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។

លោក ប្ល៊ីនខិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាមេរិក​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុងការធ្វើការជាមួយប្រទេសម៉ាឡេស៊ី ដើម្បីជំរុញឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​មាន​ភាព​​សេរី ​បើកចំហ ដំណ​ភ្ជាប់​​ វិបុលភាព សុវត្ថិភាព និងយូរ​អង្វែង​។

ការតែងតាំងរបស់លោក អានវ៉ា ​នេះ​បាន​បញ្ចប់វិបត្តិក្រោយ​ការបោះឆ្នោត​រយៈ​ពេល​៥​ថ្ងៃ ​ដែលមិនធ្លាប់មានពីមុនមក​ ប៉ុន្តែវា​​អាចនាំឱ្យមានអស្ថិរភាពបន្ថែមទៀត ជាមួយគូប្រជែងរបស់​លោក​ គឺអតីតនាយករដ្ឋមន្ត្រី​លោក មូយីដឌីន យ៉ាស្ស៊ីន (Muhyiddin Yassin)​ ដែលប្រជែង​នឹង​លោក អានវ៉ា​ ក្នុង​ការ​បង្ហាញសំឡេងភាគច្រើន​របស់​ខ្លួន​នៅក្នុងសភា។

លោក អានវ៉ា ​បាន​ចូលកាន់តំណែង​នេះ​នៅ​​ក្នុងពេលដ៏លំបាកមួយ​ដោយ​សារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ ហើយប្រទេស​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​​​បន្ទាប់ពីការបោះឆ្នោតដ៏តឹងតែងថ្មីៗ​នេះ​​។ យុទ្ធនាការ​នេះបានធ្វើឱ្យ​សម្ព័ន្ធភាពចម្រុះជាតិសាសន៍ ​និង​រីកចម្រើនរបស់លោក អានវ៉ា ​ត្រូវ​ប្រជែង​គ្នាជា​មួយ​សម្ព័ន្ធ​ជនជាតិភាគតិច-ម៉ាឡេ​ និង​ពលរដ្ឋ​​មូស្លីម​អភិរក្សនិយម​បំផុត​របស់​លោក​ មូយីដឌីន​​។

ទីផ្សារភាគហ៊ុនមួយ​ចំនួន​បាន​ងើប​ឡើងវិញ ​នៅក្រោយ​បញ្ចប់​ភាព​ជាប់គាំងនយោបាយ​នេះ ​ខណៈ​ដែល​រូបិយបណ្ណរីងហ្គីត​របស់​ម៉ាឡេស៊ី​បានប្រកាសពី​ថ្ងៃល្អ​បំផុត​របស់ខ្លួន​ក្នុងរយៈពេល ២ សប្តាហ៍​មក​នេះ​ ហើយ​តម្លៃភាគហ៊ុន​បានកើនឡើង ៣%​ផងដែរ៕




អត្ថបទបន្ទាប់


តើជើងឯក World Cup ឆ្នាំ២០២២នេះនឹងទទួលបានប្រាក់រង្វាន់ប៉ុន្មានលានដុល្លារ?

ការប្រកួត FIFA World Cup ឆ្នាំ២០២២នៅប្រទេសកាតា បាននិងកំពុងធ្វើឡើងហើយ តាំងតែពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកាមកម្ល៉េះ។ ការប្រកួតកីឡាលំដាប់ពិ…

វៀតណាមបំណែកំណត់ត្រាប្រវត្តិសាស្ត្រនាំចេញរថយន្ដអគ្គិសនី ៩៩៩ គ្រឿង ទៅកាន់ទីផ្សារអាមេរិកជាលើកដំបូង

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម វីនហ្វាស (VinFast) បានថ្មីៗនេះបានបានដឹកជញ្ជូនរថយន្តអគ្គិសនីចំនួន ៩៩៩ គ្រឿងជាលើកដំបូងរបស់ខ្លួន ទៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ