ទូរស័ព្ទ iPhone 15

ក្រុមហ៊ុន Apple សន្យាជួសជុលកែលម្អលើបញ្ហាមួយចំនួននៅក្នុង iPhone 15


ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា បាននិយាយថា ក្រុមហ៊ុននេះបានរកឃើញបញ្ហាមួយចំនួន ដែលអាចបណ្តាលឱ្យទូរសព្ទ iPhone ថ្មីដំណើរការឆាប់ឡើងកម្ដៅជាងការរំពឹងទុក និងបញ្ហាទាក់ទងនឹងកម្មវិធី iOS 17។ ក្រុមហ៊ុននេះសន្យាថា នឹងជួសជុលកែលម្អវាឡើងវិញនៅក្នុងពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានធំៗ។
ទូរស័ព្ទ iPhone 15
ដោយ

ក្រោយពីមានការត្អូញត្អែររបស់អ្នកប្រើទាក់ទិននឹងការឆាប់ឡើងកម្ដៅខ្លាំងរបស់ទូរសព្ទស៊េរីថ្មី iPhone 15 ក្រុមហ៊ុន Apple បាននិយាយថា ទូរសព្ទនេះហាក់ដូចជាឡើងកម្ដៅខ្លាំងក្នុងពេលពីរបីថ្ងៃដំបូង«បន្ទាប់ពីដំឡើង ឬស្តារកម្មវិធីឡើងវិញ ដោយសារតែគ្រឿងក្នុងនៅផ្នែកខាងក្រោយទូរសព្ទបានធ្វើការងារកាន់តែខ្លាំងជាហេតុធ្វើឱ្យទូរសព្ទនេះឡើងកម្ដៅខ្លាំង»។

ក្រុមហ៊ុន Apple បាននិយាយថា បញ្ហាមួយទៀត គឺពាក់ព័ន្ធនឹងកម្មវិធីអាប់ដេតថ្មីមួយចំនួនចំពោះកម្មវិធីអេបផ្នែកទី៣ ដែលបណ្តាលឱ្យកម្មវិធីអាប់ដេតផ្ទុកប្រព័ន្ធលើសកម្រិត ហើយថា ឥឡូវក្រុមហ៊ុននេះកំពុងធ្វើការជាមួយក្រុមអ្នកបង្កើតកម្មវិធីអេប ដើម្បីជួសជុលបញ្ហានេះ។

ក្រុមហ៊ុននេះបានបន្ថែមថា កម្មវិធីអេបផ្នែកទី៣ បានបង្កជាបញ្ហាដល់កម្មវិធីមួយចំនួនដូចជា ការលេងហ្គេម Asphalt 9 កម្មវិធីអេបទំនាក់ទំនង Instagram របស់ក្រុមហ៊ុន Meta និងកម្មវិធីអេប Uber ប៉ុន្តែកម្មវិធី Instagram បានដោះស្រាយបញ្ហារួចហើយកាលពីថ្ងៃទី២៧ ខែកញ្ញា។

ចំពោះការជួសជុលតាមរយៈកម្មវិធីអាប់ដេត iOS 17 នាពេលខាងមុខនេះនឹងមិនបានជួយកាត់បន្ថយដំណើរការឡើងកម្ដៅរបស់ទូរស័ព្ទ iPhone នោះទេ។

ក្រុមហ៊ុន ឃ្យូភើទីណូ (Cupertino) ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបាននិយាយថា ទូរសព្ទ iPhone 15 Pro និង Pro Max មិនមានការឡើងកម្ដៅខ្លាំងដោយសារតែការរចនាម៉ូតថ្មីនេះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺសំបកដែកទីតានីញ៉ូមរបស់ទូរសព្ទថ្មីនេះបានបង្កឱ្យឡើងកម្ដៅឆាប់ជាងម៉ូដែលដែកអ៊ីណុករបស់ទូរសព្ទស៊េរីមុនៗ។

ក្រុមហ៊ុន Apple ក៏បាននិយាយដែរថា បញ្ហានេះមិនបង្កជាហានិភ័យសុវត្ថិភាព ឬរបួសនោះទេ ហើយវាក៏នឹងមិនប៉ះពាល់ដល់ដំណើរការរយៈពេលវែងរបស់ទូរសព្ទនេះដែរ។ តាមការចេញផ្សាយរបស់សារព័ត៌មានរបស់អូស្ត្រាលី ABC News វិបត្តិទាំងនេះបានប៉ះពាល់ដល់ការលក់ទូរសព្ទ iPhone ដោយធ្លាក់ចុះ៤%ជារួមក្នុងរយៈពេល៩ខែ ដែលគ្របដណ្តប់ដោយត្រីមាសសារពើពន្ធចំនួន៣នៅឆ្នាំនេះរបស់ក្រុមហ៊ុន Apple បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុន Apple កំពុងព្យាយាមបង្កើនការលក់របស់ខ្លួនមួយផ្នែកដោយដំឡើងតម្លៃលក់ សម្រាប់ទូរសព្ទ iPhone 15 Pro Max ថ្មីបំផុតរបស់ខ្លួនដោយចាប់ផ្តើមពី១.២០០ដុល្លារគឺកើនឡើង១០០ដុល្លារ ឬស្មើនឹង៩%បើធៀបនឹងម៉ូដែលដែលចេញលក់កាលពីឆ្នាំមុន៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ហេតុអ្វីពលរដ្ឋ និងម្ចាស់អាជីវកម្មគួរងាកមកប្រើប្រាស់ថាមពលសូឡា?

អ្នកជំនាញផ្នែកថាមពលអគ្គិសនី បានជំរុញឱ្យពលរដ្ឋគួរងាកមកប្រើប្រាស់ថាមពលសូឡា ឬថាមពល កកើតឡើងវិញឱ្យបានកាន់តែច្រើន ព្រោះវាអាចផ្ដល់ផលចំណេញផ្នែក…

ហេតុអ្វីមានពលរដ្ឋគុយបា ចុះឈ្មោះធ្វើជាទាហានម៉ូស្គូ ដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាម?

មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ប្រជាជនរស់នៅតំបន់គ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺពួកគេជ្រើសរើស និងបង្ហាញព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ