ទេសចរណ៍​កោះ​ភូកុក ឬកោះត្រល់

ភ្ញៀវទេសចរសម្រុកទៅលេងកោះភូកុក ឬកោះត្រល់ យ៉ាងគំហុក ធ្វើឲ្យមានកង្វះខាតកម្លាំងពលកម្ម


ដោយសារតែចំនួនភ្ញៀវទេសចរចូលទៅកម្សាន្តនៅកោះភូកុក ឬកោះត្រល់ កើនឡើងយ៉ាងគំហុក ហួសពីការរំពឹងទុក បានធ្វើឲ្យតំបន់កម្សាន្តមួយនេះ ខ្វះខាតកម្លាំងពលកម្មជាច្រើនម៉ឺននាក់ សម្រាប់បម្រើនៅក្នុងវិស័យបដិសណ្ឋាកិច្ច ជាពិសេសកម្លាំងពលមានជំនាញខ្ពស់ ហើយកង្វះខាតនេះ ក៏ជាមូលហេតុមួយ រាំងស្ទះដល់គោលដៅអភិវឌ្ឍន៍ កោះភូកុក ឲ្យក្លាយជា គោលដៅទេសចរណ៍ដ៏ល្អបំផុតប្រចាំតំបន់អាស៊ីផងដែរ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Vietnam Express។
ភ្ញៀវទេសចរសម្រុកទៅលេងកោះភូកុក ឬកោះត្រល់ យ៉ាងគំហុក ធ្វើឲ្យមានកង្វះខាតកម្លាំងពលកម្ម (រូបភាព៖ VN Express)
ដោយ

នាយកដ្ឋានទេសចរណ៍​ខេត្តគៀន យ៉ាំង បានបញ្ជាក់​ឲ្យដឹងថា កោះភូកុក ដែល​ខ្មែរយើង​ស្គាល់ថា ជាកោះត្រល់ ដែលស្ថិតនៅ​ភាគខាងត្បូងនៃ ខេត្តគៀន យ៉ាំង ប្រទេសវៀតណាម កំពុង​ខ្វះខាតបុគ្គលិក​ជាង ៣ម៉ឺននាក់ សម្រាប់បម្រើ​នៅក្នុង សណ្ឋាគារ​លំដាប់ផ្កាយ ៥ ចំនួន ១២ និងសណ្ឋាគារ​លំដាប់ផ្កាយ ៤ ចំនួន ៧ ខណៈដែរបច្ចុប្បន្ននេះ មានបុគ្គលិក​ប្រមាណ ១ម៉ឺននាក់​ប៉ុណ្ណោះ កំពុងបម្រើការ​ក្នុងតំបន់​ទេសចរណ៍មួយនេះ។

លោក ង្វៀន ហូ ទិញ នាយករង​នៃក្រុមហ៊ុន​អភិវឌ្ឍន៍​រីស៊ត Sun Group បានបញ្ជាក់ថា ក្រុមហ៊ុន​របស់គាត់ គ្រោងនឹងបង្កើត​តំបន់កម្សាន្ត ហើយនឹង រីស៊តបន្ថែមទៀត ក៏ប៉ុន្តែ​ក្រុមហ៊ុន​កំពុងខ្វះខាត​បុគ្គលិក​គ្រប់កម្រិត ជាពិសេសគឺ មុខដំណែងជា​នាយកគ្រប់គ្រង។

ម្ចាស់សណ្ឋាគារ​ជាច្រើនរូប នៅលើ​កោះភូកុក​បានអះអាង​ប្រហាក់ប្រហែល​គ្នាថា វាមានការ​លំបាក​ក្នុងការស្វែង​រកបុគ្គលិក ព្រោះវាគ្មានព័ត៌មាន​ទីផ្សារ​ច្បាស់លាស់ ផ្សព្វផ្សាយទៅដល់​អ្នកដែល​កំពុងស្វែង​រកការងារធ្វើ។

កាលពីឆ្នាំ ២០១៥កន្លងទៅ កោះភូកុក ទទួលភ្ញៀវ​ទេសចរ​ប្រមាណ ១លាននាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ខណៈដែល ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ តួលេខ បានកើន​រហូតដល់ ៤,៥ លាន​នាក់ឯណោះ។

បើតាមសមាគមទេសចរណ៍​វៀតណាម បានបញ្ជាក់ថា វៀតណាម មានកម្លាំងពលកម្ម​ធ្វើការដោយ​ផ្ទាល់​ក្នុងវិស័យ​ទេសចរណ៍​ប្រមាណ ១,៣ លាននាក់​ តែក្នុងនោះ​មានតែ ៤២​%ប៉ុណ្ណោះ ដែលទទួល​បាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ។

គួរជម្រាបដែរថា ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ ភ្ញៀវទេសចរ​បរទេស ដែលចូលមក​កម្សាន្ត​នៅប្រទេស​វៀតណាម​មានប្រមាណ ១៦លាននាក់ កើនឡើង​១៥% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន នឹងផ្តល់ប្រាក់​ចំណូល​ប្រមាណ ២៨ពាន់លាន​ដុល្លារ​អាមេរិក ដល់សេដ្ឋកិច្ចវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ដាក់​ទណ្ឌកម្ម ឧកញ៉ា ទ្រី ភាព, លោក គន់ គីម និង​ក្រុម​គ្រួសារ

ព័ត៌មាន
ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ចន្ទ ទី៩ ខែ​ធ្នូ បាន​ដាក់​ទណ្ឌកម្ម​លើ​លោក គន់ គីម និង​ឧកញ៉ា ទ្រី ភាព និង​ក្រុម​គ្រួសារ​ ដោយ​ចោទ…

ក្រុមហ៊ុនកូនខ្មែរ បោះទុនវិនិយោគ ៤លានដុល្លារ បង្កើតគម្រោង ECOCYCLE ដុតសំណល់ឧស្សាហកម្មរាប់ម៉ឺនតោនក្នុងមួយឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនស៊ីម៉ង់តិ៍ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ នាពេលថ្មីៗនេះ បានបោះទុនវិនិយោគជាង ៤លានដុល្លារអាមេរិក បង្កើតគម្រោង ECOCYCLE ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ