វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃលំនៅឋាននៅវៀតណាម កើនឡើងជិត៦០% នៅ៥ឆ្នាំកន្លងមមកនេះ?


តម្លៃអចលនទ្រព្យរបស់ប្រទេសវៀតណាម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានកើនឡើងជិត៦០% ដោយសារតម្រូវការកើនខ្ពស់ កំណើនសេដ្ឋកិច្ច និងតម្លាភាពសង្គម ខណៈសារពើភ័ណ្ឌអចលនទ្រព្យបានកើនឡើងដល់ជាង៧ពាន់លានដុល្លារក្នុងឆ្នាំ២០១១។ ទោះជាយ៉ាងណាក៏ដោយចុះ ទីផ្សារអចលនទ្រព្យនៅវៀតណាម ក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។
វិស័យអចលនទ្រព្យ
ដោយ

លោក ង្វៀន កុក អាញ់ (Nguyễn Quốc Anh) អគ្គនាយករងនៃសារព័ត៌មានអចលនទ្រព្យរបស់វៀតណាមមួយបានចែករំលែកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអចលនទ្រព្យវៀតណាម ឆ្នាំ២០២៤ នៅទីក្រុងហាណូយថ្មីៗនេះថា តម្លៃអចលនទ្រព្យនៅវៀតណាម បានកើនឡើង៥៩% នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយកើនខ្ពស់ជាងតួលេខរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជា សហរដ្ឋអាម៉េរិក កើនឡើង៥៤% អូស្ត្រាលីកើនឡើង៤៩% ជប៉ុនកើន៤១% និងសិង្ហបុរី មានការកើនឡើង៣៧%។

ការកើនឡើងតម្លៃអចលនទ្រព្យខ្ពស់ នេះ បានទាញទម្លាក់ទិន្នផលជួលអចលនទ្រព្យនៅវៀតណាម ឱ្យធ្លាក់ចុះ៤% នៅក្នុងរយៈពេលដូចគ្នានេះ តែទាបជាងតួលេខរបស់បណ្ដាប្រទេសក្នុងតំបន់មួយចំនួនដូចជាហ្វីលីពីន ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី ដែលមានចន្លោះពី៥ទៅ៧%។

លោក ង្វៀន កុក អាញ់ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងតម្រូវការសង្គម គឺជាកត្តាសំខាន់ ដែលជំរុញឱ្យតម្លៃអចលនទ្រព្យមានការកើនឡើង។ ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់មនុស្សម្នាក់ៗ អត្រាការប្រាក់មានភាពអំណោយផល និងកំណើនវិនិយោគក្នុងស្រុក ក៏បានជួយជំរុញតម្រូវការទិញអចលនទ្រព្យឱ្យមានការកើនឡើងផងដែរ។

ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកជាការវិនិយោគ ដែលមានដំណើរការល្អបំផុតនៅវៀតណាម នៅមួយទសវត្សរ៍កន្លងមកនេះ ក្នុងនោះការវិនិយោគលើអាផាតម៉ិន កើនឡើងដល់១៩៧% ខណៈប្រាក់ចំណេញបានមកពីការលក់ដីឡូតិ៍ បានកើនឡើង១៣៧% នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី១នៃឆ្នាំ២០១៥។

ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យនៅវៀតណាម ក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនផងដែរចាប់តាំងពីឆ្នាំ២០២២ មក ដោយសារស្ថានភាពម៉ាក្រូដ៏ពិបាក ភាពទន់ខ្សោយក្នុងវិស័យហិរញ្ញវត្ថុ និងការមានបញ្ហាផ្នែកច្បាប់របស់ក្រុមហ៊ុនអាជីវកម្មជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើថៃ និងវៀតណាម កំពុងប្រជែងគ្នា ដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅអាស៊ីអាគ្នេយ៍?

មេដឹកនាំវៀតណាម ដែលអង្គការពាណិជ្ជកម្មពិភពលោក WTO អះអាងថា បានក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅអាស៊ាន និងធំបំផុតទី១១នៅទូទាំងពិភពលោកក្ន…

តើលោក យូន ស៊ូក យុល អាចរក្សាតំណែងប្រធានាធិបតីឱ្យបានគង់វង្សរហូតចប់អាណត្តិបានដែរឬទេ?

ក្រោយលោក យូន ស៊ូក យុល (Yoon Suk Yeol) បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស់កាលពីរាត្រីថ្ងៃអង្គារ ដើមសប្តាហ៍នេះ ជោគវាសនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ