សេដ្ឋកិច្ចហ្វីលីពីន

សេដ្ឋកិច្ចហ្វីលីពីនត្រូវការពេល ១០ ឆ្នាំ ដើម្បីវិលត្រឡប់ទៅរកកំណើនមុនពេលមានជំងឺកូវីដ-១៩ឡើងវិញ


វិធានការបិទខ្ទប់ ព្រមទាំងការរឹតត្បិតផ្សេងៗដែលបានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ហ្វីលីពីន និងធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ការងារធ្វើ។ កត្តានេះ បានធ្វើឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីន ព្យាករទុកថា សេដ្ឋកិច្ចប្រទេសនេះ នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ជាង ១០ឆ្នាំឯណោះ ដើម្បីវិលត្រឡប់ទៅរកកំណើនសេដ្ឋកិច្ចមុនពេលមានជំងឺរាតត្បាត។ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ហ្វីលីពីននឹងចំណាយថវិកាសរុបដល់ទៅ ៨១០ ពាន់លានដុល្លារ ចំពោះវិធានការបិទខ្ទប់ ក៏ដូចជាវិធានការគម្លាតសង្គមសម្រាប់បច្ចុប្បន
សេដ្ឋកិច្ចហ្វីលីពីនត្រូវការពេល ១០ ឆ្នាំ ដើម្បីវិលត្រឡប់ទៅរកកំណើនមុនពេលមានជំងឺកូវីដ-១៩ឡើងវិញ
ដោយ

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផែនការសេដ្ឋកិច្ចរបស់ហ្វីលីពីន លោក Karl Kendrick Chua បានមានប្រសាសន៍ថា ហ្វីលីពីននឹងចំណាយថវិកាសរុបដល់ទៅ ៨១០ ពាន់លានដុល្លារ ចំពោះវិធានការបិទខ្ទប់ ក៏ដូចជាវិធានការគម្លាតសង្គមសម្រាប់បច្ចុប្បន្ននេះ និងពេលខាងមុខ។

លោកបានបញ្ជាក់ថា តួលេខនេះ គឺច្រើនជាងទ្វេដងនៃផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីននៅឆ្នាំ ២០២០ ដែលពេលនោះ ធនាគារពិភពលោកបានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីន មានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

ទន្ទឹមនេះ គេមើលឃើញថា ការវិនិយោគ ព្រមទាំងចំណូលពន្ធគយរបស់ប្រទេសនេះ អាចពិបាកងើបឡើងវិញបន្តិច ដោយសារច្បាប់រក្សាគម្លាតសង្គមរារាំងដល់វិស័យសំខាន់ៗដូចជាទេសចរណ៍ និងភោជនីយដ្ឋានក្នុងការបើកដំណើរការឡើងវិញ។ ជាក់ស្ដែង សេដ្ឋកិច្ចស្ទើរតែ ៧០ ភាគរយ ទៅហើយ បូករួមទាំងកម្លាំងកម្មករជាង ២៣ លាននាក់ គឺនៅតែស្ថិតក្រោមវិធានការទប់ស្កាត់កូវីដ១៩នៅឡើយ។ មិនតែប៉ុណ្ណោះ វិធានការនេះបណ្តាលឱ្យកើនឡើងភាពក្រីក្រ និងភាពអត់ឃ្លានកាន់តែខ្លាំងផងដែរ។

តែយ៉ាងណាក៏ដោយ សេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ៤ ទៅ ៥ ភាគរយ នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ៩,៦ ភាគរយ កាលពីឆ្នាំ ២០២០។

សូមជម្រាបថា ហ្វីលីពីនក្លាយជាប្រទេសមានចំនួនអ្នកឆ្លងកូវីដ១៩ខ្ពស់ជាងគេទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ បើគិតត្រឹមថ្ងៃទី ២៩ កញ្ញា ប្រទេសហ្វីលីពីនមានអ្នកឆ្លងថ្មី ប្រមាណ ជាង ២ ម៉ឺន ៦ ពាន់នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥៦៨នាក់ ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនជាង១លាន៥សែននាក់ ក្នុងនោះមានអ្នកស្លាប់សរុប ៣ ម៉ឺន ៨ ពាន់នាក់។ ដោយឡែក អ្នកចាក់វ៉ាក់សាំង ១ ដូសមានយ៉ាងហោចណាស់ ២៥ លាននាក់ ខណៈអ្នកចាក់គ្រប់ ២ ដូសមានប្រមាណ ២៤ លាននាក់ ខណៈប្រទេសនេះ មានប្រជាជនសរុបជាង១០០លាននាក់ឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បច្ចុប្បន្នភាពកូវីដ-១៩៖ កម្ពុជាចាក់វ៉ាក់សាំងជំងឺកូវីដ-១៩បានជាង៩៩%ហើយ នៃផែនការ១០លាននាក់

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ នៅតែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ កម្ពុជានឹងសម្រេចបានផែនការចាក់វ៉ាក់សាំងបាន ១០០% នៃគោលដៅចាក់ជូនពលរដ្ឋពេញវ័យចំ…

អាស៊ាន-អឺរ៉ុប វិលរកតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឡើងវិញក្រោយផ្អាកអស់ ១២ឆ្នាំ

ព័ត៌មាន
ប្រទេសទាំង១០នៅក្នុងតំបន់អាស៊ានគ្រោងនឹងបន្តការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប បន្ទាប់ពីការចរចាត្រូវបានផ្អាកអស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ