បំណុលសាធារណៈថៃ

បំណុលសាធារណៈរបស់ថៃ អាចនឹងរីកដល់ ៥៧% នៃ GDP ខណៈរាជរដ្ឋាភិបាលកំណត់មិនឲ្យលើ ៦០%


កម្រិតបំណុលសាធារណៈរបស់ថៃ នៅរយៈពេល ៥ឆ្នាំទៅមុខទៀត មិនគួរពង្រីកលើសពិដានបំណុលដែលបានកំណត់ ៦០% នៃ ផលិតផលក្នុងស្រុកសរុប (GDP) នោះឡើយ។ បែបនេះក្ដី ការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ថៃ បានប្រាប់ទៅកាន់ក្រសួងហិរញ្ញវត្ថុថា បំណុលសាធារណៈ ធៀបនឹងផលិតផលក្នុងស្រុក នឹងមិនកើនដល់ហួស ៥៧% នោះទេ នៅរយៈពេល ៥ឆ្នាំខាងមុខទៀតនេះ ដោយរាជរដ្ឋាភិបាល បន្ដធ្វើឲ្យមានឱនភាពកញ្ចប់ថវិកាជាមធ្យម ១,៨ ទៅ ២,៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
បំណុលគ្រួសារប្រជាជនថៃ អាចនឹងកើនឡើងលើស ៨០% នៃ GDP ដោយសារវិបត្តិកូវីដ-១៩ (រូបភាព៖https://www.chiangraitimes.com )
ដោយ

លោក គ្រីសាដា ជីណា វិចារាណា លេខាធិការហិរញ្ញវត្ថុ​​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ថៃ បាន​បញ្ជាក់ថា ការ​រំពឹងទុក​កម្រិត​បំណុល​សាធារណៈ នឹង​មិន​កើនដល់ ៥៧% នៃ GDP នៅ៥ឆ្នាំក្រោយនេះ ដោយបាន​រួមបញ្ចូល​ទាំង​អនុក្រឹត្យ​​​ប្រាក់កម្ចី​ជិត ៣២ ពាន់លាន​ដុល្លារទៀត ប៉ុន្ដែ មិនបាន​រាប់បញ្ចូល​លទ្ធភាព​នៃការ​ខ្ចី​ប្រាក់​កម្ចី​បន្ថែម​នោះទេ។

ការប្រមូលចំណូល​ថវិកា​សម្រាប់​ឆ្នាំ២០២១ របស់ថៃ ដែលបាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី ១ខែ​តុលានេះ គឺត្រូវ​បាន​រំពឹងថា នឹង​ប្រមូលបាន​គ្រប់​នឹង​ផែនការ​ប្រមាណ ៨៥​ពាន់លាន​ដុល្លារ ដោយផ្អែកលើ​កំណើន GDP កើន ៤ ទៅ៥ភាគរយ។

តាមទិន្នន័យ​បាន​បង្ហាញទៀតថា កម្រិត​បំណុល​សាធារណៈ​របស់ថៃ បច្ចុប្បន្ន​កើនដល់ ៤៨% នៃផលិតផល​​​ក្នុងស្រុក​សរុប​ហើយ ដោយមាន​បំណុល​ប្រមាណជាង ២៤៤ ពាន់លាន​ដុល្លារ​អាមេរិកហើយ។

នាយក​ការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ថៃ លោក ផាទ្រីសៀ ម៉ុងឃន វ៉ាន់នីត បាន​និយាយនាពេល​ថ្មីៗនេះថា កម្រិត​បំណុល​សាធារណៈ អាចនឹងកើន​លើស​ ៦០% នៃ GDP ទៅបាន​ គឺអាស្រ័យលើថា តើ​រាជរដ្ឋាភិបាល​ថៃ បានចូលរួម​ ក្នុងការ​ខ្ចីបន្ថែមទៀត ដូចជា​ការដាក់ចេញ​នូវ​អនុក្រឹត្យ​ប្រាក់កម្ចី​ជាដើម។

អនុម័ត​កាលពីខែមេសា អនុក្រឹត្យ​ប្រាក់កម្ចី ១ទ្រីលានបាត ឬស្មើនឹងប្រមាណជិត ៣២ ពាន់លាន​ដុល្លារ របស់រាជរដ្ឋាភិបាល​ថៃ គឺក្នុងគោលបំណង​ដើម្បី​ប្រើប្រាស់​រក្សា​លំនឹង​សេដ្ឋកិច្ច​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នៃមេរោគ​កូវីដ-១៩។

កម្រិត​បំណុល​សាធារណៈថៃ នឹង​កើនដល់ ៥៧% នៃ GDP នៅពេលមានការ​ដក​ប្រាក់​កម្ចី​ពេញលេញ ក្រោម​​អនុក្រឹត្យ​ប្រាក់កម្ចី ដែលបាន​អនុម័តនោះ។

គួរបញ្ជាក់ដែរថា​ នៅឆមាសទី ៤នៃឆ្នាំនេះ ចំនួន​អ្នកអត់ការងារ​ធ្វើ​នៅក្នុង​ប្រទេសថៃ ត្រូវបាន ត្រូវបាន​គេ​រំពឹងថា នឹងកើនដល់ ២លាន​៥សែននាក់  ដោយមាន​ការកើនឡើង ៦,៥%។ ក្នុងចំណោម​អ្នកអត់មាន​ការងារ​ធ្វើទាំងនោះ មាន​ប្រមាណ ៥០ម៉ឺននាក់ គឺ​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ថ្មីៗ ខណៈដែល​ចំនួន​កម្លាំង​ពលកម្ម​ដែល​មានចុះក្នុងបញ្ចី​នៅក្នុងប្រទេសថៃ សរុប​មាន​ ជាង​៣៨ លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រឈមមុខ​នឹង​ការរើសអើង ហើយ​ឥឡូវ​នេះ​កូវីដ​ទៀត បុរសពិការ​ម្នាក់​រៀបរាប់ពី​ការ​តស៊ូ​​ដ៏​លំបាក​លំបិន​ក្នុង​ជីវិត

ព័ត៌មាន
ជំងឺរាតត្បាត​ពិភពលោក​កូវីដ-១៩ បាន​បង្ខំ​ឲ្យ​លោក នាង សារ៉ុម ក្លាយ​ជា​អ្នក​លក់​អចលនទ្រព្យ​ ជា​អាជីព​ដែល​គាត់​មិន​ធ្លាប់​ធ្វើ​ពីមុន​មក ដ…

សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា នាំចេញអង្ករនៅឆ្នាំ២០២០ នឹងមានក្នុងរង្វង់ ៧០ម៉ឺនតោន ជាមួយកំណើន ២០% ទៅ ៣០%

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា នៅឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា រំពឹងថា នឹងកើនឡើងតាមផែនការដែលបានកំណត់ ពោលគឺ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ